យោង
តាមអ្នកឯកទេសបានឲ្យដឹងថា មិនមែនមានតែបុរសនោះទេ
ស្ត្រីក៏អាចគ្មានកូនបានដែរ
ដោយសារមានបញ្ហាមួយដែលកើតឡើងពីធម្មជាតិ និង ជំងឺសង្គមមួយ។ហេតុផលដែលស្ត្រីមិនអាចមានកូន គឺដោយសារ ខូចស្បូន ឬការលូតលាស់នៃស្បូនមិនស្របទៅតាមវ័យ មានន័យថា គាត់ពេញវ័យហើយតែ ស្បូននៅកុមាររីកធំ មិនមានរដូវ។ ជំងឺ កាមរោគ និងជំងឺផ្សេងៗ ដូចជា វិបត្តិអ័រម៉ូន ក៏ជាបញ្ហាអាចនាំឲ្យប៉ះពាល់ដល់សមត្ថភាពបន្តពូជរបស់ស្ត្រីដែរ។
ទោះបីជាយ៉ាងណាជំងឺទាំងអស់មិនមែន មិនអាចព្យាបាលបាននោះទេ លោក លាង ទី បានបន្ថែមថា ចំពោះជំងឺកាមរោគ និងជំងឺធ្វើឲ្យប៉ះពាល់ដល់អ័រម៉ូននោះ សុទ្ធតែអាចព្យាបាលបាន ឲ្យតែគោរពតាមក្បួនខ្នាតត្រឹមត្រូវ ប៉ុន្តែចំពោះបញ្ហាស្បូនមិនធំតាមវ័យគឺ មិនអាចព្យាបាលបានឡើយ។
បញ្ហាសុខភាពបន្តពូជ ជារឿងសំខាន់ដែលយុវវ័យមិនអាចព្រងើយកន្តើយបានឡើយ បើសិនជាកើតមានបញ្ហាមិនប្រក្រតីណាមួយ សូមប្រញ៉ាប់ទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត៕







