Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ទិញ​ទូរស័ព្ទ​ គិត​ពី​អ្វី​ខ្លះ?

feature
​តាម​ការ​ស្ទាប​ស្ទង់​មួយ​បាន​បង្ហាញ​ថា ឥរិយាបថ​ក្នុង​ការ​ទិញ​ទូរស័ព្ទ​ប្រើប្រាស់​រវាង​បុរស​និង​ស្ត្រី​គឺ​មាន​ ភាព​ខុស​គ្នាអាស្រ័យ​លើ​កត្តា​ជា​ច្រើន​មាន​ដូចជា តម្លៃ រូបរាង....

ទិញ​ទូរស័ព្ទ​ គិត​ពី​អ្វី​ខ្លះ? Trackback

ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ដ៏​ជឿន​លឿន​នា​ពេល​បច្ចុប្បន្ន ការ​ប្រើប្រាស់ ទូរស័ព្ទ​បាន​ក្លាយ​ទៅ​ជា​រឿង​ធម្មតា​មួយ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស។ យ៉ាង​ណា​មិញ​ តាម​ការ​ស្ទាប​ស្ទង់​មួយ​បាន​បង្ហាញ​ថា ឥរិយាបថ​ក្នុង​ការ​ទិញ​ទូរស័ព្ទ​ប្រើប្រាស់​រវាង​បុរស​ និង​ស្ត្រី​គឺ​មាន​ភាព​ខុស​គ្នា អាស្រ័យ​លើ​កត្តា​ជា​ច្រើន​មាន​ដូចជា តម្លៃ រូបរាង​និង​លក្ខណៈ​ពិសេសៗ​មួយ​ចំនួន​ទៀត។
នៅតាម​បណ្ដោយ​ផ្លូវ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស​នៅ​បរិវេណ​ជុំវិញ​ផ្សារ​ឬ​ហាង​ទាំង​ឡាយ​គេ​ឃើញ​មាន​ដាក់​តាំង​ បង្ហាញ​ទូរស័ព្ទ​ជា​ច្រើន​មាន​ទាំង​តម្លៃ​ថ្លៃ និង​តម្លៃ​ថោក​ជា​ច្រើន​ម៉ូដ​ច្រើន​ម៉ាក​ដើម្បី​បំពេញ​តម្រូវការ និង​ផ្ដល់​ជម្រើស​កាន់​តែ​ច្រើន​សម្រាប់​អតិថិជន​ទិញ​យក​ទៅ​ប្រើប្រាស់។
និស្សិត​ឆ្នាំ​ទី​មួយ​ផ្នែក​ព័ត៌មានវិទ្យា​នៅ​សាកលវិទ្យាល័យ​នីតិសាស្រ្ត និង​សេដ្ឋកិច្ច សុខឃាង និយាយ​ថា ជាធម្មតា​បុរស​ដូច​ជា​មិន​សូវ​ជា​ខ្វល់ខ្វាយ​ច្រើន​លើ​បញ្ហា​រូបរាង​ ប៉ុន្មាន​នោះ​ទេ។ ​អ្វី​ដែល​​​សំខាន់​បំផុត​គឺ​រឿងតម្លៃ​ ដោយសារ​ពួកគេ​គិត​ថា​ទូរស័ព្ទ​ណា​ក៏​ប្រើ​បាន​ដូច​តែ​គ្នាដែល​នេះ​អាច​ខុស​ ពីការ​គិត​របស់​​នារីៗ​ដែល​យល់​ថា​រូបរាង​​ជា​ចំណុច​ពិសេស​ដែល​ទាក់ទាញ​ ចិត្ត​របស់​ពួកគេ។
ផ្ទុយ​ពី​ការ​លើក​ឡើង​ពី​ខាង​លើ ប៊ុនថាន បុគ្គលិក​ផ្នែក​ឌីហ្សាញ​នៅ​អង្គការ​ស្នាម​ញញឹម​នៃ​កុមារ​ឲ្យ​ដឹង​ថា ពេល​ដែល​សុភាព​នារី​ទៅ​ទិញ​ទូរស័ព្ទ ពួកគេ​ប្រាកដ​ជា​មើល​ទៅ​លើ​រូបរាង​និង​សោភណភាព​របស់​ទូរស័ព្ទ​ជា​អាទិភាព។ ការ​ទិញ​ទូរស័ព្ទ​ប្រៀប​ដូចជា​ការ​ទិញ​សំលៀក​បំពាក់​សម្រាប់​តុបតែង​ខ្លួន​ អីចឹង​ដែរ​របស់​នារី បើ​មើល​ទៅ​ស្អាត​ពួកគេ​នឹង​សម្រេច​ចិត្ត​ទិញ​ភ្លាម​។ ចំណែក​គុណភាព និង​តម្លៃ​​យ៉ាង​ណា​នោះ​ជា​រឿង​បន្ទាប់បន្សំ។
យ៉ាង​ណា​មិញ ដារី និស្សិត​សិក្សា​ជំនាញ​ភាសា​អង់គ្លេស​នៅ​វិទ្យាស្ថាន​ភាសា​បរទេស IFL បាន​ឲ្យ​ដឹង​ថា កញ្ញា​មិន​គាំទ្រ​ទាំង​ស្រុង​ដែល​ថា​នារី​សុទ្ធ​តែ​គិត​ទៅ​លើ​រូបរាង​ជា​ កត្តា​សំខាន់​ក្នុង​ការ​ទិញ​ទូរស័ព្ទ​ប្រើប្រាស់នោះ​ទេ។
“នារី​មួយ​ចំនួន​ក៏​គិត​លើ​លក្ខណៈ​ពិសេស​ និង​មុខងារ​សំខាន់ៗ​ដែល​បំពាក់​មក​ជាមួយ​ទូរស័ព្ទ​ទាំង​នោះ​ដែរ​មាន​ដូចជា ទំហំ​កាមេរ៉ា ការ​អាច​ប្រើ​ត​ភ្ជាប់​ជាមួយ​អ៊ីនធឺណិត​និង​មុខងារ​ដទៃ​ផ្សេង​ទៀត”។ ដារី​បញ្ជាក់​។
ចំណែក រ៉ាវី បុគ្គលិក​ធ្វើ​ការ​នៅ​ហាង​កែ​សម្ផស្ស​មួយ​ប្រាប់​ថា ទោះបី​កញ្ញា​ចាប់​អារម្មណ៍​ទូរស័ព្ទ​ដែល​មាន​រូប​រាង​ស្អាតៗ ប៉ុន្តែ​បើ​តម្លៃ​និង​គុណភាព​មិន​សមស្រប​គ្នា​ក៏​ត្រូវ​ពិចារណា​មើល​ដែរ។
“ទូរស័ព្ទ​ស្អាត​ពិត​ជា​គួរ​ឲ្យ​ទាក់​ចិត្ត​មែន ប៉ុន្តែ​គុណភាព​និង​ផលប្រយោជន៍​ដែល​យើង​ទាញ​បាន​ពី​ទូរស័ព្ទ​ទាំងនោះក៏​ជា​ ចំណុច​ដែល​យើង​មិន​អាច​មើល​រំលង​បាន​​នោះ​ដែរ”។
តាម​ការ​ស្ទាបស្ទង់​របស់ Vuclip ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​វិដេអូ​ចល័ត បង្ហាញ ​ថា ក្នុង​ចំណោម​អ្នក​ចូលរួម​ឆ្លើយ​សំនួរ​ជា​បុរស​ចំនួន ៣៣% ឆ្លើយ​ថា​កត្តា​ដែល​សំខាន់​បំផុត​សម្រាប់​ពួកគេ​ក្នុង​ការ​សម្រេច​ចិត្ត​ទិញ ​ទូរស័ព្ទ​គឺ​តម្លៃ បន្ទាប់​មក ៣១%​ ឆ្លើយ​ថា​គឺ​មុខងារ​សំខាន់​ៗ​ដទៃ​ទៀត។ ចំណែក​នារី​វិញ​សម្រាប់​សំនួរ​ដូច​គ្នា​នេះ​ដែរ ៣៧% គឺ​រូបរាង ២១% លើ​ទំហំ​អេក្រង់ និង​តែ ១៨% ដែល​ខ្វល់​ខ្វាយ​ពី​បញ្ហា​តម្លៃ។
ម្ចាស់​ហាង​លក់​ទូរស័ព្ទ ឥណ្ឌូ​ឆាយណា ១ សុផារី បាន​ឲ្យ​ដឹង​ថា បើ​តាម​ការ​សង្កេត​ឃើញ​ទាំង​បុរស​និង​នារី​ភាគ​ច្រើន​កាល​ណា​ទិញ​ទូរស័ព្ទ ច្រើន​ផ្ដោត​សំខាន់​លើ​រូបរាង​ជា​ចម្បង។
ម្ចាស់ហាង​រូប​នេះ​បន្ត​ថា កាល​ណា​ពួកគេ​ឃើញ​ទូរស័ព្ទ​ដែល​មាន​រូប​រាង​ស្អាត​និង​មើល​ទៅ​គួរ​ឲ្យ​ ទាក់ទាញ​តែង​តែ​សួរ​នាំ​ក្នុង​ន័យ​បង្ហាញ​ការ​ចាប់​អារម្មណ៍ បន្ទាប់​មក​ទើប​មើល​លក្ខណៈ​ពិសេសៗ​មួយ​ចំនួន​ទៀត។ ចំណែក​បញ្ហា​តម្លៃ​វិញ​អាស្រ័យ​លើ​លទ្ធភាព​ថវិកា​ដែល​ខ្លួន​គេ​មាន។