Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

សង្គមស៊ីវិល​ គាំទ្រគោលជំហរ របស់រាជរដ្ឋា ភិបាលកម្ពុជា ប្រឆាំង នឹងការសាងសង់ ទំនប់អគ្គីសនីសាយ៉ាបូរី

សង្គមស៊ីវិល​ គាំទ្រគោលជំហរ របស់រាជរដ្ឋា ភិបាលកម្ពុជា ប្រឆាំង នឹងការសាងសង់ ទំនប់អគ្គីសនីសាយ៉ាបូរី

ភ្នំពេញៈ ក្រុមសង្គមស៊ីវិល បានសម្តែងការ គាំទ្រជាខ្លាំង ចំពោះគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ប្រឆាំងទៅនឹងការសាងសង់ទំនប់វារីអគ្គិសនី សាយ៉ាបូរី ជាផ្លូវការ ព្រោះការសាងសង់ទំនប់នេះឡើង វាធ្វើឲ្យ មានផល...
ប៉ះពាល់ជាច្រើន ទៅលើប្រជាជនដែលរស់នៅក្រោមខ្សែរទឹក។ ទន្ទឹមនឹងការដែលប្រទេសកម្ពុជា សម្រេចប្រឆាំងជាផ្លូវការ ចំពោះការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរីនេះដែរ ប្រទេសដែលជាសមាជិកទន្លេ មេគង្គទាំងអស់ គួរតែចូលរួមសហការគ្នា ដើម្បីប្រឆាំងនឹងការសាងសង់ទំនប់នេះ។
លោក ឈិត សំអាត នាយកប្រតិបត្តិវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងនៅថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១២ថា ក្នុងនាមលោកជាសង្គមស៊ីវិល ម្នាក់ ដែលបានធ្វើការងារជាច្រើនទាក់ទងទៅ និងការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាបូរី យើងសុំគាំទ្រចំពោះ គោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចេញសេចក្តីថ្លែងការណ៍ ប្រឆាំងទៅនិងការសាងសង់ទំនប់វារី អគ្គិសនីសាយ៉ាបូរី ដោយសារតែទំនប់នេះ វាបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនជាច្រើនលាននាក់ ដែលរស់តាម ទន្លេមេគង្គកម្ពុជា។
លោកមានប្រសាសន៍បន្តថា សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺជាសំឡេងមួយក្នុងនាមកម្ពុជា ជាប្រទេសសមាជិកទន្លេមេគង្គ ហើយយើងសង្ឈឹមថា ប្រទេសដែលជាសមាជិក នឹងចូលរួមសហការគ្នា ដើម្បី ប្រឆាំងនឹងការសាងសង់ទំនប់នេះ «ហើយខ្ញុំយល់ថា បើតាមការសិក្សាស្រាវជ្រាវរបស់គណៈ កម្មាធិការទន្លេមេ គង្គ បានឲ្យដឹងថា រាល់គម្រោង ដែលសាងសង់នៅលើដងទន្លេមេគង្គនោះ គឺគួរតែផ្អាកការសាងសង់ ឬក៏បញ្ឈប់ តែម្តង ហើយសមាជិក ដែលជាប់ពាក់ព័ន្ធគួរតែពិនិត្យ និងគិតគូរឲ្យបានច្បាស់ ចំពោះទំនប់វារី អគ្គិសនីណា ដែល ស្ថិតនៅតាមដៃទន្លេធំៗ។»
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រាប់ឲ្យដឹងដែរថា លោក ស្វាគមន៍ចំពោះសេចក្តីថ្លែង ការណ៍ ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រឆាំងក្នុងការកសាងទំនប់វារីអគ្គិសនី សាយ៉ាបូរី របស់ ប្រទេសឡាវ ព្រោះការធ្វើទំនប់នេះ វាបានផ្តល់ផលប៉ះពាល់ដល់ប្រជាជនរាប់លាននាក់ ដែលពួកគាត់ពឹងផ្អែក ទៅលើទន្លេមេគង្គ និងទន្លេសាប ជាពិសេសការសាងសង់ទំនប់នេះឡើង វាក៏បណ្តាលឲ្យមានផលប៉ះពាល់ទៅ លើបរិស្ថានផងដែរ។
លោកបន្តថា ការប្រឆាំងនឹងការកសាងទំនប់វារីអគ្គិសនីសាយ៉ាបូរីនេះ ប្រសិនជាប្រទេស ដែលកជាសមាជិក នៃ ទន្លេមេគង្គទាំងអស់រួមសហការគ្នានោះ អាចនឹងជោគជ័យ ជាពិសេសប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលប្រទេសទាំងពីរនេះ គឺជាអ្នកដែលទទួលរងផល់ប៉ះពាល់ខ្លាំងជាងគេនោះ «ខ្ញុំសង្ឈឹមថា រាជរដ្ឋាភិបាល កម្ពុជា នឹងបន្តធ្វើការជំរុញធ្វើយ៉ាងណាឲ្យប្រទេសឡាវ ធ្វើការសម្រេចចិត្តឡើងវិញ ក្នុងការផ្អាកការកសាងទំនប់ វារីអគ្គិសនីសាយ៉ាបូរី នេះ។»
សូមជម្រាបថា ដោយនៅមើលឃើញពីភាពរឹងទទឹង ក្នុងការកសាងទំនប់វារីអគ្គិសនី សាយ៉ាបូរី របស់ប្រទេស ឡាវ ដែលក្រុមហ៊ុនសាងសង់មកពីប្រទេសថៃ មិនស្ដាប់ការសម្រេចរបស់ប្រទេស ជាសមាជិកជាប់ពាក់ព័ន្ធនោះ កម្ពុជាបានចេញមុខជំទាស់ជាផ្លូវការទាក់ទិនសកម្មភាពដ៏គឃ្លើន របស់ប្រទេសជិតខាងមួយនេះ ខណៈប្រទេស វៀតណាម ក៏បានជំទាស់ព្រមៗគ្នាសាជាថ្មីទៀត ទៅកាន់ប្រទេសឡាវផងដែរ។ ការចេញមុខជំទាស់ ជាផ្លូវការ របស់កម្ពុជា បានធ្វើឡើង តាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១២ របស់លោករដ្ឋ មន្ដ្រី ក្រសួងធនធានទឹក លឹម គានហោ និង ជាប្រធានគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា សមាជិកក្រុមប្រឹក្សា គណៈកម្មការទន្លេមេគង្គតំណាងកម្ពុជា ។ ប្រទេសវៀតណាម ត្រូវបានគេ រាយការណ៍ឲ្យដឹងថា ក៏បានសរសេរ លិខិតជំទាស់ ជាផ្លូវការផងដែរ ១សប្តាហ៍ក្រោយ ពីប្រទេសកម្ពុជា។
ទំនប់វារីអគ្គិសនីសាយ៉ាបូរី ដែលរដ្ឋាភិបាលក្រុងវៀងច័ន្ទ បង្ហាញមហិច្ឆតារបស់ខ្លួន ក្នុងការសាងសង់នេះ ត្រូវ ចំណាយថវិកា ៣៥០០លានដុល្លារ និងអាចផលិត ថាមពលអគ្គិសនីបានចំនួន ១២៦០មេហ្គាវ៉ាត់ ដែលទំនប់ នេះមានតែប្រទេសថៃទេ ជាអ្នកគាំទ្រ និងទទួលផលប្រយោជន៍ដ៏ធំពីទំនប់ខាងលើ៕
www.dap-news.com
www.dap-news.com