Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

កាកបាទក្រហម កម្ពុជានឹងផ្តល់ជំនួយ ១លានដុល្លារ ជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា

Photo by DAP-NEWS

ភ្នំពេញៈ យោងតាម មន្រ្តីរាជរដ្ឋាភិបាល បានឲ្យ ដឹងនៅថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១២នេះថា កាកបាទក្រ ហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ដ៏ធំ ដឹកនាំដោយលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គ្រោង ...

នឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា នូវទឹកប្រាក់ចំនួន ១លានដុល្លារអាមេរិក ខណៈដែល ថ្នាក់ដឹកនាំមន្ទីរពេទ្យនេះ បានប្រកាសឲ្យដឹងអំពីការខ្វះខាត ហិរញ្ញវត្ថុសម្រាប់ជួយទ្រទ្រង់ដល់មន្ទីរពេទ្យ ដែលបានជួយព្យាបាលកុមារកម្ពុជារាប់លាននាក់ ដែលមានជំងឺទៅសម្រាកនៅមន្ទីរពេទ្យ នោះ។
មន្រ្តីរាជរដ្ឋាភិបាល ដែលសុំមិនបញ្ហេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងទៀតថា ពិធី ប្រគល់ជំនួយមនុស្សធម៌បន្ទាន់នេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោក Beat Richner ប្រធានមន្ទីរពេទ្យគន្ធបុប្ផា និងមានការចូល រួមពីលោក រដ្ឋ មន្រ្តីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និងមន្រ្តីជាន់ខ្ពស់ នៃស្ថាប័នជាតិផ្សេងទៀតដែរ នៅទី ស្នាក់ការកណ្តាលកាកបាទ ក្រហមកម្ពុជា នាថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ ២០១២ វេលាម៉ោង ៩ព្រឹក៕From DAP