Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ភ្លៀង​ធ្លាក់​​ខ្លាំង​​ស្លាប់​​១៧​​នាក់​​បាត់​​ខ្លួន​២០​នាក់​នៅ​ជប៉ុន​

ភក់​ហូរ​ចាក់​លើ​​ផ្លូវ អាជ្ញាធរ​និង​​ម៉ាស៊ីន​ឃោស​នា​​ជប៉ុន​​​រាយ​ ការណ៍​​ថា​មនុស្ស​យ៉ាងតិច១៧​នាក់​​ស្លាប់​ហើយ២០​នាក់​ទៀត​បាត់​ខ្លួន​​ នៅជប៉ុន​ដោយ​សារ​ភ្លៀងធ្លាក់​ខ្លាំងកាលពី​ថ្ងៃទី​១២កក្កដា​នៅកោះ​ឃ្យូ​ស៊ូ​ ភាគ​ខាងត្បូង​ជប៉ុន ។​ អាជ្ញាធរ​​បាន​​ចេញ​បញ្ជា​​ឱ្យ​ជម្លៀស​មនុស្ស​ចេញចំនួន៥០.០០០​​ នាក់ ។...



ពួក​ភ្នាក់​ងារ​ជួយសង្គ្រោះ​នៃទីក្រុង​​កូម៉ា​ម៉ូតូ រាយ​​ការណ៍​ពីការ​បាក់​ដីជាច្រើន​កន្លែង​និង​ពីមនុស្ស​ទាំងឡាយ​​ដែល​ជាប់​នៅ ​ក្នុងផ្ទះ​ដោយ​សារការហូរ​ភក់​ដែលគ្រប​ដណ្តប់​លើ​ផ្លូវថ្នល់​ទាំងឡាយ ។  រដ្ឋាភិបាល​បាន​​ប្រមូល​​កង​កម្លាំង​​ស្វ័យ​ការពារ​ដើម្បី​ចូលរួម​ក្នុង​ ការងារ​​ជួយ​សង្គ្រោះ​​​​ក្រោយពី​​ភ្លៀងធ្លាក់​ខ្លាំងបំផុត​កម្ពស់​​ដល់​ទៅ​ ១០​​សង្ទីម៉ែត្រ​​រយៈពេល​​១ម៉ោង​​ក្នុង​​តំបន់​​​មួយចំនួន​​នៃទីក្រុង​នោះ​ ដែល​ស្ថិត​នៅភាគ​​កណ្ាល​​កោះ​ឃ្យូស៊ូ ។​
​ទីភ្នាក់​ងារ​ឧតុនិយម​​ជប៉ុន​​ ​ពន្យល់​ថាក្នុង​តំបន់​​​ទាំងឡាយ​នៃទីក្រុង​គូម៉ាម៉ូតូ និង​ក្រុង​មូអុីតា​យើង​កត់សម្គាល់​​ឃើញ​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ពុំ​ ធ្លាប់​មាន​ពីមុន​មក ។  ទីភ្នាក់​ងារ​នេះ​បានចេញ​ការ​ប្រកាសអាសន្ន​ប្រាប់​ប្រជាជន​មូល​ដ្ឋាន​ពី​ លក្ខណៈ​​ខុសប្រក្រតី​នៃសភាព​ការណ៍​ ។
នារី​៥​នាក់​​និង​បុរសម្នាក់​បាន​ស្លាប់​​​នៅតំបន់​​​ គូម៉ា​​ម៉ូតូ ពេល​ភ្លៀងខ្លាំងបំផ្លាញ​​​ផ្ទះរបស់​​​ពួកគេ​​។ ក្នុង​​ក្រុង​អូអុីតា​ជិត​ខាង បុរស​ចំណាស់​ម្នាក់​​លង់​ទឹក​​ស្លាប់​ក្រោយពី​ទឹកនាំ​​ចូល​ស្ទឹង​មួយ ។ ​អាជ្ញាធរ​​មូល​ដ្ឋាន​ក៏រាយការណ៍​​ដែរពី​ការ​បាត់​ខ្លួន​​​មនុស្ស​យ៉ាង​ តិច២០នាក់​  ភាគ​ច្រើន​ត្រូវ​ខ្សែទឹក​​កួច​នាំយក​ទៅ ក្រោយ​បំផ្លាញផ្ទះ​សម្បែង​ពួក គេ។​  មនុស្ស​ប្រមាណ៥០.០០០​នាក់​ ទទួល​​បញ្ជា​ឱ្យ​​​ចាក​ចេញ​ពី​លំនៅឋាន ។ ចំនួន​មនុស្ស​​ស្លាប់​និង​បាត់​ខ្លួន​អាចមាន​ច្រើន​​ជាង​នេះទៀត៕​
From Kohsantepheap