១. មន្តស្នេហ៍ចេញពីភាពខ្លាំងខាងក្នុង
ការពង្រឹងបាននូវភាពខាងក្នុងរបស់អ្នកបាន គឺជាប្រការមួយដ៏ល្អបំផុតសម្រាប់មនុស្សគ្រប់រូប។ មនុស្សយើងកាលបើផ្នែកខាងក្នុងមានភាពរឹងមាំហើយ ប្រាកដជាមានជំនឿជាក់ និងមានអានុភាពខ្លាំងក្លា ហើយគ្មាននរណាម្នាក់អាចបំបាក់ ឬក៏យាយីបានឡើយ។
តើមានកត្តាអ្វីខ្លះដែលអាចពង្រឹងនូវផ្នែកខាងក្នុងរបស់អ្នកឱ្យមានសក្តានុពល និងមានមន្តស្នេហ៍បាននោះ? ...
· ឱ្យតម្លៃអ្នកដទៃ៖ ត្រូវចេះសរសើរនូវចំណុចល្អរបស់អ្នកដទៃដោយស្មោះអស់ពីដួងចិត្ត ដោយគ្មានចិត្តច្រណែន ឬក៏មានគំនិតគិតចង់រិះគន់គេ។
· ជួយអ្នកដទៃ៖ ចូរធ្វើខ្លួនជាមនុស្សដែលចេះជួយយកអាសារអ្នកដទៃ ចេះព្រួយបារម្ភពីទុក្ខលំបាកអ្នកដទៃ និងចេះជួយជ្រោមជ្រែកគេនៅពេលដែលគេមានបញ្ហាតាមតែលទ្ធភាពអាច ធ្វើទៅបាន។
· រក្សាឱ្យបានជាប់នូវភាពយុត្តិធម៌៖ ចូរអ្នកតាំងខ្លួនជាអ្នកប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ជាប់ជានិច្ចមិនថានៅទីណា ឬកាលៈទេសៈណានោះឡើយ។
· មិនមានអំនួត៖ មិនត្រូវប្រកាន់ខ្លួនអួតក្អេងក្អាង មានអំណួតលើខ្លួនឯងពេកទេ និយាយរួមចូរចេះសម្របខ្លួនទៅតាមស្ថានភាពជាក់ស្តែងដែលខ្លួន ឋិតនៅ។
· ចេះរក្សាការសម្ងាត់៖ កុំធ្វើជាមនុស្សមាត់ច្រើន មិនត្រូវនាំរឿងពីជើងទៅត្បូង ពីក្នុងទៅក្រៅ និយាយរួមមិនត្រូវរវល់ពីរឿងខុស ឬរឿងដែលគ្មានប្រយោជន៍ ដែលនាំឱ្យប៉ះពាល់ដល់អ្នកដទៃឡើយ។
២. មន្តស្នេហ៍ចេញពីផ្នែកខាងក្រៅ
ថ្វី ត្បិតតែមន្តស្នហ៍ខាងក្នុងមានភាពសំខាន់ក៏ពិតមែន ប៉ុន្តែលោកអ្នកក៏មិនភ្លេចពីមន្តស្នេហ៍ខាងក្រៅដែរ។ ព្រោះថាប្រសិនជាគ្មានមន្តស្នេហ៍ខាងក្រៅនោះទេ មន្តស្នហ៍ខាងក្នុងរបស់លោកអ្នកក៏មិនសូវមានប្រសិទ្ធភាពខ្លាំង ក្លាប៉ុន្មានដែរ។ ដូច្នេះ ចូរអ្នកពង្រឹងទាំងពីរ ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅរបស់អ្នក។ តើយើងត្រូវពង្រឹងផ្នែកខាងក្រៅដោយរបៀបណាខ្លះ?
· មានអនាម័យខ្លួនប្រាណ៖ ត្រូវចេះសម្អាតខ្លួនប្រាណលោកអ្នកឱ្យបានស្អាតបាត សក់ក្បាលមានរបៀបរៀបរយ និងកុំឱ្យមានក្លិនខ្លួនមិនល្អឱ្យសោះ។
· សម្តីពីរោះសុភាពរាបសារ៖ ត្រូវចេះពោលពាក្យវាចារដោយសម្តីផ្អែមល្ហែម មិនត្រគោះបោះបោកទៅកាន់អ្នកដទៃ។ កាន់តែសំខាន់ទៅទៀតនោះ ត្រូវចេះផ្តល់នូវស្នាមញញឹមស្របពេលដែលអ្នកនិយាយស្តីទៅកាន់អ្នក ដទៃ។
· ចេះរៀបចំខ្លួនប្រាណ៖ ការរៀបចំខ្លួនប្រាណ ក៏ជារឿងមួយសំខាន់ផងដែរ ដូច្នេះ ចូរអ្នករៀបចំខ្លួនប្រាណរបស់អ្នក ដោយស្លៀកពាក់ តុបតែងយ៉ាងណាឱ្យបានសមរម្យទៅតាមពេលវេលា និងកាលៈទេសៈផង។
ដូច្នេះ តើលោកអ្នកនៅចាំដល់ណាទៀត ចូរចាប់ផ្តើមបង្កើតមន្តស្នេហ៍ដោយខ្លួនអ្នកចាប់ពីថ្ងៃនេះ ដើម្បីអនាគត និងជិវិតរបស់អ្នកពោរពេញដោយស្នាមញញឹម ក្តីសង្ឃឹម ភាពជឿជាក់ និងភាពស្រស់បំព្រងឡើង។









