Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

កម្ពុជា-ថៃ ឯកភាព​ កែសម្រួល កងទ័ព ដោយស្ម័គ្រចិត្ដ


Photo by DAP-NEWS

ភ្នំពេញ ៖ ជំនួបរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកស្រី យីងឡាក់ នាយករដ្ឋមន្ដ្រីនៃប្រទេសថៃ បាន បញ្ចប់ហើយ ដោយមេដឹកនាំរដ្ឋាភិបាលនៃ ប្រទេសទាំងពីរបានឯកភាព កែសម្រួលកង ទ័ព នៅតំបន់គ្មានកងទ័ពបណ្ដោះអាសន្ន ក្បែរប្រាសាទព្រះវិហាររបស់ខ្មែរ ដោយ គោរពទៅតាមសេចក្ដីសម្រេចរបស់តុលាការ យុត្ដិធម៌អន្ដរជាតិទីក្រុងឡាអេ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ។...

ការកែសម្រួលកងទ័ពនៃប្រទេសទាំងពីរដោយស្មគ្រ័ ប្រទេសកម្ពុជា និងប្រកាសកែសម្រួលជាផ្លូវការនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ប៉ុន្ដែខាងភាគីថៃ មិនទាន់បានប្រកាសនៅឡើយទេ ។
សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ប្រាប់អ្នករាយការណ៍ព័ត៌មាននៅសៀមរាបថា យើងបានឯកភាពគ្នាធ្វើការកែសម្រួលកងទ័ព គ្រាន់តែពេលវេលាខុសគ្នាប៉ុណ្ណោះ ហើយក៏ជាការបង្ហាញសុឆន្ទៈល្អទាំងអស់គ្នា ។
សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បាន មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនោះ ថា “ការដកកងទ័ព ចេញពីតំបន់ដែលគ្មាន កងទ័ព កំណត់ដោយតុលាការយុត្ដិធម៌អន្ដរ ជាតិ គឺបង្ហាញពីឆន្ទៈរបស់ភាគីទាំងសង ខាង”។
សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ ទៀតថា “ការដកកងទ័ពនេះ មិនមានន័យ ថា ជាការដកកងទ័ពចេញពីទឹកដីរបស់ខ្លួន នោះទេ តែអនុវត្ដទៅតាមការកំណត់របស់ តុលាការយុត្ដិធម៌អន្ដរជាតិ” ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជានិងកែសម្រួលកងទ័ពចំនួន៤៨៥នាក់ ដោយជំនួសវិញ នៅភ្នាក់ងារនគរបាល ២៥៥នាក់ សម្រាប់រក្សាសណ្ដាប់ធ្នាប់នៅ តំបន់គ្មានកងទ័ពបណ្ដោះអាសន្ននិងកម្លាំង អភិរក្សប្រាសាទជាង២០០នាក់ ។
សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ទៀតថា រដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពបើកច្រកទ្វារប្រាសាទព្រះវិហារជាផ្លូវការ សម្រាប់ឱ្យភ្ញៀវជាតិនិងអន្ដរជាតិចូលទស្សនាប្រាសាទព្រះវិហាររបស់ខ្មែរ ព្រមទាំងបើកច្រកអានសេះ ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ទល់នឹងខេត្ដអ៊ូប៊ុនប្រទេសថៃ ជាផ្លូវការ ។
ជាមួយគ្នានេះ មន្ដ្រីជាន់ខ្ពស់ ដែលចូល រួមជួបពិភាក្សាការងារជាមួយលោកស្រី យីងឡាក់នោះ ក៏បានបញ្ជាក់ផងដែរថា ភាគី ថៃ នឹងធ្វើការដកកងទ័ពផងដែរ ជាមួយភាគី កម្ពុជា ។
គួរបញ្ជាក់ថា ប្រទេសថៃ បានលើកកងទ័ពមក ឈ្លានកម្ពុជានៅតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានគណៈកម្មការបេតិភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេ ស្កូសម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា នាសម័យប្រជុំលើកទី៣២ របស់អង្គការវប្បធម៌ពិភពលោកមួយនេះ។
កងទ័ពរបស់ថៃ បានដកចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០ វេលាម៉ោង ១០ព្រឹក។
ចាប់តាំងពីកងទ័ពថៃចូលលុកលុយឈ្លានពានតំបន់ក្បែរប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈរបស់ខ្មែរកង ទ័ពឈ្លានពានរបស់សៀម បានប្រកាសសង្គ្រាមឈ្លានពានខ្មែរ ដោយបានវាយមកលើកងទ័ពខ្មែរនៅដើមខែកុម្ភៈ ឆ្នាំ២០១១ នៅតំបន់ប្រាសាទព្រះវិហារ និងបាញ់កាំភ្លើងផ្លោងបំផ្លាញវត្តកែវសិក្ខាគិរីស្វារៈ និងនៅចុងខែមេសា ឆ្នាំ២០១១ នៅតំបន់ប្រាសាទតាមាន់ តាក្របី ស្រុកគោកមន ខេត្តឧត្តរមានជ័យ បណ្តាលឲ្យទាហានខ្មែរស្លាប់ មួយចំនួន និងរងរបួស ព្រមទាំងជនភៀសសឹករាប់ម៉ឺនគ្រួសារ។ ថ្ងៃទី២៨ ខែមេសា កម្ពុជាប្តឹងទៅតុលាការយុត្តិ ធម៌អន្តរជាតិទីក្រុងឡាអេ អំពីសៀមប្រកាសសង្រ្គាមវាយខ្មែរ ដោយសុំឲ្យកងទ័ពសៀមដកចេញពីតំបន់ប្រាសាទ ព្រះវិហារ និងប្តឹងឲ្យតុលាការកំពូលអន្តរជាតិបកស្រាយសាលក្រមតុលាការក្រុងឡាអេ ១៥ មិថុនា ១៩៦២។
នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២នេះដែរ តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានកាត់សេចក្តីប្រគល់ប្រាសាទ ព្រះវិហារ និងដីនៅម្តុំនោះ ព្រមទាំងវត្ថុបុរាណ ដែលថៃលួចឲ្យមកខ្មែរវិញ ព្រមទាំងបញ្ជាឲ្យដកទាហាន និងឆ្មាំ ចេញពីបរិវេណប្រាសាទព្រះវិហាររបស់ខ្មែរ។
នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៦៣សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា យាងជាផ្លូវការទៅកាន់តំបន់ប្រា សាទព្រះវិហារ។ ដោយឡែកសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅប្រាសាទព្រះវិហារជាផ្លូវការនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១០។
ប្រទេសកម្ពុជា និងប្រទេសថៃ បានមានទំនាក់ទំនងជាប្រក្រតីឡើងវិញ ចាប់តាំងពីលោកស្រី យីង ឡាក់ នាយក រដ្ឋមន្រ្តី នៃប្រទេសថៃ បានឈ្នះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១១កន្លងទៅនៅប្រទេសថៃ៕From DAP