Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

របៀបប្ដូរ Icon ក្នុង Windows Explorer នៅ​ក្នុង Windows 7

យើងខ្ញុំនឹង ​ធ្វើការ​បង្ហាញ​អំពី របៀបយករូបភាព​ធ្វើជា​  Windows Explorer background របស់ folder និងផ្លាស់ប្ដូរ folder icon នៅ​ក្នុង Windows 7 ដែល​ទម្រង់​ដើម Folder មាន background ពណ៌សនិងមាន icon ជា​លក្ខណៈ default

​ជ្រើសរើស​រូបភាព ដើម្បី​បង្ហាញ​ជា Background សម្រាប់ folder icon

​ លោកអ្នក​ដឹងទេថា default folder icon នៅ​ក្នុង Windows Explorer អាច​ធ្វើការ​ប្រែបានដោយ​ឲ្យ​មាន background image ដូចជា desktop លោកអ្នក​ដែរ ។ Default background របស់ folder icon គឺមាន​លក្ខណៈ​ជា thumbnail preview នៃអ្វី​ដែល​មាននៅ​ក្នុង folder នោះ​ដូចជា​រូបភាពចេញពីខាង​ក្នុង folder icons របស់​កម្មវិធី​ណាមួយ ឬ​ប្រភេទ file ណាមួយ​ដែល​អាច​បង្ហាញ​ជារូបភាពបាន ។
ដើម្បី ​ផ្លាស់ប្ដូររូបភាពនេះបានសូម right-click លើ folder ដែល​ចង់ផ្លាស់ប្ដូរហើយជ្រើសយក Properties ឬ select លើ folder ហើយចុច key [Alt] + [Enter] ដើម្បី​បើក Properties window របស់ folder រួចចូលទៅកាន់ Customize tab ហើយនៅ​ក្នុង Folder pictures សូមចុចលើ Choose File ប៊ូតុងហើយយករូបភាព​ដែល​លោកអ្នក​ចង់​បង្ហាញ ។
បន្ទាប់ពីបាន​ជ្រើសរើស​រូបភាពហើយ សូមចុច Ok នោះ​លោកអ្នក​នឹងបានឃើញ folder លោកអ្នក​មាន background ទៅតាម​រូបភាព​ដែល​បានជ្រើសយកនោះ

ប្ដូរ icon របស់ folder

ចំពោះ folder លោកអ្នក​ក៏​អាចប្ដូរ  icon ទៅតាម​ចំណង់ចំណូលចិត្តបានដែរ គឺ​គ្រាន់តែ right -click លើ folder ដែល​ចង់ផ្លាស់ប្ដូរហើយជ្រើសយក Properties ឬ select លើ folder ហើយចុច key [Alt] + [Enter] ដើម្បី​បើក​ផ្ទាំង Properties របស់ folder រួចចូលទៅកាន់ Customize tab ហើយនៅ​ក្នុង Folder icons សូមចុចលើប៊ូតុង Change Icon
បន្ទាប់មក​ជ្រើសរើស​យក icon ណាមួយ​ដែល​មានស្រេចនៅ​ក្នុង Windows ហើយចុច Ok
ឬ​ចុច Browse ដើម្បី​ជ្រើសរើស icon ដែល​ពេញចិត្តនៅទីតាំង​ដែល​លោកអ្នក​បានរក្សាទុក icon ទាំងនោះ ដែល​មាន​លោកអ្នក​អាច​ប្រើ​ប្រាស់ file ដែល​មាន file extension ដូចជា *.ico, *.icl, *.exe និង *.dll រួចចុច Open ហើយ Ok ពីរដង
បន្ទាប់មក​លោកអ្នក​នឹងបានឃើញ folder icon ទៅតាម​អ្វី​ដែល​លោកអ្នក​បានកែប្រែ
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី  ២៨ ចេញផ្សាយខែ ក្កកដា ឆ្នាំ ២០១១ ។