Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ចិននឹងបង្ហោះ យាន្តអាវកាស ស៊ិនស៊ូ-៩ មានមនុស្សបើក នៅថ្ងៃសៅរ៍

E-mail Print PDF
Photo by DAP-Newsជឺកាង៖ បើតាមទីភ្នាក់ងារ ទទួលបន្ទុកកម្មវិធី អាវកាសរបស់ចិន បាននិយាយថា ចិននឹង បង្ហោះយាន្តអាវកាស ស៊ិនស៊ូ-៩ ដែលមានមនុស្សបើកទៅកាន់ លំហអាកាសនៅវេលាល្ងាច ម៉ោង ៦និង ៣៧នាទី ថ្ងៃសៅរ៍ ទី១៦ ខែមិថុនា។

យោងតាមគេហទំព័រចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ ២០១២ នេះថា ក្រុមអាកាសយានិកទំាងអស់មានបីនាក់ គឺមានបុរសពីរនាក់ និងស្រី្តម្នាក់ ដែលនឹងត្រូវបំពេញ បេសកកម្មរបស់ខ្លួន នៅក្នុងលំហអាកាសជាយាន្តទីបួន ដើម្បីបំពេញកន្លែងចន្លោះប្រហោង របស់យានអាវកាសទីមួយនោះ។ បើយោងទៅ តាមទីចាត់ការផ្នែកអាវកាស បានឲ្យដឹងថា អាវកាសយានិកទំាងបីនាក់នោះមាន លោក ជីង ហៃពីង លោក លូ វ៉ាង និងលូ យ៉ាង ដែលជាស្រ្តីផងដែរ។
គួរបញ្ជាក់ផងដែរថា ការបញ្ជួនក្រុមអាវកាសយានិកទាំងនោះ ទៅក្នុងលំហអាកាសយាន្តអាវកាស ត្រូវបានគេនាំយកទៅចាក់ប្រេងឥន្ធនៈ នៅថ្ងៃសុក្រនេះ។
ការគ្រប់គ្រងប្រព័ន្ធទាំងអស់របស់យាន គឺបានរួចរាល់ហើយ ហើយកុ្រមអាកាសយានិក ក៏មានសុខភាពល្អ និងកំពុងស្ថិតនៅក្នុងលក្ខខណ្ឌត្រៀមខ្លួន ក្នុងដំណើរអាវកាសរបស់ ពួកគេហើយ៕
Photo by DAP-News