Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Nex ម៉ូតូ​អូតូ​ស៊េរី​ថ្មី​របស់​Suzuki

 បន្ទាប់​ពី​ក្រុមហ៊ុន Honda និង Yamaha ទើប​តែ​ប្រកាស​ចេញ​លក់​ម៉ូតូ​ស៊េរី​ទំនើបៗ​រៀង​ៗ​ខ្លួន​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​ឡែក​សម្រាប់​ក្រុមហ៊ុន Suzuki ថ្មីៗ​នេះ​ក៏​បាន​ចេញ​លក់​ស៊េរី​ម៉ូតូ​អូតូ​​ដ៏​ទំនើប​និង​ថ្មី​សន្លាង​ម៉ូដែល Nex ដែល​មាន​កម្លាំង​ម៉ាស៊ីន ១១៣សេសេ។..

Nex មាន​៣​ពណ៌ (ស-ផ្កាឈូក-ត្រួយចេក) តម្លៃ​ប្រហាក់ប្រហែល ១ ៤០០ដុល្លារ (គិតត្រឹម​ដើម​ខែ​កក្កដា​ ២០១២)
ម៉ូតូ ​ម៉ូដែល​ថ្មី​នេះ មាន​បណ្ដោយ​ប្រវែង ១៨៥០ មិល្លីម៉ែត្រ ទទឹង ៦៥៥ មិល្លីម៉ែត្រ​និង​កម្ពស់ ១០៣៥ មិល្លីម៉ែត្រ ជាមួយ​កម្ពស់​ពី​បាត​ដី​ទៅ​ម៉ាស៊ីន​ប្រវែង ១៣៥ មិល្លីម៉ែត្រ។ Nex ស៊េរី​ឆ្នាំ​២០១៣ ជា​ប្រភេទ​ម៉ូតូ Scooter លេខ​អូតូ កម្លាំង ១១៣ សេសេ ស៊ីឡាំង ១ ច្រាន​ ៤ តង់ ហើយ​ការ​ប្រើប្រាស់​ថាមពល ១ លីត្រ​អាច​បើកបរ​បាន​ចម្ងាយ​ផ្លូវ​ប្រហែល ៥២​គីឡូម៉ែត្រ។
ចំពោះ​ ប្រព័ន្ធ​សុវត្ថិភាព​វិញ Nex បំពាក់​ហ្រ្វាំង​មុខ​ជា​ប្រភេទ​ហ្រ្វាំង​បូម និង​ហ្រ្វាំង​ក្រោយ​ជា​ហ្រ្វាំង​ស្បែក ជាមួយ​ការ​រចនា​ខ្នង​កង់​ជា​កាំ​បន្ទះ CAST និង​ធុងសាំង​អាច​ដាក់​បាន​ចំណុះ ៣,៥ លីត្រ។ ជាមួយ​រូបរាង​និង​លក្ខណៈ​សម្បត្តិ​ប៉ុណ្ណេះ តើម៉ូតូ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន Suzuki មួយ​នេះ អាច​ប្រកួត​ប្រជែង​ជាមួយ​ម៉ូតូ​របស់​ក្រុមហ៊ុន Yamaha និង Honda ដែល​ទើប​តែ​ដាក់​លក់​នៅ​លើ​ទីផ្សារ​បាន​ដែរ​ឬ​ទេ?From sabay