២៤ - មេសា - ២០១២, ០៨:២៤តាមការសិក្សាស្រាវជ្រាវបានអោយដឹងថា ពួក Hacker នៅប្រទេសចិនអាចរកចំនូលបាន ដល់ទៅ ជាង មួយលាន ដុល្លាក្នុងមួយឆ្នាំឯណោះ ដោយប្រើប្រាស់មេរោគបង្កប់ក្នុងហ្គេម សម្រាប់ទូរស័ព្ទដៃ។...
Hacker នៅប្រទេសចិនរកចំនូលបាន ជាង មួយលាន ដុល្លាក្នុងមួយឆ្នាំ
តាមការសិក្សាស្រាវជ្រាវបានអោយដឹងថា ពួក Hacker នៅប្រទេសចិនអាចរកចំនូលបាន ដល់ទៅ ជាង មួយលាន ដុល្លាក្នុងមួយឆ្នាំឯណោះ ដោយប្រើប្រាស់មេរោគបង្កប់ក្នុងហ្គេម សម្រាប់ទូរស័ព្ទដៃ។របៀបដែលពួកគេធ្វើការ រកចំនូលបានជាងមួយលានដុល្លា ក្នុងមួយឆ្នាំ នោះគឺពួកគេបានសរសេរលេខកូដ បង្កប់នៅក្នុងហ្គេម ទូរស័ព្ទល្បីៗ ដូចជា Angry Bird ដែលខ្មែរឡូតបានចុះផ្សាយកាលពីមុនជាដើម "សូមប្រយ័ត្ននៅពេលទាញយក Angry Birds Space សម្រាប់ Android" ។ បើសិនជាមានអ្នកដែលបានទាញយក ហ្គេមដែលពួកគេបង្កប់មេរោគនោះយកមក ប្រើមេរោគនោះនឹងចាប់ផ្តើមធ្វើការ ផ្ទេរទឹកប្រាក់ពីទូរស័ព្ទរបស់អ្នកប្រើប្រាស់ ម្តងបន្តិចៗ ដោយជាមធ្យមក្នុងទូរស័ព្ទ មួយគ្រឿងត្រូវបាន ពួក Hacker ធ្វើការលួចលុយបាន ២០ យាន់ (ប្រហែល ៣ ដុល្លា) ក្នុងមួយខែ ហើយបើសរុបទាំងអស់ នៅប្រទេសចិនមានអ្នកទាញយក ហ្គេមពេញនិយមច្រើនណាស់ រហូតទៅដល់ រាប់ម៉ឺន នាក់ក្នុងមួយថ្ងៃឯណោះ។ តួរលេខនេះបានបញ្ជាក់យ៉ាងច្បាស់នូវ ចំនួនទឹកប្រាក់ដែល Hacker បានលួចពីអ្នកប្រើប្រាស់ទូរស័ព្ទដោយ មិនអោយពួកគេដឹងឡើយ។
តើប្រិយមិត្តមានជួបបញ្ហាបែបនេះទេ ? សូមប្រយ័ត្ននៅពេលដែលទាញយក ហ្គេមណាមួយដែលមានប្រភព មិនច្បាស់លាស់។









