Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ឆែក​ទីតាំង​លក់​ឱសថ​ខុសច្បាប់​របស់​ជនជាតិ​កូរ៉េ​កណ្តាល​ក្រុង​សៀមរាប​ដកហូត​ថ្នាំពេទ្យ​ជាង​២​ម៉ឺន​គ្រាប់​នឹង​៣៥,៥​គីឡូក្រាម​

P04-e-full
សៀមរាប​ ៖ ​ឱសថ​ខុសច្បាប់​ជាង​២​ម៉ឺន​គ្រាប់​នឹង​៣៥,៥ ​គីឡូក្រាម ​ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ចំរុះ​ ធ្វើការ​ដកហូត​នឹង​ពិន័យ​ជា​ប្រាក់​ចំនួន​៥​លាន​រៀល​ ខណៈ​ដែល​ឆ្មក់​ចូល​ឆែកឆេរ​ទៅលើ​ទីតាំង​បើក​ឱសថ​ខុស​ច្បាប់​មួយ​កន្លែង​នៅ​ កណ្តាល​ក្រុង​សៀមរាប​ដែល​ជា​របស់​ជនជាតិ​កូរ៉េ​ នេះ​ជា​ការ​ឆែកឆេរ​រក​ឱសថ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​លើក​ទី​២​ហើយ​នៅ​កណ្ដាល​ ក្រុង​សៀមរាប​។​​...

ប្រតិបត្តិការ ​ជា​ទ្រង់ទ្រាយ​ធំ​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៤​ខែកក្កដា​ឆ្នាំ​២០១២ ស្ថិតនៅក្នុង ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ដែលមាន​កម្លាំង​សហការ​គឺ​ការិយាល័យ​នគរបាល​ប្រឆាំង​បទ ល្មើស​សេដ្ឋកិច្ច​ខេត្ត នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ មន្ទីរ​សុខាភិបាល​ខេត្ត ការិយាល័យ នគរបាល​អន្តោប្រវេសន៍​ខេត្ត ក្រោម​កិច្ចដឹកនាំ​បញ្ជារ​ដោយ​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង​នឹង​ជា​តំណាង​អយ្យការ​សាលាដំបូង​ខេត្តសៀមរាប​។​
ក្រុម ​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិការ​បានអោយដឹង​ថា ជនជាតិ​កូរ៉េ​ដែល​បើក​លក់​ឱសថ​ខុសច្បាប់ នេះ​មានឈ្មោះ គឹម ដុង​ជុល ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ ចូលមក​ប្រទេស​កម្ពុជា​ដើម្បី​រកស៊ី​។ សមត្ថកិច្ច​បន្តថា​ទីតាំង​របស់​ជនជាតិ​កូរ៉េ​នេះ​បើក​លក់​ថ្នាំពេទ្យ​ជា​យូរ ​មកហើយ តែ​មិនមាន​សមត្ថកិច្ច​ខាង​ណា​ដឹង​នោះទេ​ទើប គេ​បើក​ដំណើរការ​ជា​ហូរហែរ​រហូតមកដល់​ពេលនេះ ។​
លោក ​អនុសេនីយ៍ឯក វ៉ាន់ រិ​ទ្ធ នាយរង​ការិយាល័យ​អន្តោប្រវេសន៍​បានអោយដឹងថា លោក​បាន​ចុះ​ធ្វើ​កិច្ចការ​ផ្នែក​រដ្ឋបាល​ជនបរទេស ស្រាប់តែ​ឃើញ​ទីតាំង​មួយ​នេះ​មាន​ដាក់តាំង​លក់​ថ្នាំពេទ្យ​ជាច្រើន​មុខ ដោយ មានការ​សង្ស័យ​លោក​បាន​រាយការណ៍​ទៅ​ស្ថាប័ន​ជំនាញ ដើម្បី​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​។​
លោក ​អនុសេនីយ៍ឯក ឡុង សំអឿន នាយផ្នែក​នាយកដ្ឋាន​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង មហាផ្ទៃ​បានអោយដឹងថា ថ្នាំពេទ្យ​ខុសច្បាប់​ដែល​រកឃើញ​នៅក្នុង​ទីតាំង​នេះ​មាន​៤០​មុខ ចំនួន​២០៥១៧ គ្រាប់​នឹង​៣៥,៥​គីឡូក្រាម​។​
ចំណែក ​លោក​វរសេនីយ៍ទោ សឿន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សៀមរាប​បានអោយដឹង​ថា នេះ​ជា​ប្រតិបត្តិ​ការជោគជ័យ​មួយ​ថ្មី​ទៀត​របស់​ក្រុម​សមត្ថកិច្ច​ដែលមាន​ ការ ដឹកនាំ​ដោយ​តំណាង​អយ្យការ ក្នុងការ​បង្ក្រាប​នឹង​ឆែកឆេរ​ទៅលើ​ទីតាំង​បើក​លក់​ឱសថ​ខុសច្បាប់​របស់​ ជនបរទេស ហើយ​បាន​រកឃើញ​ឱសថ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដែល​មិនមាន​ចុះបញ្ជី​នឹង​ ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល ។ លោក សឿន សេន បន្តថា​តាម​ការសាកសួរ​ទៅលើ​ជនជាតិ​កូរ៉េ​រូបនេះ​បាន​ប្រាប់ថា ថ្នាំពេទ្យ​ខ្លះ ទិញ​នៅ​ទីផ្សារ​កម្ពុជា នឹង​មួយចំនួនទៀត​នាំយក​មកពី​ប្រទេស​កូរ៉េ​ផ្ទាល់​តាម​ច្រក​ព្រលានយន្តហោះ​ អន្តរជាតិ ខេត្តសៀមរាប​   ​តែ​សម្រាប់​ការលក់ដូរ​វិញ​គឺ​សម្រាប់ តែ​ក្រុម​ជនជាតិ​កូរ៉េ​តែប៉ុណ្ណោះ​។ លោកនាយ​ការិយាល័យ​រូបនេះ​បន្តថា ដោយសារតែ​ម្ចាស់​ទីតាំង​ជា​ជនបរទេស​នេះ​សហការ​ល្អ​សម្រាប់​សមត្ថកិច្ច​ ប្រតិបត្តិកា​រ ទើប​ធ្វើការ​ផាកពិន័យ​ជា​កំហុស​លើកទីមួយ​ចំនួន​៥​លាន​រៀល​។​
ទាក់ទិន ​និង​ករណី​នេះ​លោក ជួន សុ​បញ្ញា ​ព្រះរាជ​អាជ្ញារង​ដែលជា​តំណាង​អយ្យការ​បាន​អោយ​ដឹងថា ​ចំពោះ​វិធានការ​ត្រូវ​ចាត់ការ​បន្តទៀត​នោះ ​លោក​បានប្រគល់​ការងារ​ទៅអោយ​ស្ថាប័ន​ជំនាញ​គឺ​ខាង​សុខាភិបាល​ តើ​ត្រូវ​មាន​ចំណាត់​ការ​បែប​ណា ​? តើ​ត្រូវ​ពិន័យ​អន្តរកាល​ឬ​មាន​វិធានការ​តាមច្បាប់ ? ។​
លោកស្រី ​ លី វណ្ណៈ ​ប្រធាន​ការិយាល័យ​គ្រប់គ្រង​ឱសថ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បានអោយ ​ដឹងថា ​ឱសថ​ដែល​រកឃើញថា​ខុសច្បាប់​ទាំង​អស់នេះ​ត្រូវ​ដកហូត ចំណែក​ទីតាំង​នេះ​ត្រូវ​បិទទ្វារ​ជា​បណ្តោះ​អាសន្ន​មិនអោយ​ដំណើរការ​តទៅទៀត​ ទេ ហើយ​ចាំបាច់​ត្រូវ​ពិន័យ​គាត់​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ ផងដែរ ព្រោះនេះ​ជា​កំហុស​លើកទីមួយ​។ លោកស្រី​បន្តថា បើសិនជា​គាត់​ចង់​បើក​ធ្វើ​អាជីវកម្ម​លក់​ឱសថ​  ចាំបាច់​ត្រូវបំពេញ​បែបបទ​រក​អ្នកតំណាង​អោយបាន​ត្រឹមត្រូវ ដើម្បី​សុំច្បាប់​ពី​ក្រសួងសុខាភិបាល​។​
ពាក់ព័ន្ធ ​នឹង​ប្រតិបត្តិការ​នេះ​ប្រភពពី​មន្ត្រីនគរបាល​បានអោយដឹងថា​ ទីតាំង​មួយ​នេះ​ខាង​សមត្ថកិច្ច គ្រោង​នឹង​បង្ក្រាប​កាលពី​រសៀល​ថ្ងៃទី​០៣​ ខែកក្កដា ​មកម្ល៉េះ ​តែ​ការងារ​នេះ​ត្រូវបាន​ខកខាន​ទៅវិញ​ដោយ សារ​តែ​ខាង​តំណាង​អយ្យកា​រលោក​ ហេង ផេង ​បោះបង់​ចោល​ការដឹកនាំ​អនុវត្ត​ប្រតិបត្តិ​ការឆែកឆេ​រ​។ប៉ុន្តែ​លោក​ ហេង ផេង បានប្រាប់​កម្ពុជាថ្មី​នៅ​រសៀល​ថ្ងៃទី​៤ខែកក្កដា​ឆ្នាំ២០១២​ថា​មូលហេតុ​ ដែលខកខាន​នោះ​ដោយសារ​តែគ្មាន​ដីកា៕form kpt