Mouse អត់ប្រើខ្សែ យើងគិតថាវាចម្លែកទៅហើយចុះក្រឡេកមើល
Mouse មួយនេះទៅមើលវាថាចម្លែកត្រង់ណា? eSPORTS Black Element
Cyclone ជា Mouse ទំនើបដែលប្រើបច្ចេកវិទ្យាឥតខ្សែ Wireless
របស់ក្រុមហ៊ុន Thermaltake ដែលមានមូលដ្ឋាននៅទីក្រុង តៃប៉ិ កោះតៃវ៉ាន់
មិនតែប៉ុណ្ណោះ ជាមួយនឹង eSPORTS Black Element
នេះក៏ផ្ដល់ភាពសុខស្រួលដល់អ្នកប្រើប្រាស់ផងដែរគឺជួយបំបាត់ការ
ក្ដៅបែកញើសនៅលើប្រអប់ដៃនិងម្រាមដៃនៅពេលអ្នកប្រើរយះពេលយូរ
ជាមួយនឹងកង្ហារដែលមានភ្ជាប់មកជាមួយនឹង Mouse នេះស្រាប់។



លក្ខណៈសម្បត្តិរបស់ eSPORTS Black Element រួមមាន៖ ជាប្រភេទ Mouse
Optical, មានភ្លើងដ៏ស្រស់ស្អាតចំនួនប្រាំពណ៌អាចជ្រើសរើសបាន,
កង្ហារវិលក្នុងកម្រិតសំឡេងត្រឹមតែ ២១,៧
ដេស៊ីបែលប៉ុណ្ណោះដែលមានសំឡេងស្ងាត់មិនរំខានដល់ពេលកំពុងប្រើ,
វាជាប្រភេទ Mouse ដែលអាចតភ្ជាប់កង្ហារបានតាមរយះរន្ធ USB
តែមើលទៅហាក់ដូចជាមិនដឹងសោះមានន័យថាយើងអាចដោះចេញក៏បានសាក
សមជាមួយអ្នកដែលចូលចិត្តចំណាយពេលលេខហ្គេមរយះពេលយូរៗ។
តែគួរឲ្យស្ដាយ បើតាមប្រភពដែលបានដកស្រង់ពុំទាន់បានបញ្ជាក់ពីទីតាំងនិងពេលវេលាចេញលក់នៅឡើយទេ។
យ៉ាងម៉េចដែរប្រិយមិត្តអ្នកចូលចិត្តលេងហ្គេម, ត្រូវចិត្តអត់នូវលក្ខណៈសម្បត្តិរបស់ eSPORTS Black Element នេះ?
ដោយ៖ ឈុន ហួរ
ប្រភព៖ t-e-c-h.net
តែគួរឲ្យស្ដាយ បើតាមប្រភពដែលបានដកស្រង់ពុំទាន់បានបញ្ជាក់ពីទីតាំងនិងពេលវេលាចេញលក់នៅឡើយទេ។
យ៉ាងម៉េចដែរប្រិយមិត្តអ្នកចូលចិត្តលេងហ្គេម, ត្រូវចិត្តអត់នូវលក្ខណៈសម្បត្តិរបស់ eSPORTS Black Element នេះ?
ដោយ៖ ឈុន ហួរ
ប្រភព៖ t-e-c-h.net







