Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Dell XPS 14-15 មាន​ទាំង CPU Ivy Bridge និងSSD

កាល​ពី​ថ្ងៃ​ទី ២៦ មិថុនា កន្លង​ទៅ​នេះ Dell បាន​ចេញ​លក់ Laptop ស៊េរី​ថ្មី​ចំនួន​ពីរ​ម៉ូត​ឈ្មោះ​ថា Dell XPS 14 និង XPS 15 ដែល​បាន​បំពាក់​មក​ជាមួយ CPU Ivy Bridge ជំនាន់​ក្រោយ​គេ​បង្អស់​របស់ Intel និង hard drive ប្រភេទ SSD។
Laptop ទាំង​ពីរ​ស៊េរី​នេះ​បាន​ផលិត​ឡើង​ពី​សារធាតុ​អាលុយមីញ៉ូម, អេក្រង់...
Corning Gorilla Glass, 802.11n Wi-Fi, Bluetooth 4.0, USB 3.0, រន្ធ mini DisplayPort និង HDMI ។
ក្រៅ​ពី​លក្ខណៈ​ដូច​គ្នា​គ្នា​ខាង​លើ Laptop ដដែល​នេះ​មាន​លក្ខណៈ​ខុស​គ្នា​ជា​ច្រើន​ដូច​ជា៖
លក្ខណៈ​សម្បត្តិ​របស់ XPS 14 រួម​មាន៖
- អេក្រង់​ទំហំ ១៤អ៊ីញ resolution 1600 x 900
- កម្រាស់ ០,៨១អ៊ីញ
- ទម្ងន់ ២,១ គីឡូក្រាម
- ប្រើ graphics card របស់ NVIDIA GeForce GT 630m ទំហំ 1GB
- ប្រើ CPU  Ivy Bridge ជាមួយ​នឹង​ជម្រើស​ពីរ​គឺ Core i5-3317U ឬ i7-3517U
- RAM មាន​ពីរ​ជម្រើស​ដូច​គ្នា​គឺ 4GB ឬ 8GB
- Hard drive មាន​ពីរ​ជម្រើស​គឺ hard drive ទំហំ 500GB និង hard drive  ទំហំ 500GB ព្រម​ជាមួយ SSD ទំហំ 32GB
- និង​ថ្ម​កាន់​បាន​រយៈ​ពេល ១១ម៉ោង
ចំណែក​លក្ខណៈ​សម្បត្តិ​របស់ XPS 15រួម​មាន៖
- អេក្រង់​ទំហំ ១៥,៦អ៊ីញ resolution full HD 1,920×1,080
- កម្រាស់ ០,៩១អ៊ីញ
- ទម្ងន់ ២,៦ គីឡូក្រាម
- ប្រើ graphics card របស់ NVIDIA GeForce GT 630m ទំហំ 2GB
- ប្រើ CPU  Ivy Bridge ជាមួយ​នឹង​ជម្រើស​ពីរ​គឺ Core i5-3210M ឬ i7-3612QM
- RAM មាន​ពីរ​ជម្រើស​គឺ 6GB ឬ 16GB
- Hard drive មាន​បី​ជម្រើស​គឺ hard drive  ទំហំ 500GB ព្រម​ជាមួយ SSD ទំហំ 32GB, hard drive  ទំហំ 750GB ព្រម​ជាមួយ SSD ទំហំ 32GB ឬ  hard drive  ទំហំ 1TB ព្រម​ជាមួយ SSD ទំហំ 128GB
- និង​មាន​ជម្រើស​ពីរ​សម្រាប់ Optical drive គឺ DVD drive ធម្មតា ឬ Blu-ray drive
Laptop ទាំង​ពីរ​ស៊េរី​នេះមាន​ដាក់​លក់​នៅ​លើ​គេហទំព័រ Dell ជាមួយ​តម្លៃ​ខុស​ៗ​គ្នា​ដូច​ជា៖ XPS 14 មាន​តម្លៃ​ចាប់​ពី ១,០៩៩ដុល្លារអាមេរិក ចំណែក XPS 15 មាន​តម្លៃ​ចាប់​ពី ១,២៩៩ដុល្លារ​អាមេរិក។