Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Hacker វាយលុក​គណនី​Yahoo ៤៥ម៉ឺនគណនី​

គេហទំព័រ ​សារព័ត៌មាន The Ars Technica Technology បាន​រាយការណ៍​ថា មាន​បក្សពួក​មួយ​ក្រុម​ដែល​បាន​ហៅ​ខ្លួន​ឯង​ថា​ក្រុមហ៊ុន D33DS បានhack ចូល​ទៅ subdomain មិន​ស្គាល់​ឈ្មោះ​មួយ​របស់ Yahoo គណនី​ Yahoo សរុប​ចំនួន ៤៥ម៉ឺន​គណនី។...

គណនី ​ដែល​បាន​រង​ការ​ប៉ះពាល់​ដោយ hacker ជា​គណនី​របស់​អ្នក​ប្រើប្រាស់​សេវាកម្ម​សន្ទនា​ឆ្លង​ប្រទេស VOIP(voice-over-Internet-protocol) ដែល​មាន​ឈ្មោះ​ថា Yahoo Voice។ សេវាកម្ម Yahoo Voice ដាក់​ឲ្យ​ដំណើរការ​ដោយ​ក្រុមហ៊ុន Jajah ដែល​ក្រុមហ៊ុន Telefonica Europe BV បាន​ទិញ​យក​កាលពី​ឆ្នាំ ២០១០។
ប្រភព​អះអាង​ចេញ ​ពី​គេហទំព័រ​ក្រុម hacker ខាង​លើ​ដែល​បង្កើត​ដោយ d33ds បាន​ចុះ​ឈ្មោះ​ប្រើ​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ តែ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ គេ​ពុំ​អាច​បើក​ចូល​ទៅ​បាន​ទេ។ គេហទំព័រ CNET បាន​រាយការណ៍​ថា hacker ពោល​ពាក្យ​ដូច​ខាងលើ​នេះ​មិន​មែន​ជា​ការ​ព្រមាន​ទេ គឺ​ជា​ការ​គំរាម ហើយ​និយាយ​ថា Yahoo មាន​ភាព​ធូររលុង​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​សុវត្ថិភាព​របស់​ខ្លួន។
ប៉ុន្តែ ​យ៉ាង​ណា​មិញ អ្នក​នាំ​ពាក្យ​របស់ yahoo ម្នាក់​ប្រចាំ​សិង្ហបុរី​បាន​ច្រាន​ចោល​ដំណឹង​ជា​អវិជ្ជមាន​ខាង​លើ​នេះ ប៉ុន្តែ​គេ​មិន​បាន​បញ្ជាក់​ពី​អំណះអំណាង​ផ្សេង​ទេ។From sabay