Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ក្រុម​ហ៊ុន​​អូ​ អឹម ស៊ី បង្ហាញ​ម៉ូតូ​ថ្មី​លេខ​អូតូ​ស៊េរី​ឆ្នាំ​២០១៣

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ម៉ូតូ​​លេខ​​អូតូ​ម៉ាក Suzuki Scooter UD 110 (Nex) ឆ្នាំ​២០១៣
កោះសន្តិភាព
ម៉ូតូ​​លេខ​​អូតូ​ម៉ាក Suzuki Scooter UD 110 (Nex) ឆ្នាំ​២០១៣

រាជធានីភ្នំពេញ ៖ ​ដោយ​មើល​ឃើញ​ពី​តម្រូវ​ការ​​នៃ​អ្នក​ប្រើ​ប្រាស់​​​ម៉ូតូ​ក្នុង​ប្រទេស​ កម្ពុជា កាន់​តែ​មាន​ការ​កើន​ឡើង​​នោះ​ក្រុម​​ហ៊ុន
អូ អឹម ​ស៊ី បាន​នាំ​ចូល​ម៉ូតូ​ស៊េរី​ថ្មី​មួយ​ប្រភេទ​ទៀត​លេខ​​អូតូ​ម៉ាក Suzuki Scooter UD 110 (Nex) ឆ្នាំ​២០១៣ ។ ពិធី​​តាំង​បង្ហាញ​នេះ​បាន​ប្រារព្ធ​ធ្វើ​កាល​ពី​ថ្ងៃ ទី​២២ មិថុនា ២០១២ ​ក្នុង​ទីតាំង​ក្រុម​ហ៊ុន​​អូ អឹម ស៊ី ​ពេទ្យ​ចិន ។
​លោក Kazuhiro Shiratori នាយក​រោង​ចក្រ Cambodia Motor បាន​ថ្លែង​ថា ក្រុម​ហ៊ុន​​មាន​សេច​ក្តី​សោមន​ស្ស​រីក​រាយ​ ដើម្បី​បង្ហាញ​ជូន​​នូវ​ម៉ូតូ​ប្រភេទ​ស្កុត​ធឺ (nex) ​លេខ​អូតូ​ម៉ូ​ដែល​ថ្មី​។ ម៉ូតូ​ម៉ាក nex ​លេខ​អូតូ​នេះ និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​​ដោយ​សារ​វា​ស៊ី​សាំង​តិច និង​ស័ក្តិ​សម​​សម្រាប់​​យុវ​វ័យ​សម័យ​ថ្មី ។ លោក​បន្ត​ថា ម៉ូតូ​ម៉ូដែល​ថ្មី​នេះ នឹង​ក្លាយ​ជា​ផលិត​ផល​ដែល​ទាក់​ទាញ​បំផុត​ ខណៈ​​ពេល​ដែល​ម៉ូតូ​ប្រភេទ​ស្កុត​ធឺ​លេខ​អូតូ​នេះ កំពុង​តែ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ពី​អ្នក​ប្រើ​ប្រាស់​ទាំង​នៅ​ទីក្រុង និង​តាម​បណ្តា​ខេត្ត​នានា។ ​លោក​បញ្ជាក់​ថា ​ទន្ទឹម​នឹង​ទី​ផ្សារ​ប្រេង​សាំង​មាន​តម្លៃ​​ខ្ពស់​នោះ​ក្រុម​ហ៊ុន​​បាន​ ពិចារណា​ និងយក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នេះ​ដោយ​យើង​បាន​ផលិត​ម៉ូតូ​ស្កុត​ធឺ nex ​នេះ​ឡើង​សម្រាប់​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​សន្សំ​សំចៃ​ប្រេង និង​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង ។
​ក្នុង​ឱកាស​​នោះ​ដែរ​លោក​ឧកញ៉ា ស៊ីវ ថៃ ទី​ប្រឹក្សា​សម្តេច​តេជោ ហ៊ុន សែន និង​ជា​ប្រធាន​ក្រុម​ហ៊ុន អូ អឹម​ ស៊ី ​បាន​មាន​ប្រសាសន៍​​ថា ដោយ​មាន​ការ​សហ​ការ​ដ៏​ជិត​ស្និត​រវាង Suzuki ​ជប៉ុន និង​ក្រុម​ហ៊ុន SMRA ដែល​ជា​ក្រុម​ហ៊ុន​​សិក្សា​ស្រាវជ្រាវ និង​អភិ​វឌ្ឍន៍​​ ពេល​នេះម៉ូតូ Scooter nex ​ដែល​ជាម៉ូដែល​​ថ្មី​ដ៏​ស្អាត​អស្ចារ្យ​​បាន​លេច​ចេញ​ជា​រូប​រាង​ឡើង​ដែល​វា ​មាន​រាង​តូច​ច្រឡឹង​ស្អាត សង្ហា ស៊ីវីល័យ ​ទម្ងន់​​ស្រាល ស៊ី​សាំង​តិច តម្លៃ​សម​រម្យ ស័ក្តិ​​សម​ទៅ នឹង​យុវ​វ័យ​សម័យ​ថ្មី​ដែល​មាន​វ័យ​ក្មេងៗ​ងាយ​ស្រួល​​ក្នុង​ការ​ប្រើ​ ប្រាស់​​នៅ​ក្នុង​ទី​ប្រជុំ​ដ៏​មមា​ញឹក ជា​មជ្ឈ​មណ្ឌល​​នយោ​បាយ​​សេដ្ឋ​កិច្ច​វប្ប​ធម៌​​ និង​ទេស​ចរណ៍ ។ល។ ​លោក​ឧកញ៉ា ​បន្ត​ថា ​ម៉ូតូ Scooter nex ជា​ប្រភេទ​​ម៉ូតូ​ដែល​​​ក្រុម​វិស្វ​ករ​ជប៉ុន​បាន​ផលិត​​ឡើង​ស្រប​ទៅ​តាម​ និន្នា​ការ​ទីផ​្សារ​អាស៊ី បច្ចុ​ប្បន្ន​​ ជា​ពិសេស​បំពេញ​សេច​ក្តី​ត្រូវ​ការ​របស់​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​ កម្ពុជា ។
លោក​ឧកញ៉ា​បាន​សម្តែង​នូវ​ការ​ជឿ​ជាក់​ថា ​ម៉ូតូ Scooter nex ​ម៉ូដែល​ឆ្នាំ​២០១៣ ​នេះ និង​ទទួល​បាន​ជោគ​ជ័យ ការគាំទ្រ​​ពី​អស់​លោក​ លោក​ស្រី ជា​សាខា និង​តំណាង​ចែក​ចាយ​ទាំង​អស់​ទូទាំង​ប្រទេស​ ពិ