ខ្វះតែ៣ ថ្ងៃទៀតប៉ុណ្ណោះ ប៉ូលិសចរាចរ
នឹងចាប់ផ្ដើមអនុវត្តន៍បទបញ្ជា របស់អគ្គស្នងការនគរបាលជាតិ
ពោលគឺត្រូវត្រួតពិនិត្យឯកសារ គ្រប់យ៉ាងពីអ្នកបើកបរយានយន្ត
ដូចជា...
ប័ណ្ណបើកបរ ប័ណ្ណសម្គាល់យានយន្ត ជាដើម ហើយពិសេសជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អ្នកដែលប្រព្រឹត្តល្មើសអាចប្រឈមជាមួយតុលាការទៀតផង។
ប័ណ្ណបើកបរ ប័ណ្ណសម្គាល់យានយន្ត ជាដើម ហើយពិសេសជាងនេះទៅទៀត ចាប់ពីថ្ងៃនេះទៅ អ្នកដែលប្រព្រឹត្តល្មើសអាចប្រឈមជាមួយតុលាការទៀតផង។

បើយោងតាមលោកវរសេនីយ៍ ចេវ ហាក់ នាយរងការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញបានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែឧសភា ទៅនគរបាលចរាចរណ៍នឹងចាប់ផ្ដើមផាកពិន័យ លើ
អ្នកបើកបរយានយន្ត ដែលមិនមានឯកសារ តាមខ្លួន
ហើយការពិន័យទៀតគឺ ម្ចាស់យានយន្ត
ត្រូវបង់ប្រាក់នៅអធិការដ្ឋានខណ្ឌ ស្នងការនគរបាលរាជធានី
ឬនាយកដ្ឋានសណ្ដាប់ធ្នាប់ ក្រសួងមហាផ្ទៃ។
ប៉ុន្តែចំពោះអ្នកបើកបរម៉ូតូ
អាចបង់ប្រាក់ពិន័យនៅតាមគោលដៅដែលនគរបាលឈជើង។
ការធ្វើឡើងដូចនេះ
ដើម្បីរឹតបន្តឹងច្បាប់ចរាចរជើងគោកកាលពីពេលកន្លងមក។
លោកវរសេនីយ៍ ចេវ ហាក់ បានបន្តថា
ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ
ត្រូវមានឯកសារគ្រប់គ្រាន់ដាក់តាមខ្លួន។
ពេលដែលមន្ត្រីនគរបាលចរាចរ ទាមទាររកឯកសារ ដូចជា ប័ណ្ណបើកបរ
និងប័ណ្ណសម្គាល់យានយន្ត បើពុំមានទេ នឹងត្រូវសមត្ថកិច្ច
យកយានយន្តទាំងនោះ ទៅកាន់អធិការ ឬស្នងការនគរបាល
ដើម្បីរង់ចាំការដោះស្រាយ និងផាកពិន័យតាមផ្លូវច្បាប់។
បើសិនជាពិនិត្យយានយន្តទាំងនោះ
មិនមានភាពប្រក្រតី អ្នកបើកបរអាចប្រឈមជាមួយតុលាការ។ លោកចេវ ហាក់
បានបន្ថែមដូច្នេះ។ លោក បានឲ្យដឹងសង្កត់ថា
ប្រសិនបើយានយន្តទាំងនោះ មិនមានភាពប្រក្រតី
ដូចជាប្រើប្រាស់ស្លាក លេខក្លែងក្លាយ មានលេខតួមិនត្រឹមត្រូវ
ដូច្នេះនគរបាលនឹងឃាត់ទុកដើម្បីស្រាវជ្រាវ ថាតើ
ម៉ូតូទាំងនេះនឹងពាក់ព័ន្ធឬទេ? បើសិនជាមានជាប់ពាក់នឹងបទល្មើស
អាចនឹងប្រឈមមុខជាមួយតុលាការទៀតផង។
កាលពីខែ មេសា កន្លងទៅនេះ ឯកឧត្ដម
នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជា
ក្នុងអង្គប្រជុំស្ដីពីសុវត្ថិភាពដឹកជញ្ជូន
ទំនិញនៅខេត្តព្រះសីហនុថា ចាប់ពី ថ្ងៃទី ០១ ខែ ឧសភា
ការពិន័យនៅនឹងកន្លែង
ត្រូវបញ្ចប់ជំនួសមកវិញនូវការបញ្ជូនយានយន្តទៅផាកពិន័យនៅ
ការិយាល័យនគរបាលចរាចរណ៍ ហើយចំពោះអ្នកបើកបរស្រវឹង
បើកបរគ្មានប័ណ្ណ និងអ្នកបើកបុកបំផ្លាញទ្រព្យសាធារណៈ
ត្រូវតែកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្ដង។
ក្នុងឆ្នាំ ២០១១ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍
៥.០៩៦ លើក បណ្ដាលអោយស្លាប់មនុស្ស១.៨៩៥ នាក់ របួសធ្ងន់
៤.៩៤៨នាក់ របួសស្រាល ៣.៧៨៦នាក់។







