ក្លិននៅក្នុងមាត់គឺជាមេរោគដល់អាក្រក់មួយដែលយើង គួរតែកម្ចាត់វាចោលឱ្យខានតែបាន ។ ក្លិនដែលមាននៅក្នុងមាត់អាចបណ្តាលឱ្យយើងមានបញ្ហាជាច្រើនដែលអាចប៉ះពាល់ដល់ ទំនាក់ទំនងរបស់អ្នក ។ ប្រសិនបើអ្នកអាចកម្ចាត់ចោលនៅក្លិនអាក្រក់ដែលមាននៅក្នុងមាត់របស់អ្នកបាន នោះទំនាក់ទំនង...
របស់អ្នកនឹងមានភាពប្រសើរឡើងជាក់ជាមិនខាន ។
ហេតុដូច្នេះហើយ បានជានៅក្នុងពេលនេះ នឹងបង្ហាញជូនដល់ប្រិយមិត្តទាំង អស់គ្នានៅវិធីសាស្ត្រងាយៗតាមបែបធម្មជាតិនៅក្នុងការកម្ចាត់ក្លិនមិនល្អដែលមាននៅ ក្នុងមាត់ ។ វិធីសាស្ត្រងាយនោះគឺ អ្នកគ្រាន់តែយកជីអង្កាម ២ ទៅ ៣ សន្លឹក បន្ទាប់មកយកវាមកទំពារនៅក្នុងមាត់ ហើយខ្ពុលមាត់ចេញជាការស្រេច ។ អ្នកអាចអនុវត្តនៅវិធីសាស្ត្របែបនេះ នៅពេលព្រឹក និង បន្ទាប់ពីញុំាអាហាររួច ។ គួរបញ្ជាក់ផងដែរថា វិធីសាស្ត្របែបនេះ ទាមទារឱ្យអ្នកអនុវត្តជាប្រចាំថ្ងៃ នោះអ្នកនឹងទទួលបានលទ្ធផលល្អ ជាក់ជាមិនខាន ។ Khmerzoom សង្ឃឹមថា វិធីសាស្ត្របែបនេះអាចឱ្យអ្នកទទួលបានលទ្ធផលល្អ បន្ទាប់ពីអ្នកធ្វើការអនុវត្តបានជាប្រចាំថ្ងៃ ។









