Angry Birdss គឺជាវីដេអូហ្គេមប្រើបញ្ញា បង្កើតដោយdeveloper ជនជាតិស៊ុយអែតនៃក្រុមហ៊ុន Rovio Mobile។ ជំហានដំបូងនៅខែធ្នូ ឆ្នាំ...
ដើមចមកកើត Angry Birds Trackback
Angry Birds គឺជាវីដេអូហ្គេមប្រើបញ្ញា បង្កើតដោយdeveloper ជនជាតិស៊ុយអែតនៃក្រុមហ៊ុន Rovio Mobile។ ជំហានដំបូងនៅខែធ្នូ ឆ្នាំ ២០០៩ Angry Birds ត្រូវបានបង្កើតឡើងសម្រាប់តែDevice iOS Touchscreen របស់ Apple តែមួយប៉ុណ្ណោះ។

បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងសម្បើមដែលមានចំនួនអ្នកទិញពី App Store របស់ Apple រហូតដល់ទៅ ១២លានហ្គេម
នោះទើបជំរុញឲ្យRovio Mobile ងាកមករចនាសម្រាប់
សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង
ប្រព័ន្ធប្រតិបត្តិការជាច្រើនទៀតដូចជា Symbian, Windows Phone 7 និងឈានទៅដល់សម្រាប់ Windows និងMac OS X ជាដើម។
ប្រវត្តិត្រួសៗ
នៅដើមឆ្នាំ២០០៩ បុគ្គលិករបស់ Rovio បានចាប់ផ្ដើមពិនិត្យសារឡើងវិញនូវសំណើដើម្បីផលិតហ្គេមដែលមាន សក្ដានុពលវាយលុកទីផ្សារ។ ស្របពេលនោះដែរ លោក Jaakko Iisaloប្រធានក្រុមរចនាហ្គេមរបស់ Rovioបានចេញនូវគំរូសត្វស្លាប Angry Birds ដែលគ្មានជើងនិងស្លាប។ បុគ្គលិករបស់ Rovio ទាំងអស់បានចាប់ចិត្តស្រលាញ់តួអង្គគំរូ Angry Birds តែមិនដឹងថាតួអង្គហ្គេមនេះត្រូវលេងយ៉ាងដូចម៉េចទេ។

ក្រោយពេល Angry Birds
លេចចេញជារូបរាងឡើង
ក្រុមការងារទាំងអស់ស្វែងយល់ថាសត្វស្លាបទាំងនោះត្រូវការគូរ
សត្រូវដើម្បីបង្កើតបានជាហ្គេមដ៏ពេញលេញមួយ។
ស្របពេលនោះដែរជំងឺផ្ដាសាយជ្រូក “swine flu”
កំពុងរាតត្បាតនិងផ្សព្វផ្សាយពេញព័ត៌មានជាតិនិងអន្តរជាតិ
ដូច្នេះហើយទើបក្រុមការងារសម្រេចចិត្តយកសត្វជ្រូកធ្វើជាសត្រូវ
របស់ Angry Birds តែម្ដង។
របៀបលេង
Angry Birds អ្នកលេងទាំងអស់អាចបញ្ជាលើហ្វូងសត្វស្លាបដែលមានពណ៌ខុសៗគ្នា ដើម្បីដណ្ដើមយកស៊ុតពីក្រុមសត្វជ្រូកបៃតងដែលស្រេកឃ្លាន ហើយក្នុងវគ្គនីមួយៗក្រុមសត្វជ្រូកទាំងអស់អាចជ្រកកំបាំងបានដោយ ប្រើប្រាស់សំណង់ដែលសង់ពីសម្ភារៈមួយចំនួនដូចជា ឈើ ទឹកកក និង ថ្មជាដើម។

គោលបំណងរបស់អ្នកលេងគឺត្រូវជម្រុះ
ក្រុមជ្រូកទាំងអស់នៅក្នុងវគ្គដោយប្រើប្រាស់ ចំពាម
គ្រាប់ជាសត្វស្លាបបាញ់តម្រង់ទៅក្រុមជ្រូកដោយផ្ទាល់ឬបាញ់ក្នុង
គោលបំណងកម្ទេចសំណង់របស់ក្រុមជ្រូកឲ្យបាក់រលំដើម្បីជម្រុះក្រុម
ជ្រូកទាំងនោះឲ្យអស់ទើបអាចឈ្នះដើម្បីឆ្លងចូលវគ្គថ្មីបាន។
ប្រភេទសត្វស្លាប និង សមត្ថភាព
នៅក្នុងហ្គេមមានសត្វស្លាបប្រភេទខុសៗគ្នា តែក្នុងវគ្គដំបូងមានតែសត្វស្លាបពណ៌ក្រហមតែមួយគត់ដែលអាចលេង បាន។ នៅពេលដែលអ្នកលេងឆ្លងពីវគ្គមួយទៅវគ្គមួយទៀតនោះសត្វស្លាបដែល មានពណ៌ផ្សេងទៀតនឹងបង្ហាញខ្លួនជាមួយនឹងសមត្ថភាពផ្សេងៗគ្នាដែល អាចកម្ទេចជម្រករបស់ក្រុមជ្រូក។ ក្នុងចំណោមសត្វស្លាបទាំងអស់មានសត្វស្លាបខ្លះមានសមត្ថភាពពិសេស ដែលអាចបញ្ជាបានដោយអ្នកលេងនៅពេលដែលសត្វស្លាបទាំងនោះបាញ់ចេញ ទៅ។

ឧទាហរណ៍ សត្វស្លាបពណ៌ខៀវ
មានសមត្ថភាពអាចបំបែកខ្លួនជាបីតូចៗ
សត្វស្លាបពណ៌ខ្មៅមានសមត្ថភាពធ្វើឲ្យផ្ទុះ និងសត្វស្លាបពណ៌ស
មានសមត្ថភាពទម្លាក់ស៊ុត។
ទទួលបានAward២០១០
ខែ កុម្ភៈ ឆ្នាំ ២០១០ Angry Birds ទទួលពានរង្វាន់ជាហ្គេមដែលស្រួលលេងជាងគេ (Best Casual Game) នៅពិធីប្រគល់ពានរង្វាន់ហ្គេមទូរស័ព្ទអន្តរជាតិលើកទី ៦ ក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។
នៅខែ កញ្ញា ឆ្នាំ ២០១០ គេហទំព័រកម្សាន្តដែលផ្ដោតសំខាន់លើវីដេអូហ្គេម IGN បានប្រកាសថា Angry Birdជាប់ឈ្មោះជាហ្គេមទូរស័ព្ទ iPhone ល្អជាងគេទី៤។
នៅខែ មេសា ឆ្នាំ ២០១១ Angry Birds ឈ្នះរង្វាន់ពីរដូចជា កម្មវិធីហ្គេមដែលល្អជាងគេ (Best Game App) និង កម្មវិធីល្អជាងគេប្រចាំឆ្នាំ ( App of the Year) នៅពិធីប្រគល់ពានរង្វាន់ Appy Awards របស់អង់គ្លេស។
២០១១
ក្នុងពិធីប្រគល់ពានរង្វាន់ Webby Awards លើកទី ១៥ Angry Birds បានជាប់ឈ្មោះជា Best Game for Handheld Devices និង ក្រោយមកជាប់ឈ្មោះជាហ្គេមមួយក្នុងចំណោមហ្គេមល្អជាងគេរបស់ iPhone នៅលើទីផ្សារកម្មវិធីហ្គេមទូរស័ព្ទឆ្នាំ ២០១១។
ភាគពិសេសៗ
បន្ទាប់ពីទទួលបានជោគជ័យគួរជាទីមោទនរួចមកក្រុមការងាររបស់ Angry Birds បានបង្កើតភាគ Angry Birds បីបន្ថែមទៀតដែលមានដូចជា៖
១.Angry Birds Seasons ចេញលក់ជាសាធារណៈនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១០។
២.Angry Bird Rio ចេញលក់ជាសាធារណៈនៅខែ មីនា ឆ្នាំ២០១១។ ក្នុងភាគនេះគឺដកស្រង់ចេញពីរឿងគំនូរជីវចល Rio របស់ផលិតកម្ម 20th Century Fox ។
៣.Angry Bird Magic គឺជាភាគពិសេសដែលបង្កើតឡើងសម្រាប់ទូរស័ព្ទ Nokia’s NFC ដែលប្រើប្រព័ន្ធប្រតិបត្តិការ Symbian ។
សូមបញ្ជាក់ថារហូតមកដល់ពេលនេះ Angry Birds សម្រាប់ iOS, Android និង Microsoft Windows បានធ្វើកំណែប្រែដល់ជំនាន់ទី 2.0 ហើយក្នុងជំនាន់នេះមាន episodeសំខាន់ៗចំនួន ៧ដូចជា POACHED EGGS, MIGHTY HOAX, DANGER ABOVE, THE BIG SETUP, HAM ‘EM HIGH, MINE AND DINE,និងBIRDDAY PARTY។
តើមិត្តទាំងអស់គ្នាយល់យ៉ាងណាចំពោះហ្គេមមួយនេះ? នរណាខ្លះធ្លាប់លេងAngry Birds? លេងតាមរយៈឧបករណ៍អ្វីដែរ?