Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

រុស្ស៊ី ចំណាយប្រាក់ ១២៣ពាន់លាន ដុល្លារ សម្រាប់ផលិត យន្តហោះធ្វើសង្រ្គាម

E-mail Print PDF
Photo by DAP-NEWSម៉ូស្គូៈ ទឹកប្រាក់ប្រមាណជា ១២៣ពាន់លានដុល្លារ អាមេរិក នឹងត្រូវបានបម្រុងទុកសម្រាប់ការ ផលិតយន្តហោះធ្វើសង្រ្គាមរបស់ប្រទេសរុស្ស៊ី  នៅក្នុងឆ្នាំ២០២០។ នេះជាការលើកឡើងរបស់ លោកប្រធានាធិបតីរុស្ស៊ី លោក ប្លាឌឺមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១២កន្លងទៅនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២ បានឲ្យដឹងថា ក្នុងអំឡុងនៃការធ្វើ ដំណើរទស្សនកិច្ចក្នុងតំបន់ចំណតយន្តហោះ ៣៩៣  ភាគខាងត្បូង នៃដែនដី Krasnodarលោកប្រធានាធិបតី ពូទីន បានលើកឡើងថា តម្រូវការទឹកប្រាក់សម្រាប់កិច្ចការពារជាតិក្នុងឆ្នាំ២០២០ អាចនឹងមានចំនួនរហូតដល់ ៦១៣ពាន់លានដុល្លារអាមេរិក។
មេដឹកនាំរូបនេះ បានជំរុញក្នុងការអភិវឌ្ឍ ការផលិតគ្រាប់បែកខ្នាតធំ និងយន្តហោះគ្មានអ្នកបើកបរសម្រាប់បម្រើ វិស័យយោធា។ យោងតាមការលើកឡើងរបស់លោកប្រធានាធិបតី ពូទីន បានឲ្យដឹងថា រុស្ស៊ី អាចនឹងចំណាយ ទឹកប្រាក់រហូតដល់១៣ពាន់លានដុល្លារអាមេរិក ក្នុងការកសាងយន្តហោះចម្បាំង ក្នុងរយៈប្រាំបីឆ្នាំក្រោយ។
លោក ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ី ត្រូវតែសម្លឹងមើលទៅអនាគត ព្រមទាំងឆ្លើយតបតាមតម្រូវការឲ្យបានទាន់ ពេលវេលា។  តាមរយៈការលើកឡើងរបស់ប្រធានាធិបតី ទើបនឹងឡើងកាន់អំណាចរូបនេះ បានបង្ហាញឲ្យដឹង ថា គោលដៅសំខាន់របស់លោក គឺផ្តោតទៅលើការបំពេញកិច្ចការឲ្យទាន់ពេលវេលាដែលនឹងរំកិលមកក្នុងពេល ឆាប់៕