Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Hacker សញ្ជាតិអង់គ្លេស ២ រូប ត្រូវបានរួចទោស

Photo by Lookingtoday
យុវជនសញ្ជាតិអង់គ្លេស ២ រូប គឺ Ryan Cleary វ័យ ១៩ឆ្នាំ និង Jake Davis វ័យ ១៨ ឆ្នាំ ដែលជាសមាជិកក្រុមហ៊ុន Hacker ធំមួយដែលមានឈ្មោះថា “LulzSec”ត្រូវបានដោះលែង ដោយសារតែតុលាការ មិនទាន់មានច្បាប់ក្នុង ការដាក់ទោសទៅ លើយុវជនទាំងពីររូបនេះ។ កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ តុលាការនៃទីក្រុងឡុង បាននាំខ្លួនយុវជន ទាំងពីររូបគឺ Ryan Cleary និង Jake Davis ចូលឆ្លើយបំភ្លឺរឿងលូចចូល
Hack ទិន្នន័យរបស់រដ្ឋាភិបាល និងរបស់បណ្ដា ក្រុមហ៊ុនផ្សេងៗមួយចំនួនទៀត។
តុលាការបានចោទ ប្រកាន់ទៅលើយុវជន ២ រូបក្នុងករណី Hack គេហទំព័ររបស់រដ្ឋាភិបាល ដូចជាមន្ទីរបញ្ចកោណ (ទីស្តីការក្រសួង ការពារប្រទេស), ទីភ្នាក់ងារ CIA, ក្រសួងសុខាភិបាល, ទីភ្នាក់ងារព័ត៌មានអន្តរជាតិ ក្រុមហ៊ុន PBS, Sony, Nintendo និងក្រុមហ៊ុនផលិតភាពយន្ត 20th Century Fox film។
នៅក្នុងការចោទប្រកាន់នេះ យុវជនទាំង ២ រូបមិនបានសារភាពថា ខ្លួនបានធ្វើនោះទេ ហើយគេទាំងពីរនាក់មិនបាន ទទួលនូវព័ត៌មាន ក៏ដួចជាទិន្នន័យផ្សេងៗ ដូចការចោទរបស់តុលាការទេ ហើយក៏មិនបានយក នូវទិន្នន័យទាំងនោះទៅចុះផ្សាយ នៅលើគេហទំព័រ LulzSen និង Pirate Bay ផងដែរ៕
Photo by Lookingtoday