Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ធ្លាក់យន្ដហោះ យោធា នៅឥណ្ឌូនេស៊ី ស្លាប់អស់៦នាក់

ហ្សាកាតាៈយោងតាមគេហទំព័រសិង្ហបុរី ” Channel News Asia” បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ថា នៅក្នុងហេតុការណ៍ធ្លាក់ យន្ដហោះយោធានៅ ក្នុងប្រទេសឥណ្ឌូនេស៊ី ស្លាប់មនុស្សអស់ចំនួន៦នាក់ ។
អ្នកនាំពាក្យមួយរូប មកពីអាកាសចរណ៍យោធាឥណ្ឌូនេស៊ី បានឱ្យដឹងថា ធ្លាក់យន្ដហោះយោធា ស្លាប់មនុស្ស០៧ នាក់ក្នុងចំណោមអ្នកនៅលើយន្ដហោះ៧នាក់ ។
www.dap-news.com

លោក អាស្មិន យូណូស ” Asman Yunus”អ្នកនាំពាក្យមក ពីអាកាសចរណ៍យោធាឥណ្ឌូនេស៊ី បានប្រាប់ដល់បណ្ដា អ្នកសារព័ត៌មានថា ”ក្នុងចំណោមអ្នកនៅលើយន្ដ ហោះយោធាចំនួន ៧នាក់ បានស្លាប់អស់ ៦នាក់ ដោយម្នាក់ទៀត រងរបួសធ្ងន់” ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា យន្ដហោះយោធាឥណ្ឌូនេស៊ី ” Fokker-27” បានធ្លាក់នៅម៉ោងប្រមាណ២និង ៤៥នាទីថ្ងៃនេះ បន្ទាប់ពីបានហោះហើរចេញ ពីព្រលាន យន្ដហោះ នៅម៉ោងប្រមាណ១និង១០នាទី ។
លោក យូណូស បានបញ្ជាក់ថា ”យន្ដហោះយោធាមួយនេះ ជាយន្ដហោះដែលបង្វឹកអ្នកអាកាសយានិក ដោយមិន មានអ្នកដំណើរជិះលើនោះឡើយ”៕
www.dap-news.com