Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

Galaxy Note 2 បង្ហាញខ្លួនថ្ងៃទី៣០ សីហា

Samsung គ្រោង​រៀបចំ​ព្រឹត្តិការណ៍​មួយ​ដើម្បី​បង្ហាញ Phablet ជំនាន់​ទី ២ (Galaxy Note 2) របស់​ខ្លួន នៅ​ថ្ងៃ​ទី ៣០ ខែ​សីហា​ខាង​មុខ​នេះ​ហើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន Korean Digital Daily កាល​ពី​ថ្ងៃ​ទី ១២ កក្កដា កន្លង​ទៅ។...

ប្រភព ​បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​បង្កើត​ឡើង​ដើម្បី​បង្ហាញ  Galaxy Note 2 តែ​មួយ​ប៉ុណ្ណោះ ហើយ​គ្រោង​ចាប់​ផ្ដើម​នៅ​ម៉ោង ៧ ល្ងាច​ថ្ងៃ​ទី  ៣០ សីហា មុន​​ព្រឹត្តការណ៍​​​ពិព័រណ៍​​បច្ចេកវិទ្យា IFA ​​ដែល​គ្រោង​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់​មួយ​ថ្ងៃ។
ចចាមអារ៉ាម ​មួយ​ចំនួន​បាន​លើក​ឡើង​ដូច​ៗ​គ្នា​ថា smartphone កូន​កាត់ tablet ជំនាន់​ថ្មី​នេះ​នឹង​ភ្ជាប់​មក​ជាមួយ CPU quad-core Exynos, កាមេរ៉ា​ទំហំ 13MP, អេក្រង់​ទំហំ ៥,៥អ៊ីញ និង​បំពាក់​មក​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.1 Jelly Bean។
Galaxy Note ជំនាន់​ទី​មួយ​របស់ Samsung បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅ​ក្នុង​ពិព័រណ៍​បច្ចេកវិទ្យា IFA ក្នុង​ខែ សីហា ឆ្នាំ ២០១១ និង​ចេញ​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នៅ​ចុង​ខែ វិច្ឆិកា ឆ្នាំ ២០១២៕From sabay