Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Anonymousលួច​ទិន្នន័យ US បង្ហោះ​ពេញ​អ៊ីនធឺណិត


ថ្មីៗ​នេះ​ក្រុម Hacker សកម្ម​និយម Anonymous បាន​បង្ហោះ​ទិន្នន័យ​ទំហំ 1.7GB ដែល​ខ្លួន​បាន​អះអាង​ថា​សុទ្ធសឹងតែ​ជា​ឯកសារ​ដែល​បាន​លួច​ចម្លង​ចេញ​ពី​គេហទំព័រ​មួយរបស់ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក។
ថ្ងៃ​នេះ​យើង​បាន​បង្ហោះ​ទិន្នន័យ​ ទំហំ 1.7GB ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​ការិយាល័យ​យុត្តិធម៌​អាមេរិក​រហូត​មក​ទល់​ បច្ចុប្បន្ន” នេះ​ជាសំដី​ផ្ទាល់​របស់ Anonymous ដែល​បាន​សរសេរ​រៀបរាប់​នៅ​លើ​គេហទំព័រ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។ ក្រុម Hacker ដ៏​ល្បី​នេះ​បាន​បញ្ជាក់​ថា ទិន្នន័យ​ដែល​ខ្លួន​លួច​បាន​ខាង​លើ​មាន​ផ្ទុក​អ៊ីមែល​និង​គ្រប់​ទិន្នន័យ​ ទាំងអស់​ដែល​​ក្រសួងបាន​លុប​ចេញ​ពី​គេហទំព័រ​ក្រសួង​យុត្តិធម៌​អាមេរិក។
Anonymous បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ខ្លួន​ថា “យើង​មិន​កាន់​ជើង​រដ្ឋាភិបាល​ ឬ​គណបក្ស​នយោបាយ​ណា​ទាំងអស់ តែ​យើង​ប្រកាន់​ជំហរ​ស្វែងរក​សេរីភាព​ឲ្យ​ប្រជាជន សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង សេរីភាព​ព័ត៌មាន។ យើង​បង្ហោះ​ទិន្នន័យ​នេះ​ដើម្បី​ផ្ដល់​ជា​ព័ត៌មាន​ឲ្យ​ប្រជាជន​ទាំងអស់​បាន​ ឮ​និង​ដឹង​ពី​អំពើ​ពុករលួយ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​ពួក​គេ។ យើង​ធ្វើ​បែប​នេះ​ដើម្បី​បញ្ចប់​អំពើ​ពុករលួយ​ដែល​កំពុង​កើត​មាន​និង​ធ្វើ​ ដើម្បី​ប្រជាជន​ដែល​កំពុង​ទទួល​រង​នូវ​ការ​ជិះជាន់”។
មិន​បង្អង់​យូរ​អ្នក​នាំ​ពាក្យ​ម្នាក់​ របស់​ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ឆ្លើយ​តប​វិញ​តាម​រយៈ​សេចក្ដីថ្លែងការណ៍ ​មួយ​នៅ​លើ​គេហទំព័រ ZDNet ថា “ក្រសួង​កំពុង​ពិនិត្យ​មើល​ឡើងវិញនូវកំហុសឆ្គងដែលកើតមានឡើងលើ Server របស់​ខ្លួនយ៉ាងម៉ត់ចត់បំផុត​។ មកទល់ពេល​នេះ​គេហទំព័រ​ការិយាល័យ​ស្ថិតិ​យុត្តិធម៌​កុំពុងសិ្ថតនៅ​ ក្រោមការពិនិត្យនិងតាមដាននៅឡើយ តែ​សំណាងល្អដែលគេហទំព័រ​សំខាន់​របស់​ក្រសួង​ដែល​មាន​ឈ្មោះ​ថា justice.gov មិន​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​។”
ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា ទិន្នន័យ​ទំហំ 1.7GB ដែល Anonymousលួច​បាន​ខាង​លើ​នេះ​អាច​ទាញ​យក​បាន​តាម​រយៈ torrent។
គួរ​រំលឹក​ថា កាល​ពី​​ខែ​មិនា​កន្លង​ទៅ​នេះ Anonymous បាន​​វាយលុក​គេហទំព័រ​រដ្ឋាភិបាល​របស់​ប្រទេស​ចិន​ដើម្បី​តវ៉ា​លើ​ច្បាប់​ដ៏ ​តឹងរ៉ឹង​និង​អយុត្តិធម៌​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​ចិន។ នេះ​ជា​ករណី​ទី​ពីរ​ក្នុង​ឆ្នាំ​២០១២​​ដែល Anonymous បាន​វាយលុក​គេហទំព័រ​របស់​រដ្ឋាភិបាល​ប្រទេស​មហាអំណាច​ទាំង​ពីរ​លើ​ពិភពលោក។
តើ​ប្រទេស​ណា​ទៀត​អាច​នឹង​ក្លាយ​ជា​មុខ​ ព្រួញ​ទី​៣និង​ទី​៤? ចុះ​នរណា​អាច​ទប់​ស្កាត់​ពួក​គេ​បាន​បើ​សូម្បី​តែ​ប្រទេស​មហាអំណាច​ដូច​ អាមេរិក​ក៏​ទប់​មិន​ឈ្នះ​ផង​នោះ?