កាំបូឌីយ៉ាណា នាថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១២ ខាងមុខ។
យោងតាម សេចក្តីប្រកាស របស់ទីភ្នាក់ងារ ផ្សាព្វផ្សាយ ជំនួញ-វិនិយោគទុន KOTRA ភ្នំពេញ ដែលជាស្ថាប័នរដ្ឋាភិបាលរបស់ ប្រទេសកូរ៉េ បានបង្ហាញថា ក្រុមហ៊ុនចំនួន៨ថ្មីទៀត របស់កូរ៉េ រួមមាន ក្រុមហ៊ុន Lycoris Co.,Ltd ផ្គត់ផ្គង់ផលិតផលគ្រឿងសម្អាង (Horse Placenta Cream, Horse Oil Body Lotion) , ក្រុមហ៊ុន Nalala Co.,Lted ផ្គត់ផ្គង់គ្រឿងសម្អាង និងផលិតផលថែរក្សាស្បែក (Skin Care, Make Up, Cosmetics) , ក្រុមហ៊ុន Scoria Industry Co.,Ltd ផ្គត់ផ្គង់ឥដ្ឋការ៉ូសម្រាប់ តុបតែងផ្នែកខាងក្នុងអគារ ( Scoria Tile Vocanic Ash Pack) , ក្រុមហ៊ុន Jeju Konkuk Natural Co.,Ltd ជាក្រុមហ៊ុនផលិតស្ករគ្រាប់ (Fruit Vitamin Candy) , ក្រុមហ៊ុន Doarm Engineering Co.,Ltd ផលិតឧបករណ៍ផ្តល់ ចរន្តអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ និងឧបករណ៍ផ្តល់ចរន្ត អគ្គិសនីផ្សេងទៀត (Wind Turbine Solar Energy System, Boi Mass Generato, Smart Grid), ក្រុមហ៊ុន Kunpoongbio Co.,Ltd ផលិតអាហារ ថែរក្សាសុខភាព (Blood glucose HbAlccontrol, weight management) , ក្រុមហ៊ុន ក្រុមហ៊ុន IGS Co.,Ltd ផលិតគ្រឿងសម្អាង និងសាប៊ូ ថែរក្សាស្បែក (Atosarang serum , Atosrang mist, Atosarang Soap) និងក្រុមហ៊ុន Urban Farmers Co.,Ltd ផលិតគ្រឿងសម្អាង ផលិតផលថែរក្សាស្បែក សាប៊ូ កក់សក់ និងសាប៊ូដុសខ្លួន (Hair Shampoo, Hair Conditioner) កំពុងតែប្រកាសស្វែងរក ក្រុមហ៊ុននានា នៅកម្ពុជា ដើម្បីធ្វើជាដៃគូរបស់ខ្លួន ក្នុងការ ចែកចាយ ផលិតផល របស់ពួកគេ នៅលើទីផ្សារកម្ពុជា ។
នេះជាឱកាសដ៏ប្រសើរមួយសម្រាប់ ពាណិជ្ជករខ្មែរ និងកូរ៉េ ក្នុងការសហការគ្នា ធ្វើជាដៃគូពាណិជ្ជកម្ម ដើម្បីស្វែងរកភាពជោគជ័យ នៃអាជីវកម្មរបស់ខ្លួន ។ ក្រុមហ៊ុនទាំង៨នោះ នឹងធ្វើជំនួបពាណិជ្ជកម្ម ដ៏ធំមួយ នៅកម្ពុជា នាថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា (Hotel Cambodiana) ដើម្បីពិភាក្សា ជាមួយពាណិជ្ជករកម្ពុជាទាំងឡាយណា ដែលមានការចាប់អារម្មណ៍ ចំពោះអាជីវកម្មពាក់ព័ន្ធនឹង ផលិតផលរបស់ពួកគេ ។
លោកអ្នក ក៏អាចទំនាក់ទំនង ដើម្បីចូលរួមក្នុងកិច្ច ពិភាក្សាពាណិជ្ជកម្ម នេះផងដែរ តាមទូរស័ព្ទ លេខ 023 999 099,012 828 968 ,012 907 157 និង Email: kotrapnh@gmail.com ប៉ុន្តែធ្វើយ៉ាងណា ឱ្យបាន មុនថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ ។
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២កន្លងទៅ តាមរយៈ ទីភ្នាក់ងារ ផ្សាព្វផ្សាយ ជំនួញ-វិនិយោគទុន KOTRA ភ្នំពេញ ក៏មានក្រុមហ៊ុន របស់សាធារណរដ្ឋកូរ៉េ ចម្រុះចំនួន៨ផងដែរ បានមកធ្វើជំនួប ពិភាគ្សាពាណិជ្ជកម្ម ជាមួយពាណិជ្ជករកម្ពុជា៕







