Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

ចិន​​ប្រកាស​បង្កើត​ភ្លៀង​សិប្បនិម្មិត

featured
រដ្ឋាភិបាល​ចិន​នឹង​បង្កើត​បច្ចេកវិទ្យា​ធ្វើ​ភ្លៀង​ សិប្បនិម្មិត​ឲ្យ​ចេញ​ជា​រូបរាង​ឡើង​ចន្លោះ​ពី ៣​ទៅ ៥ឆ្នាំ​ខាងមុខ​ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ទឹក​គ្រប់គ្រាន់​​សម្រាប់​​ប្រជាកសិករ​របស់​ខ្លួន។ នេះ​ដោយ​យោង​តាមរបាយការណ៍​ថ្មី​មួយ​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន​ចិន chinadailyកាល​ពី​ ថ្ងៃ​ទី ២៣ ឧសភា​ម្សិលមិញ។
វត្ថុធាតុ​ដើម​ដែល​អាច​ធ្វើ​ឲ្យ​គម្រោង​ខាង​លើ​ចេញ​ជា​រូបរាង​បាន​មាន​ដូច​ជា៖ គ្រាប់​រ៉ុកកែត ជាង៧ពាន់​គ្រាប់ យន្តហោះ ៥០​គ្រឿង និង​ត្រូវការ​កាំភ្លើង​យ៉ាង​ហោច​ណាស់ ៧ពាន់​ដើម​ដើម្បី​បាញ់​សារធាតុ Silver iodideទៅ​ក្នុង​ពពក​ដើម្បី​ បង្កើត​ជា​ប្រតិកម្ម​ មាន​ភ្លៀង​ធ្លាក់។
ដើម្បី​សង្គ្រោះ​វិស័យ​កសិកម្ម​ឡើង​វិញ​រដ្ឋាភិបាល​ចិន​បាន​បញ្ចូល​ គម្រោង​ខាងលើ​នេះ​ចូល​ក្នុង​គម្រោង​ថ្នាក់​ជាតិ ព្រោះ​កាល​ពី​២​ឆ្នាំ​មុន​រដ្ឋាភិបាល​កុម្មុយនិស្ត​មួយ​នេះ​បាន​ចំណាយ​ថវិកា ​សរុប​អស់​ជិត ២៦៦លាន​ដុល្លារ​អាមេរិក​រួច​ទៅ​ហើយ។
ធាតុ​អាកាស​នៅ​ក្នុង​ប្រទេស​ចិន​បាន​ទទួល​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង ​ដោយ​សារ​តែ​ការ​រុករាន​យក​ដី​និង​កាប់​ព្រៃ​ឈើ​​ដើម្បី​សាងសង់​ទីក្រុង​កាល ​ពី​ជាង​២​ទសវត្ស​មុន​។ ដោយ​សារ​តែ​ទង្វើ​ទាំងអស់​នេះ​បាន​ធ្វើ​ឲ្យ​អាកាស​ធាតុ​នៅ​តាម​តំបន់​មួយ​ ចំនួន​នៅ​ក្នុង​ប្រទេស​ចិន​ហួតហែង​គ្មាន​ភ្លៀង​និង​ប្រែ​ក្លាយពី​ដី​មាន​ ជីជាតិ​ទៅ​ជា​ខ្សាច់៕