Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

បាក់ដី នៅភាគនិរតី ប្រទេសចិន បាត់ខ្លួន ៤០នាក់

Photo by DAP-News


ក្រុមជួយសង្គ្រោះរបស់ចិន បានជួយសង្គ្រោះជនរងគ្រោះម្នាក់ ក្រោយពីមានបំណាក់ដីមួយ បានកើតឡើងនៅតំបន់ជាយក្រុង នីងណាន ស្ថិតនៅភាគនិរតី ខេត្ត ស៊ីឈួន កាលពីថ្ងៃ ព្រហស្បតិ៍ ទី២៨ ម្សិលមិញនេះ បណ្តាលឲ្យមនុស្ស ៤០ នាក់កំពុងបាត់ខ្លួននោះ។...

យោងតាមគេហទំព័រចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១២នេះថា បំណាក់ដីនោះ គឺបានកើតឡើងដោយសារតែមានភ្លៀងមួយមេធំ បានធ្លាក់នៅខេត្តស៊ីឈួន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ម្សិលមិញ ទើបធ្វើឲ្យភក់ល្បាប់ហូរមកកប់លើ ប្រជាកសិករ ដែលកំពុងតែប្រកបការងារ នៅសែ្រចំការរបស់ពួកគេ។
ទាក់ទិននឹងការបាក់ដីនេះដែរ ក្រុមអាជ្ញាធរ បាននឹងកំពុងធ្វើការស្វះស្វែង រុករកជនរងគ្រោះ ដែលបាត់ខ្លួនផងដែរ។ ភ្លាមៗនោះ មិនទាន់មានព័ត៌មានជាក់លាក់ ណាមួយស្តីពីចំនួនអ្នកស្លាប់នៅឡើយទេ ដោយគេនៅរង់ចាំព័ត៌មានបន្ថែម ក្រោយការរុករកជាមុនសិន៕
Photo by DAP-News