Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

តារា​ចម្រៀងវ័យ​ក្មេង​​​រក​ចំណូល​បាន​ច្រើន​បំផុត​ឆ្នាំ២០១២

តាម ​​របាយការណ៍​​របស់ Forbes ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​បាន​ឲ្យ​ដឹង​ថា ​​តារា​ចម្រៀង Taylor Swift បាន​ក្លាយ​ជា​តារា​ចម្រៀង​អាយុ​ក្រោម ៣០​ឆ្នាំ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០១២ នេះ។...ទស្សនាវដ្ដី ​ជំនួញ Forbes បាន​និយាយ​ថា តារា​ចម្រៀង​វ័យ ២២ឆ្នាំ​រូប​នេះ​រក​ចំណូល​បាន ៥៧លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈ​ពេល ១២ ខែ ​(គិត​ពី​ខែ​ឧសភា​ឆ្នាំ ២០១១ ដល់​ខែ​ឧសភា​ឆ្នាំ២០១២)។ ចំណែក​ឯ​តារា​ចម្រៀង Idol វ័យ​ក្មេង Justin Bieber គឺ​ជា​តារា​ចម្រៀង​បុរស​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ ២ ដោយ​រក​ចំណូល​បាន ៥៥ លាន​ដុល្លារ​អាមេរិក។ លេខ ៣ បាន​ទៅ​លើ Rihanna រក​ចំណូល​បាន ៥៣លាន​ដុល្លារ​អាមេរិក លេខ ៤ Lady Gaga ៥២ លាន​ដុល្លារ​អាមេរិក និង Katy Perry លេខ ៥ រក​ចំណូល​បាន ៤៥ លាន​ដុល្លារ​អាមេរិក។ កាល​ពី​ឆ្នាំ​ទៅ Lady Gaga បាន​ឈរ​នៅ​លំដាប់​កំពូល​ដោយ​នាង​រក​ចំណូល​បាន ៩០ លាន​ដុល្លារ​អាមេរិក។

១. Taylor Swift:  ៥៧លាន​ដុល្លារ​អាមេរិក

២. Justin Bieber:  ៥៥ លាន​ដុល្លារ​អាមេរិក

៣.  Rihanna:៥៣លាន​ដុល្លារ​អាមេរិក
៤.  Lady Gaga: ៥២ លាន​ដុល្លារ​អាមេរិក

៥.  Katy Perry :  ៤៥ លាន​ដុល្លារ​អាមេរិក
ចំពោះ ​តួលេខ​នៃ​បញ្ជី​ឈ្មោះ​តារា​ចម្រៀង​មាន​អាយុ​ក្រោម ៣០ឆ្នាំ​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​នេះ​គឺ​​យោង​ទៅ​តាម​ការ​លក់​អាល់ប៊ុម ​ចម្រៀង ការ​ប្រគំ​តន្ត្រី ប្រាក់​ចំណេញ​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម និង​ការ​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​​អ្នក​គ្រប់​គ្រង និង Agency របស់​តារា​ចម្រៀង​ក្នុង​ពិភព​សិល្បៈ​ទាំង​អស់​នេះ៕From sabay