ថ្វី ត្បិតតែមនុស្សយើងមិនស៊ីជោរក៏ដោយចុះ ប៉ុន្តែបើគេបង្អាប់ដោយចំៗប្រាកដជាខឹងជាមិនខាន។ ដូច្នេះចូរអ្នកមានការប្រុងប្រយ័ត្នបន្តិចនូវក្នុងការកែប្រែអ្នក ដទៃដោយមិនឱ្យគេមានការថ្នាំងថ្នាក់នឹងយើង។
ជាធម្មតាធម្មជាតិរបស់មនុស្សតែងតែចង់បង្ហាញថាខ្លួនខ្លាំង ខ្លួនពូកែ មិនចង់ឱ្យគេមើលស្រាលខ្លួន ដោយសារតែកត្តាដូចនេះហើយទើបមនុស្សយើងមានការពិបាកនូវក្នុងការ ទទួលយកនូវមតិរិះគន់ពីអ្នកដ៏ទៃ ហើយមិនដឹងថាពេលខ្លះគេរិះគន់យើងនៅក្នុងន័យស្ថាបនានោះឡើយ។ ...
ដូចនេះថ្ងៃនេះ សូមបង្ហាញពីគន្លឹះមួយចំនួននៅក្នុងការកែប្រែចរិតលក្ខណៈរបស់ អ្នកដទៃ ដើម្បីកុំឱ្យគេមានការខឹងសម្បារនឹងយើងបាន។
· ធ្វើខ្លួនឱ្យក្លាយជាចំណែកមួយនៃបញ្ហាដែលអ្នកកំពុងតែរិះគន់ជាមុនសិន
· រក្សាចិត្តស្ងប់ និងតែងតែប្រើសម្តីពីរោះពិសា
· ជូនអំណោយដោយសរសើរគេជាមុនសិន មុននឹងធ្វើការរិះគន់
· ធ្វើការរិះគន់ក្នុងជំហរជាកណ្តាលដោយក្តីស្រឡាញ់
មុន និងធ្វើការរិះគន់ ឬក៏ណែនាំទៅគេ ចូរលើកទឹកចិត្តគេថា អ្នកមិនមានកំហុសទេនៅក្នុងរឿងនេះ ប៉ុន្តែគ្រាន់តែអ្នកនៅមានចំណុចខ្វះខាតបន្តិចនៅត្រង់ចំណុចនេះ ប្រសិនជាអ្នកធ្វើការកែលម្អវាបន្តិចនោះ អ្នកប្រាកដជាធ្វើវាបានល្អជាមិនខាន។
· មិនបោះបង់គេចោល ឱ្យគេមានអារម្មណ៍កណ្តោចកណ្តែង
ចូរ អ្នកបង្ហាញពីអារម្មណ៍របស់អ្នក ដើម្បីឱ្យគេដឹងថា អ្នកនៅតែមានការគាំទ្រគេជាប់ជានិច្ចនៅក្នុងការកែប្រែទាំង ផ្នែកសម្ភារៈ និងស្មារតី។ គ្រប់ពេលគ្រប់វេលាអ្នកនិងជួយដល់គេ ដើម្បីឱ្យគេបានសម្រេចជោគជ័យ។ ជាងនេះទៅទៀត អ្នកអាចសន្យាថា អ្នកនឹងមានអំណោយជូនគេជាមិនខាន ប្រសិនជាគេអាចកែប្រែ ឬមួយក៏ផ្លាស់ប្តូរបានជោគជ័យ។








