Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

FBI ចាប់បាន មេខ្លោង១០៤នាក់ រកស៊ីជួញដូរ មនុស្សនិងសង្គ្រោះ កុមារបាន៧៩នាក់

www.dap-news.com

វ៉ាស៊ីនតោនៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” បានចុះផ្សាយនៅ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ថា ការិយាល័យសហព័ន្ធ ស៊ើបអង្កេត សហរដ្ឋអាមេរិក ហៅកាត់ អេហ្វ ប៊ី អាយ “FBI” បានចាប់មេខ្លោង ចំនួន១០៤នាក់ ដែល
រកស៊ីជួញ ដូរមនុស្ស និងជួយសង្គ្រោះ កុមារបាន៧៩នាក់ ។
លោក ខេវីន ពែឃីន “Kevin Perkins” ជំនួយការនាយក ប្រតិបត្ដិ អេហ្វ ប៊ី អាយ ទទួលបន្ទុក ផ្នែកឧក្រិដ្ឋកម្ម បានលើកឡើងថា យោងតាមការ អនុវត្ដន៍ ច្បាប់លើការ លុបបំបាត់នូវការ ប្រតិបត្ដិការឆ្លងដែន អេហ្វ ប៊ី អាយ ក៏បានផ្សព្វផ្សាយ នៅក្នុងតំបន់ជាផ្លូវការ និងនៅទីក្រុង ចំនួន៥៧ រួចហើយ ។
លោក ពែរឃីន បានបញ្ជាក់ថា “ការជួញដូរមនុស្ស នៅតែជាបញ្ហាមួយ ដែលបន្ដ គំរាមកំហែង ដល់កុមារ ដែលឆ្លង កាត់សហរដ្ឋអាមេរិក នៅឡើយ” ។ លោកបានបន្ដថា “វាជាការប្រើ អំពើហឹង្សា មួយផងដែរទៅ លើកុមារទាំងឡាយ ហើយយើងក៏ បានសម្លឹងរកមើល សហដៃគូ ដើម្បី ធ្វើការលុបបំបាត់ នូវបញ្ហានេះឱ្យបានដែរ ពិសេសការលុបបំបាត់ការ ជួញដូរផ្លូវភេទ តែម្ដង” ។
ឆ្នាំនេះជាឆ្នាំទី៦ហើយដែលយើងបាននាំគ្នាប្រយុទ្ធប្រឆាំង ទៅលើប្រតិបត្ដិការ ឆ្លងដែននេះ ហើយវាជា ផ្នែកមួយ ដែល អេហ្វ ប៊ី អាយ យើងបាន ចាប់ផ្ដើម ឡើងកាលពី ឆ្នាំ២០០៣មកម្ល៉េះ ។ អេហ្វ ប៊ី អាយ ក៏មានសហដៃគូរបស់ ខ្លួនដែរ ដោយមានមជ្ឈមណ្ឌលជាតិ និងក្រសួង យុត្ដិធម៌ ដែល មើលទៅលើការ បាត់ខ្លួនកុមារ ដោយត្រូវបាន គេបង្ខំ ឱ្យធ្វើការក្នុង នាមជាអ្នកបម្រើ ផ្លូវភេទ ហើយនេះជា បញ្ហាក្ដៅកកុក មួយដែលសហរដ្ឋអាមេរិក ត្រូវប្រឆាំង ជាដាច់ ខាតលើការជួញដូរ ផ្លូវភេទកុមារ ។
តាំងពីយូរយារមកហើយ ក្រុមប្រតិបត្ដិការបាន ជួយសង្គ្រោះកុមារ ដែលត្រូវបានគេ បង្ខំឱ្យបម្រើផ្លូវភេទ នៅតាមដង ផ្លូវប្រមាណជាង ២,២០០នាក់ ។ ម្យ៉ាងទៀត ការស៊ើបអង្កេតទៅលើអ្នកពាក់ព័ន្ធ នឹងការជួញដូរ ផ្លូវភេទត្រូវបាន កាត់ទោស និងរឹបអូសបាន ទឹកប្រាក់ជាង ៣,១លានដុល្លារ ផងដែរ នៅក្នុងអំឡុងពេល ចាប់ខ្លួនមេខ្លោង រកស៊ីជួញដូរ កុមារទាំងនោះ ។
នៅក្នុងអំឡុងពេលប្រតិបត្ដិការទាំងឡាយ មន្ដ្រីកាន់ច្បាប់ក៏ បានជំរុញផងដែរ ទៅលើគោលដៅ ទាំងឡាយ ដោយបានបញ្ឈប់ នូវការបើក មុខរបរប ម្រើ ផ្លូវភេទ ការបើកបន ល្បែងស៊ីសង ការដាក់រាយកុមារ នៅតាមដងផ្លូវ ឱ្យបម្រើ ផ្លូវភេទ និងតាមរយៈការ បង្ហោះរូបភាព ពាក់ព័ន្ធបញ្ហាផ្លូវភេទ នៅ លើអ៊ីនធឺណេត បានមួយផ្នែកដែរ ។
ដោយឡែក បើតាមការលើកឡើងរបស់ លោក អេនី អាឡែន “Ernie Allen” ប្រធាន អ៊ីនស៊ីអឹមស៊ី បាន បញ្ជាក់ដែរថា នៅក្នុងប្រតិបត្ដិការ ចុងក្រោយ នេះ វាជាការបង្ហាញ ឱ្យឃើញអំពី ការប្រយុទ្ធប្រឆាំង ការជួញដូរកុមារ និងការជួយដូរ ផ្លូវភេទ ហើយបញ្ហានេះ កើតមានឡើងនៅ ពាសពេញ ពិភពលោក ហើយពិសេស បញ្ហានេះវាបានកើត ឡើងនៅ សហរដ្ឋអាមេរិក ដោយមានកុមារ ជាជនជាតិអាមេរិកាំង រងគ្រោះដោយបញ្ហានេះ ជា ច្រើននាក់” ។
លោក អាឡែន បានបញ្ជាក់បន្ថែមថា ផ្អែកតាមការព្យាករណ៍ យ៉ាងហោចណាស់ មានកុមារ ជនជាតិ អាមេរិកាំង មិនតិចជាង១០០ ពាន់នាក់ឡើយ ដែល ធ្លាក់ចូលក្នុងរណ្ដៅ ដែលត្រូវ បានគេបង្ខំ ឱ្យរកស៊ីផ្លូវភេទ ជារៀងរាល់ឆ្នាំ ៕
www.dap-news.com