Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

នាយ​ឧត្តមសេនីយ៍​សៅ សុខា​បញ្ជា​ឲ្យបក​សក្តិ​មន្រ្តី​​អាវុធ​ហត្ថ អាង​អំណាច

ភ្នំពេញ ៖ មេ​បញ្ជាការ​រង​អាវុធហត្ថ​ក្រុង​ភ្នំពេញ​លោក ពូ ដាវី បាន​ប្រាប់​ថា នាយ​ឧត្តមសេនីយ៍​សៅ សុខា មេបញ្ជាការ​រងកង​យោធពល​ខេមរភូមិន្ទ​និង​ជាមេបញ្ជា​ការ​អាវុធហត្ថ​លើផ្ទៃ​ប្រទេស បាន​បញ្ជា​ឲ្យ
លោក​ឧត្តមសេនីយ៍​យ៉ា គឹមអ៊ី មេបញ្ជាការ​រង​អាវុធហត្ថ​លើផ្ទៃ​ប្រទេស និង​ជាមេបញ្ជា​ការ​អាវុធ​ហត្ថក្រុង ឲ្យចាត់​ការ​បកសក្តិ​មន្រ្តី​អាងអំណាច​ក្រោយ​ពីប្រើ​ហិង្សា​រលើ​ប្រជាពល​ រដ្ឋ ។
លោក ពូ ដាវី បាន​និយាយ​នៅថ្ងៃ​4 កក្កដា ថា ជន​បង្ករ​ឈ្មោះ ខាន់ សំណាង ជាមន្រ្តី​អាវុធហត្ថ...

ត្រូវ​បានបញ្ជូន​ទៅកាន់​តុលាការ​ក្រុង​ភ្នំពេញ​នៅថ្ងៃ​ទី2 កក្កដា បន្ទាប់​ពីចាប់​ខ្លួន​មុន2ថ្ងៃ ក្រោយ​ពីប្រើអំណាច​របស់ខ្លួន​ជាមន្រ្តី​អាវុធហត្ថ​ទៅគំរាម​ជីវិត​អ្នកជិត​ ខាង និង​កាប់​អ្នកជិត​ខាង​ឲ្យរង​របួស​2នាក់
ព្រម​ទាំង​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដ៍ទៃ ក្រោយ​មកតុលាកា​បាន​ចោទ​ប្រកាន់​ពីបទ​ប្រើអំពើ​ហិង្សារ
និង​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ អ្នក​ដទៃ​ថែម​ទាំង​កាត់ទោស​ឲ្យជាប់​ពន្ធនាគារ​ព្រៃ​សរ ។
ដោយ​ឡែក​ប្រពន្ធ​ជន​បង្ករ គឺ​ឈ្មោះ គឹម ស៊ីយ៉ាង ជាមន្រ្តី​អាវុធហត្ថ​ដែរនោះ​ត្រូវ​បាន​ដោះ​លែង
ឲ្យរួច​ខ្លួន​ក្រោយ​ពីចាប់​ខ្លួន​ជាមួយ​ជនបង្ករ​ជាប្តី​ឃុំខ្លួន​មួយយប់​នៅអាវុធ​ហត្ថ​ក្រុង ភ្នំពេញ។
សូម​ជម្រាបថា​ឪពុក និង​កូនប្រុស បាន​រងរបួស ត្រូវ​ចំក្បាល យ៉ាង​ធ្ងន់ ក្រោយ​ពី ជន​បង្ក ពីរនាក់​ប្តី ប្រពន្ធ ដែល​អាង អំណាច​ខ្លួនជា មន្រ្តី​អាវុធ​ហត្ថ បាន​ប្រើកាំបិត ប៉័ង​តោ កាប់​ទៅ លើ​ពួកគេ ដោយ​សារ​តែ មាន​ជម្លោះ រឿង​ដីធ្លី ផ្ទះនៅ​ជិត​គ្នា ។ ជាមួយ​គ្នានេះ ប្តី​ប្រពន្ធ ពីរនាក់​ខាងលើ បាន​ដេញគប់ សមត្ថកិច្ច​មូលដ្ឋាន នឹង​ដុំថ្ម ទៀត​ផង នៅពេល​ដែល សមត្ថកិច្ច​ទាំងនោះ ចុះទៅ​ជួយ អន្ត​រាគមន៍ នៅ​កន្លែង កើត​ហេតុ។ យោង​តាម ប្រភពព័ត៌​មាន ពីប្រជាពល​រដ្ឋ ដែល​បាន​ឃើញ ហេតុការណ៍ បានឲ្យដឹង​ថា ករណី​ជម្លោះ តាម​រយៈអាង អំណាច ជាមន្រ្តី អាវុធ​ហត្ថ និង​ដេញ​វាយ និង​គប់​សមត្ថកិច្ច មូល​ដ្ឋាន ខាង​លើ​នេះ បាន​កើត​ឡើង កាល​ពីវេលា​ម៉ោង ៦៖ ៣០នាទី ល្ងាច ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០១២ ស្ថិត​នៅផ្ទះ​លេខ ៥ ផ្លូវ​លេខ៦០៨ ភូមិទី១៤ សង្កាត់​បឹងកក់​ទី១ ខណ្ឌ​ទួលគោក រាជ​ធានីភ្នំពេញ។
បើយោង​តាម ប្រជាពល​រដ្ឋ ដែល​បាន​ឃើញ ហេតុ​ការណ៍​នេះ បាន​ឲ្យដឹង​ថា ក្រោយ​មាន ករណី​ជម្លោះ រឿង​ដីធ្លី រួចមក​បាន​ធ្វើឲ្យ ប្តី​ប្រពន្ធ ពីរ​នាក់ ដែល​ប្តី មាន​ឈ្មោះ ខាន់ សំណាង ជាមន្រ្តីអាវុធ​ហត្ថ ខណ្ឌ​ឫស្សី​កែវ និង​ប្រពន្ធ មាន​ឈ្មោះ គឹម ស៊ី​យ៉ាង ដែល​ជាមន្រ្តី អាវុធហត្ថ​ផង​ដែរ នោះបាន​ប្រើកាំ​បិត ប៉័ង​តោ កាប់ទៅ​លើឪពុក និង​កូន​ប្រុស ពីរ​នាក់ បណ្តាល ឲ្យរង​របួស​យ៉ាង​ធ្ងន់។ ជនរងគ្រោះ​ជាឪពុក មានឈ្មោះ យ៉ុន យាន អាយុ​៤៨ ឆ្នាំ និង​កូនប្រុស មាន​ឈ្មោះ យ៉ុន សុខ​ណាង អាយុ១៧ឆ្នាំ។ ប្រជាពល​រដ្ឋបាន​បន្តថា ជនបង្កពីរ​នាក់ប្តី ប្រពន្ធ បាន​គំរាម ជន​រងគ្រោះ ដល់​អាយុ ជីវិតទៀតផង រហូតធ្វើឲ្យជន​រងគ្រោះ ទាំង​ពីរនាក់ មិន​ហ៊ាន ចេញពីផ្ទះ ហើយ​ហៅ គ្រូ​ពេទ្យ ទៅព្យាបាល របួសនៅផ្ទះ​ទៀត​ផង។
ក្រោយ​ពេល​មាន ហេតុ​ការណ៍​នេះ កើត​ឡើង អធិការ​នគរបាល ខណ្ឌ​ទួលគោក លោក ហួត ចាន់យ៉ារ៉ាន់ បាន​បញ្ជា​ឲ្យ មន្រ្តី​នគរបាល បឹង​កក់​ទី១ ចុះទៅ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​នៅពេល សមត្ថកិច្ច​មូលដ្ឋាន ចុះទៅដល់​ភ្លាម ស្រាប់តែ​ជន​បង្ក បាន​យក​ដុំថ្ម ដេញ​គប់ សមត្ថកិច្ចទៀត​ផង។ ភ្លាមៗ​នោះ លោក ហូត ចាន់​យ៉ារ៉ាន់ បាន​ប្រាប់​ទៅ មេ​បញ្ជាការ​កង រាជ​អាវុធ​ហត្ថ ខណ្ឌ​ទួល​គោក ឲ្យជួយ​អន្តរាគមន៍ វិញ​ម្តង ។
ប្រភព​ក្រៅផ្លូវការ​បាន​បង្ហើប​ថាលោក ខាន់ សំណាង ជា​អតីត​មន្រ្តីអាវុធ​ហត្ថ ប្រឈម​នឹង​ការដោះ​លែង​ក្រៅប្រពន្ធ័​តុលាកា ។ ហើយ​គេរំពឹង​ថាតុលាកា​នឹងចាត់​ការតាម​ច្បាប់​ដើម្បីកំឲ្យ​មាន​មន្រ្តីបែប​ នេះ​ប្រព្រឹទ្ធ​ទង្វើបែប​នេះទៀតនាំ​ឲ្យប៉ះពាល់​ដល់​កិត្តិយស​សមត្ថកិច្ច​ដទៃ ​ៗផ្សេង​ទៀត ៕from police