Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Hard Drive ពីរ​ស៊េរី​ថ្មី​របស់​Hitachi

ថ្មីៗ​នេះ Hitachi បាន ​ប្រកាស​ចេញ​លក់​ Hard drive ម៉ូដែល​ថ្មី​ចំនួន​ពីរ​ មាន​ទាំង​External និង​Internal ដោយ​មាន​ទំហំ​ផ្ទុក​ទិន្នន័យ​ធំ​រហូត​ដល់ទៅ 4TB។ ម៉ូដែល​ទាំង​ ២នោះ​រួម​មាន ម៉ូដែលDeskstar 5k4000 ជា internal hard drive និងTouro Desk ជា external hard drive។
លក្ខណៈ​សម្បត្តិ​របស់ Hard Drive ទាំង​ពីរ​ខាង​លើ​រួម​មាន៖...
ម៉ូដែល Deskstar 5k4000 អាច​រក្សាទុក​ទិន្នន័យ​បាន​ច្រើន​ជា​មួយ​នឹង​ទំហំ 4TB ដូច​គ្នា​ជា​មួយ​ម៉ូដែល Touro Desk, មាន​ទំហំ​ខាង​ក្រៅ 3,៥អ៊ីញ, ប្រើ​ធន់​ក្នុង​រយៈពេល​យូរ ព្រោះ​មាន​ប្រើ​បច្ចេកវិទ្យា CoolSpin ដែល​ជួយ​រក្សា​កម្ដៅ​ឲ្យ​នៅ​ទាប​ស្ថិត​ក្នុង, មានcatch bufferទំហំ 32MB, ប្រើ​ជា​មួយ SATA 6Gbps, បាន​បង្កើន​ទំហំ Sector នៅ​លើ Hard Drive ពី 512 bytes រហូត​ដល់ 4096(4K)bytes។
រូប Deskstar 5k4000 (Internal HD)
រីឯ​ម៉ូដែល Touro Desk វិញ​ការ​បញ្ជូន​ទិន្នន័យ​មាន​ល្បឿន​លឿន ជា​មួយ​នឹង USB 3.0, ប្រើ​ដោត​ទៅ​រន្ធ USB ស្គាល់​ពុំ​ចាំបាច់​ដំឡើង driver ឡើយ(plug and play), មាន​ភាព​ល្អ​ប្រសើរ​ជាង Hard Drive ដ៏​ទៃ​ព្រោះ​ម៉ូដែល​ទាំង​ពីរ​នេះ​បាន​បង្កើន​នូវ​សមត្ថភាព​ដែល​មាន​អត្រា​ ខ្ពស់​ជៀស​ផុត​ពី​ទិន្នន័យ error, អាច​ជ្រើសរើស​បាន​នូវ​ទំហំ​៤ផ្សេងគ្នា មាន​1TB, 2TB, 3TB និង 4TB ។
Hard Driver ទាំង​ពីរ​ខាង​លើ​មាន​លក់​ក្នុង​តម្លៃ​ផ្សេង​គ្នា ដែល​រួម​មាន៖ ម៉ូដែល Touro Desk ទំហំ​4TB លក់​ក្នុង​តម្លៃ៤២០ដុល្លារ និង Deskstart 5k4000 ទំហំ4TB លក់​ក្នុង​តម្លៃ ៤០០ ដុល្លារ​អាមេរិក។
យ៉ាង​ម៉េច​ដែរ​ជា​មួយ​នឹង​ទំហំ​ផ្ទុក​រហូត​ដល់​ទៅ 4TB របស់​ម៉ូដែល​ទាំង​ពីរ​ខាង​លើ? បើ​ឲ្យ​រើស​តើ​ប្រិយមិត្ត​ជ្រើស​យក​មួយ​ណា? External ឬ​Internal?