Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ធ្លាប់​ស្ដាប់​ចម្រៀង​តាម Facebook ទេ?

new-ipad-300x155
តើ​មិត្ត​ទាំង​អស់​គ្នា​ ដឹង​ទេ​ថា Facebook ផ្ដល់​ចម្រៀង​ជា​ច្រើន​ឲ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ស្ដាប់​តាម​ Facebook ? Log in ចូល​ទៅ​កាន់​គណនេយ្យ​ Facebook របស់​អ្នក​ បន្ទាប់​មក​សូម​សរសេរ​បន្ថែម​នៅ​លើ​ Address Bar..

 ធ្លាប់​ស្ដាប់​ចម្រៀង​តាម Facebook ទេ? Trackback

Facebook ជាបណ្ដាញ​ទំនាក់​សង្គម​មួយ​ដែល​កំពុង​តែ​ពេញ​និយម​យ៉ាង​ខ្លាំង នៅ​លើ​សាកល​លោក។ អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់​សង្គម​មួយ​នេះ ភាគ​ច្រើន​ចូលចិត្ត​ជជែក​គ្នា​លេង ចែក​រំលែក​រូបភាព ព័ត៌មាន និង​ សរសេរ​ Comment ឆ្លង​ឆ្លើយ​គ្នា។ តើ​មិត្ត​ទាំង​អស់​គ្នា​ ដឹង​ទេ​ថា Facebook ផ្ដល់​ចម្រៀង​ជា​ច្រើន​ឲ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ស្ដាប់​តាម​ Facebook ?
សម្រាប់​មិត្ត​យុវវ័យ​ដែល​មិន​ធ្លាប់​ស្ដាប់​បទ​ចម្រៀង​តាម​ Facebook ហើយ​ចង់​ស្ដាប់​នោះ​សូម​ធ្វើ​តាម​ការ​ណែនាំ​ខាង​ក្រោម​នេះ៖
Log in ចូល​ទៅ​កាន់​គណនេយ្យ​ Facebook របស់​អ្នក​ បន្ទាប់​មក​សូម​សរសេរ​បន្ថែម​នៅ​លើ​ Address Bar នៅលើ​ Web Browser របស់​អ្នកតាម​បែប​នេះ http://www.facebook.com/music ។
ដើម្បី​ស្ដាប់​តម្រូវ​ឲ្យ​អ្នក​ដំឡើង​កម្មវិធី​សម្រាប់​ស្ដាប់​ជាមុន​សិន​ ដោយ​គ្រាន់​តែ​ចុច​ Okay , Listen to music ជា​ការ​ស្រេច។
បន្ទាប់​មក​ Application នោះ​នឹង​ភ្ជាប់​ជាមួយ​នឹង​គណនេយ្យ​ Facebookរបស់​យើង​ភ្លាម ហើយ​បន្ទាប់​មក​អ្នក​អាច​ចែក​រំលែក​បទ​ចម្រៀង​ដែល​អ្នក​កំពុង​ស្ដាប់​ទៅ​ មិត្ត​របស់​ខ្លួន​បាន នៅ​រៀង​រាល់ពេល​ដែល​យើង​កំពុង​ស្ដាប់​ចម្រៀង​ទាំង​នោះ។
Facebook ជា​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ដ៏​ធំ​មួយ ដែល​មាន​អ្នក​ប្រើប្រាស់​ចំនួន​ 845 លាន​ នាក់​ ដោយ​គិត​មក​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០១២  យោង​តាម​ទិនន្នន័យ​ពី​​គេហទំព័រwikipedia។ Facebook Music បាន​បើក​ដំណើរ​កា​កាល​ពី​ដើម​ឆ្នាំ​ ២០១២ នេះ​ ដោយ​បង្កើត​ឡើង​ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន​អាច​ស្ដាប់​ និង​ចែក​រំលែក​បទ​ចម្រៀង​ដែល​ខ្លួន​កំពុង​ស្ដាប់​បាន​ស្ទើរ​គ្រប់​ទី​ កន្លែង។
សាក​ម្ដង​​មើល…ស្ដាប់​បាន​អត់?