Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ក្រុមហ៊ុន ចំនួន៨ទៀត របស់កូរ៉េ ស្វែងរក ដៃគូពាណិជ្ជកម្ម នៅកម្ពុជា

Photo by Looking Todayភ្នំពេញៈ ក្រុមហ៊ុន ចំនួន៨ទៀត របស់ប្រទេស កូរ៉េខាងត្បូង នាថ្មីៗនេះ បាន និងកំពុង ប្រកាសរក ដៃគូ ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកអាជីវកម្ម របស់ខ្លួន ក៏ដូចជាបង្កើនកិច្ច សហប្រតិបត្តិការ រវាងពាណិជ្ជករ នៃប្រទេស ទាំងពីរ ហើយពួកគេ នឹងធ្វើជំនួបពាណិជ្ជកម្ម ដ៏ធំមួយ នៅសណ្ឋាគារ
កាំបូឌីយ៉ាណា នាថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១២ ខាងមុខ។
យោងតាម សេចក្តីប្រកាស របស់ទីភ្នាក់ងារ ផ្សាព្វផ្សាយ ជំនួញ-វិនិយោគទុន KOTRA ភ្នំពេញ ដែលជាស្ថាប័នរដ្ឋាភិបាលរបស់ ប្រទេសកូរ៉េ បានបង្ហាញថា ក្រុមហ៊ុនចំនួន៨ថ្មីទៀត របស់កូរ៉េ រួមមាន ក្រុមហ៊ុន Lycoris Co.,Ltd ផ្គត់ផ្គង់ផលិតផលគ្រឿងសម្អាង (Horse Placenta Cream, Horse Oil Body Lotion) , ក្រុមហ៊ុន Nalala Co.,Lted ផ្គត់ផ្គង់គ្រឿងសម្អាង និងផលិតផលថែរក្សាស្បែក (Skin Care, Make Up, Cosmetics) , ក្រុមហ៊ុន Scoria Industry Co.,Ltd ផ្គត់ផ្គង់ឥដ្ឋការ៉ូសម្រាប់ តុបតែងផ្នែកខាងក្នុងអគារ ( Scoria Tile Vocanic Ash Pack) , ក្រុមហ៊ុន Jeju Konkuk Natural Co.,Ltd ជាក្រុមហ៊ុនផលិតស្ករគ្រាប់ (Fruit Vitamin Candy)  , ក្រុមហ៊ុន Doarm Engineering Co.,Ltd ផលិតឧបករណ៍ផ្តល់ ចរន្តអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ និងឧបករណ៍ផ្តល់ចរន្ត អគ្គិសនីផ្សេងទៀត (Wind Turbine Solar Energy System, Boi Mass Generato, Smart Grid), ក្រុមហ៊ុន Kunpoongbio Co.,Ltd ផលិតអាហារ ថែរក្សាសុខភាព (Blood glucose HbAlccontrol, weight management) , ក្រុមហ៊ុន ក្រុមហ៊ុន IGS Co.,Ltd ផលិតគ្រឿងសម្អាង និងសាប៊ូ ថែរក្សាស្បែក (Atosarang serum , Atosrang mist, Atosarang Soap) និងក្រុមហ៊ុន Urban Farmers Co.,Ltd ផលិតគ្រឿងសម្អាង ផលិតផលថែរក្សាស្បែក សាប៊ូ កក់សក់ និងសាប៊ូដុសខ្លួន (Hair Shampoo, Hair Conditioner) កំពុងតែប្រកាសស្វែងរក ក្រុមហ៊ុននានា នៅកម្ពុជា ដើម្បីធ្វើជាដៃគូរបស់ខ្លួន ក្នុងការ ចែកចាយ ផលិតផល របស់ពួកគេ នៅលើទីផ្សារកម្ពុជា ។
នេះជាឱកាសដ៏ប្រសើរមួយសម្រាប់ ពាណិជ្ជករខ្មែរ និងកូរ៉េ ក្នុងការសហការគ្នា ធ្វើជាដៃគូពាណិជ្ជកម្ម ដើម្បីស្វែងរកភាពជោគជ័យ នៃអាជីវកម្មរបស់ខ្លួន ។ ក្រុមហ៊ុនទាំង៨នោះ នឹងធ្វើជំនួបពាណិជ្ជកម្ម ដ៏ធំមួយ នៅកម្ពុជា នាថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា (Hotel Cambodiana) ដើម្បីពិភាក្សា ជាមួយពាណិជ្ជករកម្ពុជាទាំងឡាយណា ដែលមានការចាប់អារម្មណ៍ ចំពោះអាជីវកម្មពាក់ព័ន្ធនឹង ផលិតផលរបស់ពួកគេ ។
លោកអ្នក ក៏អាចទំនាក់ទំនង ដើម្បីចូលរួមក្នុងកិច្ច ពិភាក្សាពាណិជ្ជកម្ម នេះផងដែរ តាមទូរស័ព្ទ លេខ 023 999 099,012 828 968 ,012 907 157 និង Email: kotrapnh@gmail.com ប៉ុន្តែធ្វើយ៉ាងណា ឱ្យបាន មុនថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១២ ខាងមុខនេះ ។
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២កន្លងទៅ តាមរយៈ ទីភ្នាក់ងារ ផ្សាព្វផ្សាយ ជំនួញ-វិនិយោគទុន KOTRA ភ្នំពេញ ក៏មានក្រុមហ៊ុន របស់សាធារណរដ្ឋកូរ៉េ ចម្រុះចំនួន៨ផងដែរ បានមកធ្វើជំនួប ពិភាគ្សាពាណិជ្ជកម្ម ជាមួយពាណិជ្ជករកម្ពុជា៕