Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

iPad​​មាន​យូរ​ហើយ?

Featured
iPad មាន​ទំហំ និង​ទម្ងន់​ស្ថិត​នៅ​ចន្លោះ​រវាង​ទូរស័ព្ទ និង​កុំព្យូទ័រ​យួរ​ដៃ។ វា​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ​ដូច iPod Touch និង iPhone ដែរ​គឺ iOS និង​អាច​ដំណើរការ​កម្មវិធី​ខ្លួន​ឯង​ផង...

iPad​​មាន​យូរ​ហើយ? Trackback

iPad អាន​ថា​ “អាយភែត” ​ គឺ​ជា​ Tablet ដែល​រចនា​ បង្កើត និង​លក់​ដោយ​ក្រុមហ៊ុន Apple Inc. ហើយ​វា​ត្រូវ​បាន​ប្រើប្រាស់​​យ៉ាង​ពិសេស​​សម្រាប់​ឯកសារ​​មេឌា​សំឡេង​និង​ រូបភាព ដូចជា​សៀវភៅ ភាពយន្ត តន្ត្រី ហ្គេម និង​អ៊ីនធឺណិត។ iPad ត្រូវ​បាន​នាំ​មក​ជូន​​ដំបូង​នៅ​ថ្ងៃ​ទី ២៧ ខែ​មករា ឆ្នាំ ២០១០ ដោយ​នាយក​ប្រតិបត្តិ​ Apple លោក Steve Jobs
iPad មាន​ទំហំ និង​ទម្ងន់​ស្ថិត​នៅ​ចន្លោះ​រវាង​ទូរស័ព្ទ និង​កុំព្យូទ័រ​យួរ​ដៃ។ វា​ដំណើរការ​ប្រព័ន្ធ​ប្រតិបត្តិការ​ដូច iPod Touch និង iPhone ដែរ​គឺ iOS និង​អាច​ដំណើរការ​កម្មវិធី​ខ្លួន​ឯង​ផង និង​កម្មវិធី​ iPhone ផង។ ក្នុង​ករណី​ពុំ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ទេ iPad អាច​ដំណើរការ​តែ​កម្មវិធី​ដែល​ចេញ​ដោយ​ Apple និង​ចែក​ចាយ​តាម App Store តែ​ប៉ុណ្ណោះ ករណី​លើក​លែង​ចំពោះ​កម្មវិធី​ដែល​ដំណើរការ​នៅ​ក្នុង​ Web browser។
ដូចគ្នា​ទៅ​នឹង iPhone និង iPod touch ដែរ iPad ត្រូវ​បាន​គ្រប់គ្រង​ដោយ​អេក្រង់ Multitouch ដែល​អាច​ស្គាល់​ចលនា​ច្រើន​ និង​មាន​រូបរាង​ឡូយឆាយ​ទៀត​ផង។ iPad ត្រូវការ Wi-Fi ដើម្បី​បើក​អ៊ីនធឺណិត ប៉ុន្តែ​ចំពោះ​ស៊េរី​ដែល​មាន 3G អាច​ប្រើ HSPA ឬ EV-DO ដើម្បី​បើក​អ៊ីនធឺណិត​បាន។
Apple ចេញ​លក់​ iPad ជំនាន់​ទី​មួយ​នៅ​ខែ​មេសា ឆ្នាំ ២០១០ និង​លក់​បាន​ ៣ លាន​គ្រឿង​ក្នុង​រយៈ​ពេល​តែ ៨០ ថ្ងៃ​ប៉ុណ្ណោះ។ ក្នុង​ឆ្នាំ ២០១០ Apple លក់​ iPad ជំនាន់​ទី​មួយ​បាន ១៤,៨ លាន​គ្រឿង​ទូទាំង​ពិភពលោក ដែល​ស្មើ​នឹង ៧៥% នៃ​ Tablet សរុប​ដែល​លក់​បាន​នៅ​ចុង​ឆ្នាំ ២០១០។
iPad 2 ចេញ​លក់​នៅ​ ខែ​មិនា​ឆ្នាំ ២០១១ និង​លក់​បាន​ជាង ១៥ លាន​គ្រឿង។ ចំនួន​នេះ​ច្រើន​ជាង ចំនួន​លក់​ Tablet របស់​ក្រុមហ៊ុន​ផ្សេង​ៗ​បូក​បញ្ចូល​គ្នា​ទៅ​ទៀត។ នៅ​ឆ្នាំ ២០១១ iPad 2 ត្រូវ​បាន​រំពឹង​ថា​គ្រប​ដណ្តប់​ទីផ្សារ​អាមេរិក​បាន ៨៣ ភាគរយ។
ថ្មី​ៗ​នេះ​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​ថា iPad 3 នឹង​ចេញ​មុខ​នៅ​ឆ្នាំ ២០១២ ជាមួយ​នឹង​កម្រាស់​ក្រាស​ជាង​មុន និង​អេក្រង់​ High Resolution ទៀត​ផង៕