Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ចាប់​សឹក​ព្រះសង្ឃ​ខ្មែរ​១​អង្គ​និង​បណ្ដេញ​សង្ឃ​ថៃ​ចេញ​២​អង្គ​ព្រោះ​តែ​លួច​ផឹក​ស្រា​


P13-m-full

បន្ទាយមានជ័យ​ ៖ នៅ​ថ្ងៃ​ទី​១៣​ខែ​កក្កដា​២០១២​វេលា​ម៉ោង​៧​និង​៣០​នាទី​កំលាំង​នគរបាល​ប៉ុស្តិ៍ រឹទ្ធ​សែន​ (៩១១)​ ភូមិ ​ព្រៃ​ចាន់​ ឃុំ​បី​ជាន់​ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​បាន​នាំ​សង្ឃ​០៣​អង្គ ​មក​ធ្វើការ​សួរនាំ​នៅ​នឹង​វត្ត​ព្រៃ​ចាន់​។​ក្នុង​នោះ​មាន​ព្រះសង្ឃ​ជន​ ជាតិ​ខ្មែរ​០១​អង្គ​និង​ព្រះសង្ឃ​ជនជាតិ​ថៃ​០២​អង្គ​។​...

សង្ឃ ​ទាំង​៣​អង្គ​ទី​១​ឈ្មោះ​ យ៉ិ​ម សុវណ្ណ អាយុ​៤៣​ឆ្នាំ​ព្រះសង្ឃ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្នាក់នៅ​រៀន​ធម៌​វត្ត​លាង​យ៉ា​កែវ ​ប្រទេស​ថៃ​។​ទី​២​ឈ្មោះ ​កើត ​លាង​សាំង ហៅ​សត​អាយុ​៤១​ឆ្នាំ​និង​ទី​៣​ឈ្មោះ ​ស៊ុំ ផន ​អាយុ​៤០​ឆ្នាំ​ព្រះសង្ឃ​ថៃ​ទាំងពីរ​អង្គ​ស្នាក់នៅ​វត្ត​លាង​យ៉ា​កែវ ជាមួយគ្នា​។​ប្រភព​ព័ត៌មាន​បានអោយ​ដឹងថា​កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​ ២០១២ លោកសង្ឃ​ទាំង​០៣​អង្គ​បាន​ចូលមក​លែង​នៅផ្ទះ​របស់​ព្រះសង្ឃ យ៉ិ​ម សុវណ្ណ ហើយ​នៅពេល​រសៀល​ក៏​នាំគ្នា​លួច​ផឹកស្រា​នៅ​ខាងក្រោយ​ផ្ទះ​អស់​ចំនួន​០៣​ លីត្រ​ហើយក៏​ផឹក​នៅ​នឹង​ផ្ទះ​លោកសង្ឃ យ៉ិ​ម សុវណ្ណ រហូតដល់​ថ្ងៃទី​១២​ខែកក្កដា​ឆ្នាំ​២០១២ ពេលយប់​លោកសង្ឃ​ទាំង ០៣ អង្គ​នោះបាន​លួច​ផឹកស្រា​ម្ដងទៀត​អស់​ចំនួន​០២​លីត្រ ហើយក៏​សឹង​នៅ​នឹង​ផ្ទះ​នោះ​ដដែល​លុះ​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១២ ម៉ោង​០៧ និង​៣០​នាទី​កំលាំង​ប៉ុស្តិ៍​រិ​ទ្ធិ​សែន (៩១១) ព្រៃ​ចាន់ អាជ្ញាធរ​ភូមិ​-​ឃុំ បាន​ឃាត់​ព្រះសង្ឃ​ទាំង ០៣ ព្រះអង្គ យកមក​វត្ត​ព្រៃ​ចាន់ ។ ហើយ​បច្ចុប្បន្ននេះ​តាម​ការអនុញ្ញាត​របស់​ព្រះសង្ឃ ព្រះ​អនុគ​ណ្ឌ​ខេត្តបន្ទាយមានជ័យ​បានអនុញ្ញាត​អោយ​ប្រគល់​ព្រះសង្ឃ​ថៃ ០២ អង្គ អោយទៅ​អាជ្ញាធរ​ថៃ​វិញ​និង​ព្រះសង្ឃ​ខ្មែរ ០១ អង្គ សឹក​នៅ​នឹង​វត្ត​ព្រៃ​ចាន់​៕From KPT