នៅពេលនេះ Naktakhmer សូមលើកគន្លឹះមួយដែលជួយឲ្យមិត្តយុវវ័យអាចលប់ Account ចេញពី Facebook បានរហូត។ ប៉ុន្តែត្រូវចងចាំថា បើសម្រេចចិត្តលុប...
ចង់លុបAccountពីFacebookរហូតមែនទេ?
ពេលចូលចិត្តក៏ចង់លេង តែពេលធុញទ្រាន់ក៏ចង់លុបវាជារឿងធម្មតា! ចុះ Facebook ដែលអ្នកកំពុងប្រើ បើចង់លុបរហូតគួរធ្វើម៉េចទៅ? នៅពេលនេះ Naktakhmer សូមលើកគន្លឹះមួយដែលជួយឲ្យមិត្តយុវវ័យអាចលប់ Account ចេញពី Facebook បានរហូត។ ប៉ុន្តែត្រូវចងចាំថា បើសម្រេចចិត្តលុបហើយ អ្នកនឹងមិនអាចទាញយកឯកសារ រូបថត វីដេអូ ឬ បើក Account នេះឡើងវិញបានឡើយ។ ត្រូវគិតឲ្យច្បាស់មុនពេលសម្រេចចិត្ត។ខាងក្រោមនេះគឺជាជំហាន ដើម្បីលុប Account របស់ Facebook ជារៀងរហូត។
១-Log in ចូលក្នុង Facebook ដោយប្រើ Account ដែលអ្នកចង់លប់ចោល
២-ចុចលើ Link នេះ (https://www.facebook.com/help/contact.php?show_form=delete_account) ដើម្បីចូលទៅកន្លែងលប់ Account រួចចុចលើ Submit ដើម្បីលប់ Account នេះចោល



ក្នុងករណីអ្នកចង់បើកឡើងវិញ អ្នកអាច Log in ចូលក្នុង Account នេះនៅត្រឹមរយៈពេលតែ ១៤ ថ្ងៃបន្ទាប់ពីចុចលុបប៉ុណ្ណោះ បើហួសពីនេះ នឹងមិនអាច Log in បានទៀតឡើយ។ ខាងក្រោមនេះគឺជាវិធីបើកឡើងវិញ៖
១-Log in ដោយប្រើ Account ដែលអ្នកបានលុបពីមុន
២-វានឹងចេញផ្ទាំងមួយរួចចុចលើ Cancel Deletion (ចុចលើ Confirm Deletion បើចង់លុបដដែល)

