Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

វិធីងាយៗ ក្នុងការគ្រប់គ្រង លុយសម្រាប់ យុវវ័យ

www.lookingtoday.com

តើអ្នកដែលធ្លាប់ឆ្ងល់ទេ ថាយុវវ័យមួយចំនួនតែងតែ ចំណាយលុយយ៉ាងខ្ជះខ្ជាយ សំរាប់ការសប្បាយរបស់ពួកគេ។ ហើយមួយចំនួនមាន ប្រើប្រាស់ កាតក្រេឌីតជំនួយដោយការ ឪ្យលុយដែលខ្លួនមានដែលការ ចំណាយទាំងអស់នេះ មិនមាន
ភាពសមរម្យ និងខ្វះការរបៀបក្នុង ការគ្រប់គ្រងលុយ។
ពេលខ្លះពួកគេមិនបាន ចំណាយលុយទៅតាមប្រាក់ចំណូល របស់ពួកគេនោះទេដែលបញ្ហា ទាំងអស់នេះអាចធ្វើឪ្យមនុស្សម្នាក់ៗ ឈានដល់ការជំពាក់បំណុលគេ។ ដូច្នេះដើម្បីជៀសវាងបញ្ហាទាំងអស់នេះ ដែលនឹងអាចកើតឡើង លើរូបអ្នកខ្លួនអ្នកផ្ទាល់គួរតែ ធ្វើតាមការណែនាំពីវិធីគ្រប់ លុយដូចខាងក្រោម៖
១. ទិញរបស់ដែលប្រើប្រាស់រួច
វិធីមួយដែលមានប្រសិទ្ឋភាព បំផុតក្នុងការគ្រប់គ្រងលុយ សំរាប់យុវវ័យគឺត្រូវទិញ និងប្រើប្រាស់របស់ណា ដែលមានតំលៃថោក ឬក៍របស់ដែលប្រើប្រាស់រួច (របស់ជជុស)។ ប្រសិនជាចង់ទិញម៉ូតូ ទូរសព្ទ័ដៃ គ្រឿងសង្ហារឹមឬក៍របស់ថ្លៃមួយចំនួនទៀត អ្នកគួរតែធ្វើការ ពិចារណា ទៅលើរបស់ដែលប្រើប្រាស់រួចពីព្រោះវាមានតំលៃថោកខ្លាំងជាងរបស់ដែលថ្មី។  ប្រសិនជាយើងក្រឡេកមើល នៅទីក្រុងភ្នំពេញសព្វថ្ងៃ មានហាងលក់របស់ របបជជុសជាច្រើនរួមទាំង រថយន្តនិងសម្លៀកបំពាក់។

២.បង្កើតគណនីធនាគារ
សំរាប់ប្រើប្រាស់ពេលមានបញ្ហា បង្កើតគណនីធនាគាប្រើប្រាស់សំរាប់ ពេលចាំបាច់គឺវាពិតជាមានសារៈ សំខាន់ខ្លាំងជាពិសេស នៅពេលដែលអ្នកគ្មានភាពច្បាស់លាស់ក្នុង ការប្រើប្រាស់លុយឪ្យបានត្រឹមត្រូវ។ បញ្ជូលលុយមួយចំនួនទៅ ក្នុងគណនីបន្ទាប់ពីសល់ពីការប្រើប្រាស់ប្រចាំខែ។ ប៉ុន្តែត្រូវឪ្យប្រាកដថា គណនីទាំងអស់នោះនឹងត្រូវ ប្រើប្រាស់នៅពេលដែល ចាំបាច់បំផុត ឧទាហរណ៍នៅពេលមាន ជំងឺនិងមានគ្រោះថ្នាក់ជាដើម។ លុយក៍អាចប្រើប្រាស់ម្តងម្កាល ដែរដូចជាបើកជំនួញរកស៊ីជាដើម។

៣. បង្កើតគណនីសន្សំផ្ទាល់ខ្លួន
វាមិនសំខាន់ទេក្នុងការជ្រើស រើសធនាគារណាមួយប៉ុន្តែអ្វីដែល សំខាន់គឺអ្នកត្រូវបង្កើតគណនី សន្សំផ្ទាល់ខ្លួមមួយដើម្បី ទទួលបាន ការប្រាក់ខ្លះ។  អ្នកមិនត្រូវទុកលុយនៅក្នុងទូឬការបូបចោលទទេៗ នោះទេតែត្រូវឪ្យលុយរបស់អ្នកធ្វើការ ដោយបញ្ចូលលុយ មួយចំនួន ជារៀងរាល់ខែចូលទៅក្នុង គណនីសន្សំដូច្នេះអ្នកនឹងទទួល បានការប្រាក់ដែលបាន កំណត់។  ចំនួនលុយកាន់តែច្រើនដែល អ្នកបញ្ចូលការប្រាក់កាន់តែ ច្រើនអ្នកនឹងទទួលបាន។

៤. រកចំណូលបន្ថែម
ក្នុងភាពជាយុវវ័យអ្នកត្រូវចេះ ស្វែងរកវិធីផ្សេងៗដើម្បីសែ្វងរក ចំណូលបន្ថែមសំរាប់ផ្គត់ផ្គង់ លើការចំណាយប្រចាំខែ ជាជាងរកចាំតែ លុយដែលឪពុកម្តាយផ្តល់ ឪ្យ។ប្រសិនជាអ្នកមានជំនាញអ្វីមួយ ដូចជាជំនាញសរសេរ និងជំនាញព័ត៌មានវិជ្ជាអ្នក អាចធ្វើការបង្កើតជាគេហទំព័រ ឬក៍ប្លុកផ្សេងៗដើម្បីរកចំណូល ពីជំនាញទាំងអស់នេះ។ តាមការសង្កេតយុវវ័យមួយ ចំនួនមានប្លុកផ្ទាល់ខ្លួនដែល ជាកន្លែងសំរាប់ពួកគេសរសេរអ្វីៗ ដែលពួកគេចង់សរសេរហើយ ការសរសេរនិងបង្ហោះនេះទៀត សោតវាមិនអត់ប្រយោជន៍នោះទេពោលគឺអាចរកលុយបានមួយចំនួនតូចផងដែរ។
សរុបសេចក្តីមកប្រសិនជា យុវវ័យគ្រប់គ្នាត្រាប់តាមវិធីងាយៗ ដូចបានរៀបរាប់ពួកគេនឹងអាច មានលទ្ឋភាពគ្រប់គ្រងលុយ បានប្រសើរជាងមុនហើយ ពួកគេក៍អាចយល់ពីតំលៃ លុយបានជាងមុនផងដែរ៕