Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Motorola ប្រកាស Smartphone អេក្រង់ Touch 100%

ថ្មីៗ​នេះ Motorola បាន​ប្រកាស Smartphone អេក្រង់ Touch ១០០ភាគរយ(គ្មាន​ប៊ូតុង​ចុច) ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ស៊េរី​ថ្មី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Motorola RAZR V XT889 សម្រាប់​ដាក់​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន។
Smatphone ស៊េរី​ថ្មី​មួយ​នេះ​បាន​ភ្ជាប់​មក​ជាមួយ អេក្រង់ touchscreenទំហំ៤,៣អ៊ីញ, គ្មាន​ប៊ូតុង​ចុច​នៅ​លើ​អេក្រង់, ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.0 Ice Cream Sandwich, កាមេរ៉ា
​ក្រោយ​ទំហំ 8 megapixel ភ្ជាប់​ជាមួយ LED flash និង​មាន loudspeaker មួយ​នៅ​ជិត​កាមេរ៉ា​ក្រោយ។
ក្រុមហ៊ុន​មិន​បាន​ប្រាប់​ពី​តម្លៃ​នោះ​ទេ តែ​បាន​បញ្ជាក់​​ថា​គ្រោង​ដាក់​លក់​នៅ​ប្រទេស​ចិន​នា​ថ្ងៃ​ទី ១៧ មិថុនា ខាង​មុខ​នេះ។
Motorola RAZR V XT889 គឺ​ជា Smartphone អេក្រង់ Touch ១០០ភាគរយ​ទី​ពីរ​បន្ទាប់​ពី​ទូរស័ព្ទN9 របស់​ក្រុមហ៊ុន Nokia ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​MeeGo របស់​Intel ដែល​បាន​បង្ហាញ​ខ្លួន​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន៕
ប្រែ​សម្រួល៖ សេង សុភ័ក្ត