Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

កូរ៉េខាងជើង ត្រៀមសាកល្បង បាញ់រ៉ុក្កែតសាថ្មី នាអំឡុងពេល ពីរសប្ពាហ៍ទៀត

ព្យួងយ៉ាង៖ កូរ៉េខាងជើងត្រៀមបាញ់សាកល្បង រ៉ុក្កែតលើកទី ៣ នាអំឡុងពេល ពីរសប្ពាហ៍ទៀត បន្ទាប់ការបាញ់សាកល្បង រ៉ុក្កែត លើកទី២ ត្រូវបានបរាជ័យ។
យោងតាមសារព័ត៌មាន AFP នៅថ្ងៃ ចន្ទ ទី ២៣ ខែ មេសា នេះបានឲ្យដឹងថា កូរ៉េខាងជើងបានបញ្ចប់ភារកិច្ច នៃការរៀបចំការគ្រាប់ រ៉ុក្កែត ដែលនឹងត្រៀមបាញ់សាកល្បងលើកទី ៣ នាអំឡុងពេល ២សប្ពាហ៍ទៀត ....
បន្ទាប់ពីពីរបាញ់សាកល្បង លើកទី២ ត្រូវបានបរាជ័យ។
ក្រុមស៊ើបអង្កេតពិសេស របស់កូរ៉េត្បូង បានរាយការណ៍ថា នៅបរិវេណកន្លែងសាកល្បងបាញ់ រ៉ុក្កែតកូរ៉េខាងជើង បាននឹងកំពុងរៀបចំឧបករណ៍ និង បច្ចេកវិជ្ជាថ្មីជាច្រើនផ្នែក ដើម្បីបាញ់គ្រាប់ រ៉ុក្កែតសាជាថ្មី នាពេលឆាប់ៗ ខាងនេះ។ បើទោះបីជាកូរ៉េខាងជើង ត្រូវបានបណ្តាប្រទេសមហាអំណាចមួយចំនួន ធ្វើការរិះគន់យ៉ាង ធ្ងន់ធ្ងរយ៉ាងក៏ដោយ ក៏កូរ៉េខាងជើងនៅតែមិនលះបង់ ផែនការសាកល្បងបាញ់គ្រាប់ រ៉ុក្កែតនោះឡើយ មិនត្រូវតែប៉ុណ្ណោះកូរ៉េជើង កាន់តែបង្កើនសមត្ថភាព និង បច្ចេកវិជ្ជាទំនើបៗ ដើម្បីឈានទៅរកភាពជោគជ័យ នៃការបាញ់សាកល្បងគ្រាប់ រ៉ុក្កែតលើកទី ៣ របស់ខ្លូនពេលខាងមុននេះ៕
www.dap-news.com