Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Smartphone LG​ដំបូង​ដំណើរការ​ដោយ​Quad-core

Smartphone ស៊េរី​ថ្មី​របស់​LG ដែល​ដំណើរការ​ដោយ​CPU ប្រភេទ​Quad-core ដំបូង​បង្អស់ មាន​ឈ្មោះ​ថា LG Optimus 4X HD ត្រូវ​បាន​ក្រុមហ៊ុន​នេះ ប្រកាស​ចេញ​ជា​សាធារណៈ​ហើយ កាល​ពី​ដើម​សប្ដាហ៍​នេះ។

 
ចំណុច​លេច​ធ្លោ៖ 4X HD របស់​LG ស៊េរី​ចុងក្រោយ​បង្អស់​នេះ គឺ​មាន​លទ្ធភាព​ឲ្យ​អ្នក​ប្រើប្រាស់​អាច​គ្រប់គ្រង​លើ​ល្បឿន​នៃ​ការ​ចាក់​ វីដេអូ​បាន, ស្កុប(Pause), ពង្រីក​បង្រួម និង​ការ​ដាក់ Quick Memo បាន​យ៉ាង​លឿន។



ថ្មីៗ​នេះ Smartphone ស៊េរី​ទំនើបៗ​របស់​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ទូរស័ព្ទ​ជា​ច្រើន ជា​ពិសេស​របស់​Samsung សុទ្ធ​តែ​ដំណើរ​ការ​ដោយ​CPU ប្រភេទ​Quad-core ហើយ​ចំពោះ​LG ម៉ូដែល​ថ្មី​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​Smartphone ដំបូង​បង្អស់​ដែល​ដំណើរការ​លើ​Quad-core។ ថ្វី​ត្បិត​តែ LG វិវត្តន៍​ខ្លួន​ទៅ Quad-core ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ស៊េរី​ទំនើប និង​មាន​ល្បឿន​បែប​ណា​ក៏​ដោយ ក៏​សន្ទុះ​របស់​LG ហាក់​នៅ​ឆ្ងាយ​ពី​Samsung បើ​គិត​លើ​ចំណែក​ទីផ្សារ​Smartphone បច្ចុប្បន្ន។
បច្ចុប្បន្ន​4X HD បាន​ធ្វើ​ដំណើរ​ដល់ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប មួយ​ចំនួន​ធំ​ហើយ មាន​ជាអាទិ៍ អាល្លឺម៉ង់ ហុល្លង់ ​ស៊ុយអែត ​ចក្រភពអង់គ្លេស និង​ប្រទេស​អ៊ីតាលី។ ចំណែក​ឯ តំបន់​អាស៊ី ​អាមេរិក​កណ្ដាល និង​អាមេរិក​ខាង​ត្បូង​ បូក​រួម​ទាំង​សហភាព​អឺរ៉ុប ប៉ែក​ខាង​ជើង ជា​ជំហាន​បន្ទាប់។
លក្ខណៈ​សម្បត្តិ​របស់​LG Optimus 4X HD
Operating System Android 4.0 (Ice Cream Sandwich)
CPU NVIDIA Tegra 3 Quad-core 1.5GHz
RAM 1GB
អង្គចងចាំ​ 16GB
អេក្រង់ 4.7-inch
កម្រាស់ 8.9mm
កាមេរ៉ា 8MP (1.3MP)
បណ្ដាញ​តភ្ជាប់ Wi-Fi
GPS
NFC
ពណ៌ ខ្មៅ
ថ្ម 2150mAh