ម៉ាសប្រើសម្រាប់បិទមុខពណ៌ខ្មៅ (Surgical
Mask) ដែលស្ដេចចម្រៀងប៉ុប Michael Jackson
ពាក់នៅយប់ហាត់សមសម្តែងមុនពេលស្លាប់
បច្ចុប្បន្ននេះត្រូវបានដាក់អោយដេញថ្លៃហើយ។...
យោងតាម Nate D. Sanders Auction ដែលបានរៀបចំការលក់ដេញថ្លៃនេះ
បានលើកឡើងថា Jackson បានពាក់ម៉ាសក្នុងរូបភាពខាងលើកាលពីថ្ងៃទី
២៤ ខែ មិថុនា ឆ្នាំ ២០០៩
ខណៈពេលដែលស្ដេចចម្រៀងរូបនេះហាត់សមសម្រាប់ការប្រគំតន្ត្រី
ទេសចរណ៍ “This is It” របស់គេ។
វាគឺជាការហាត់សមចុងក្រោយបង្អស់របស់គេ ហើយ
ម៉ាសពណ៌ខ្មៅនេះបានមកពីអតីតអង្គរក្សរបស់
Michael Jackson។
ចំពោះការដេញថ្លៃម៉ាសនេះបានកើនឡើងដល់ ២២០.០០០ ដុល្លារហើយ។
បន្ថែមលើនេះទៀត កន្លែងដាក់លក់ដេញថ្លៃ (The Auction House)
បានអះអាងថា ម៉ាសពណ៌ខ្មៅនេះធ្វើឡើងពីក្រណាត់សូត្រ និង
រចនាឡើងដោយស្ដេចចម្រៀងប៉ុប MJ ផ្ទាល់។
Michael Jackson បានស្លាប់នៅថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០០៩
ដោយសារការពុលថ្នាំបំបាត់ការឈឺចាប់ច្រើនហួសកម្រិត ( acute
propofol intoxication) ៕