ស៊ីដនីយ៍៖ មហាសេដ្ឋីមួយរូប ក្នុងចំណោមអ្នកមានបំផុត នៅអូស្ត្រាលី គឺលោក ក្លាវ ផាលមឺ បានបង្កើតនូវផែនការមួយ សម្រាប់សតវត្សរ៍ទី ២១នេះ ដោយកសាង នូវនាវា ទីតានិក ជំនាន់ថ្មី ដែលគ្រោងដំណើរការ ផលិតនៅប្រទេសចិន។ សម្រាប
មហាសេដ្ឋី អូស្ត្រាលី ប្រកាសកសាងនាវា ទីតានិកទី២
ស៊ីដនីយ៍៖ មហាសេដ្ឋីមួយរូប ក្នុងចំណោមអ្នកមានបំផុត
នៅអូស្ត្រាលី គឺលោក ក្លាវ ផាលមឺ បានបង្កើតនូវផែនការមួយ សម្រាប់សតវត្សរ៍ទី
២១នេះ ដោយកសាង នូវនាវា ទីតានិក ជំនាន់ថ្មី ដែលគ្រោងដំណើរការ
ផលិតនៅប្រទេសចិន។ សម្រាប់ដំណើររបស់នាវានេះ ជាលើកដំបូង
ក៏នឹងត្រូវចាប់ផ្តើមផងដែរ នៅក្នុង ឆ្នាំ២០១៦ ខាងមុខនេះពីអង់គ្លេស ទៅ
ញូវយ៉ក។
គេហទំព័រព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ ២០១២ នេះថា លោក ផាលមឺ មហាសេដ្ឋីខាងរ៉ែ បានលើកឡើងអំពី កិច្ចសន្យារបស់លោក ជាមួយនឹងក្រុមហ៊ុនរដ្ឋចិន មួយដែលមានឈ្មោះថា CSC Jinling Shipyard ក្នុងការកសាងនាវា ទីតានិកកាលពី ១០០ឆ្នាំមុនឡើងវិញ ដោយយកតាមគំរូដើមទាំងស្រុង។
លោក ផាលមឺ បានលើកឡើងថា នាវាថ្មីនេះប្រាកដណាស់ថា នឹងបង្ហាញពីប្រណិតភាពដូច នាវាកាលពីមុនដែរ ប៉ុន្តែវានឹងបង្ហាញបន្ថែមទៀត នូវសិល្បៈក្នុងសតវត្សរ៍ ទី២១ នេះ ដូចជា បច្ចេកវិទ្យា, ការធ្វើដំណើរបានវែងឆ្ងាយជាងមុន, ព្រមទាំងប្រព័ន្ធសុវត្ថិភាព ទាំងឡាយផងដែរ។ ចំពោះនាវាថ្មី ដែលឲ្យឈ្មោះថា Titanic II នេះដែរ គ្រោងនឹងធ្វើដំណើរ ដូចកាលពីនាវាទីតានិក ទីមួយនោះដែរ គឺចេញពីប្រទេសអង់គ្លេស ទៅកាន់ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ការប្រកាសកសាងនាវាទីតានិកទី២ នេះ បានកើតឡើងបន្ទាប់ពីខួបទី១០០ ឆ្នាំ នៃការលិចរបស់នាវាទីតានិក នៅក្នុងមហាសមុទ្រអាត្លង់ទិក កាលពីថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩១២ ដោយសារបុកជាមួយនឹង ផ្ទាំងទឹកកក កណ្តាលរាត្រី ដែលកាលនោះបានបណ្តាល ឲ្យមនុស្សជិះលើនោះ ជាង១៥០០នាក់ស្លាប់។