
លោកKevin Rollins អតីតនាយកប្រតិបត្តិក្រុមហ៊ុនDell ថាTablet របស់Microsoft ឈ្មោះថា
«Surface»ដែល
ត្រៀមចេញលក់ចុងឆ្នាំនេះ មិនអាចទៅរួចជាមួយTablet
ដែលដំណើរការលើiOS និងAndroid បានទេ។
អតីតថ្នាក់ដឹកនាំកំពូលរូបនេះ ថ្លែង
កាលពី ពុធ ទី ២០ មិថុនា កន្លងទៅ
ប្រាប់គេហទំព័រBGR។
ទោះបីថ្លែងបែបនេះក្ដី ក៏Rollins
បានសរសើរពីចំណុចខ្លាំងរបស់Microsoft ដែរថា អ្វីដែលជាចំណុចខ្លាំង
មិនអាចមើលរំលងបានគឺ Microsoft
ជាក្រុមហ៊ុនដែលមានកិច្ចសហប្រតិបត្តិការ និងផលចំណេញច្រើន
ប៉ុន្តែសម្រាប់Smart Device (Smartphone-tablet) ដំណើរការដោយwindows
ហាក់មានគំលាតឆ្ងាយ បើធៀបប្រព័ន្ធដំណើរការទាំង២។
រំលឹកដល់ដំណើរជីវិតKevin Rollins ដែលមានរួមចំណែកជាមួយDell
ក្នុងនាមជាCEO ចាប់តាំងពីឆ្នាំ ២០០៤ ហើយក៏បានលាលែងពីតំណែង
នៅឆ្នាំ ២០០៧ ដោយប្រគល់អំណាចទាំងស្រុងជូន ស្ថាបនិកDell លោក
Michael Dellឲ្យកាន់តួនាទីជាCEO វិញ។ មុនឡើងកាន់តំណែងជាCEO
របស់Dell Rollins មានឋានៈជាប្រធានស្ដីទី ព្រមទាំងជាCOO
ខណៈដែលនាយកប្រតិបត្តិមុន ឆ្នាំ២០០៤ ជារបស់Michael Dell។
តើដំណើរឈានចូលការប្រកួតប្រជែងបច្ចេកវិទ្យាTalbet របស់Microsoft
ដំណើរការដោយប្រព័ន្ធប្រតិបត្តិការផ្ទាល់ និងចុងក្រោយបង្អស់អាចជា
Windows 8 Pro ឬ Windows RT អាចផ្ដួលរំលំTablet ដំណើរការលើ iOS
និងAndroid បានដែរឬទេ?