From Sabayដើម្បីតម្រូវចិត្តក៏ដូចជាវាយលុកទីផ្សារយុវវ័យនៅតំបន់អាស៊ី Honda ថ្មីៗនេះបានចេញម៉ូដម៉ូតូ Scoopy ដ៏ទំនើបស៊េរីថ្មី
ឆ្នាំ២០១៣
ដោយបានកែច្នៃរូបរាងជាមួយការបំពាក់ប្រព័ន្ធបច្ចេកវិទ្យាកាន់តែ
អស្ចារ្យ ហើយបច្ចុប្បន្នកំពុងមានលក់នៅលើទីផ្សារប្រទេសកម្ពុជា។
អ្វីគួរឲ្យចាប់អារម្មណ៍នៅលើស៊េរី





Scoopy មានច្រើនពណ៌ច្រើនជម្រើសតាមការចង់បាន
ម៉ូតូដ៏ទំនើបនេះ
គឺក្រុមវិស្វករបានផ្លាស់ប្តូរប្រព័ន្ធមុខងារមួយចំនួនខុសពីស៊េរី
មុនៗដើម្បីឲ្យមើលទៅប្លែកនិងកាន់តែទាក់ទាញមានដូចជា
ភ្លើងស៊ីញូទាំងសងខាងត្រូវគេបំពាក់នៅតួក្បាំងខាងមុខ
ជំនួសនៅត្រង់ដៃចង្កូត។
ឃ្លុបក្រោមកែបបានពង្រីកធំជាងមុនដើម្បីងាយស្រួលទុកដាក់អីវ៉ាន់
ផ្សេងៗបានកាន់តែច្រើន ជាពិសេសអាចដាក់មួកសុវត្ថិភាពបានថែមទៀតផង។
ចំណែកកុងទ័រត្រូវគេរចនាឡើងធំទូលាយ
មើលទៅកាន់តែស្រស់ស្អាតនិងផ្តល់ភាពទាក់ទាញ។Scoopy ស៊េរីឆ្នាំ២០១៣ នេះជាប្រភេទអូតូ ប្រើប៊ិច កម្លាំង១០៨សេសេ ច្រាន ៤ តង់។ សម្រាប់ការប្រើប្រាស់ថាមពល ១ លីត្របើកបរបានចម្ងាយផ្លូវប្រហែល ៥៣ គីឡូម៉ែត្រ។ នៅលើទីផ្សារប្រទេសកម្ពុជាលក់ក្នុងតម្លៃ ២ ២៥០ ទៅ ២ ៣០០ ដុល្លារអាមេរិក៕
ដោយ៖ ប៊ុណ្ណារ៉ា







