ក្រុម The Castellers de Vilafranca
ដែលសំដៅលើក្រុមមនុស្សឈរតម្រៀបគ្នាជាប៉ម
បានធ្វើការសម្ដែងដោយឈរតម្រៀបគ្នាជាប៉មយ៉ាងខ្ពស់កាលពីពេល
ថ្មីៗនេះ ក្នុងសង្កាត់ Manhatten ក្រុងញូវយ៉ក
ដើម្បីអបអរការសាងសង់អគារពាណិជ្ជកម្មពិភពលោក (WTO)ឡើងវិញ
ក៏ដូចជាបង្កើតកំណត់ត្រាពិភពលោកថ្មីផងដែរ។

មនុស្សមាឌមាំៗ ១៥០
នាក់បានចំណាយពេលប្រហែល ៥ នាទីដើម្បីតម្រៀបចេញជារូបរាងប៉ម
WTO។
ក្ដីរីករាយបានបញ្ចេញឡើងនៅពេល
ដែលកុមារម្នាក់ពាក់មួកការពារបាន
ឡើងទៅដល់កំពូលប៉មមនុស្សដ៏អស្ចារ្យ
នេះ។ កាលពីមុននេះ
ក្រុមដដែលនេះបានឈរតម្រៀបជាប៉មមនុស្សដែលមានកម្ពស់ស្មើនឹង ៨
ដងនៃកម្ពស់មនុស្ស
ហើយក៏បានចាត់បញ្ចូលជាកំណត់ត្រាឯកត្តកម្មពិភពលោក Guinness
ទៀតផង។
http://youtu.be/yqv_Z4xaYcE
ការសម្ដែងនេះ គ្រាន់ជាព្រឹត្តិការណ៍អបអរមួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនទៀត ចំពោះការសាងសង់ឡើងវិញនៃអគារ WTO ប៉ុណ្ណោះ។
កាលពីថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០០១
ក្រុមភេរវជនអាល់កៃដាបានបញ្ជាយន្តហោះបុកកម្ទេចអគារ WTO
ឲ្យបាក់រាបដល់ដីយ៉ាងរន្ធត់ ដែលបានសម្លាប់ជីវិតមនុស្សប្រមាណ ៣
ពាន់នាក់៕







