Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

EDC ថាពុំមានដំឡើង ថ្លៃភ្លើងទេ គ្រាន់តែកែសម្រួល ការអនុគ្រោះ អ្នកប្រើលើសពី ២០០ គីឡូវ៉ាត់

Photo by DAP-NEWS
ភ្នំពេញៈ ក្រុមអាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ នៅក្នុងសន្និសិតកាសែតនារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១២ថា ពុំមានការដំឡើងថ្លៃភ្លើងនោះទេ ប៉ុន្តែមានការកែសម្រួលចំពោះការអនុគ្រោះ លើអ្នកប្រើ ប្រាស់ដែលចាប់ពី២០០ គីឡូវ៉ាត់ ។
អគ្គនាយករងអគ្គិសនីកម្ពុជា (EDC)  ទទួលបន្ទក់ផ្នែកផែនការ និងបច្ចេកទេស លោក ចាន់ សុដាវ៉ាត់ បានឲ្យដឹងថា EDC មិនបានដំឡើងថ្លៃភ្លើងនោះទេ ...

ប៉ុន្តែបានកែសម្រួលតម្លៃអនុគ្រោះ ចំពោះប្រជាពល រដ្ឋ ក៏ដូចជាអតិថជនណាដែលប្រើប្រាស់ភ្លើងអគ្គិសនីចាប់ពី២០០ គីឡូវ៉ាតឡើងទៅ ។
លោក ចាន់ សុដាវ៉ាត់ បានបញ្ជាក់ទៀតថា អ្នកប្រើប្រាស់ភ្លើងចាប់ពី៥០ គីឡូវ៉ាត់ ចុះ EDC នៅតែរក្សា តម្លៃ៦១០ រៀល ក្នុង១ គីឡូ ហើយអ្នកប្រើប្រាស់ចាប់ពី២០០ គីឡូវ៉ាត់ចុះ EDC ក៏នៅតែរក្សា តម្លៃ ៧២០ រៀល ក្នុង១ គីឡូ ដដែល លើកលែងតែអ្នកប្រើប្រាស់ភ្លើងចាប់ពី ២០០ គីឡូវ៉ាត់ ឡើង EDC និងដាក់តម្លៃ ដូចនិងតម្លៃស្ថានប័នរដ្ឋដែរ គឺ៨២០ រៀលក្នុងមួយគីឡូវ៉ាត់ ។
នាយកបញ្ជាថ្លៃលក់ នៃអាជ្ញាធរអគ្គសនីកម្ពុជា លោក តេង សុខមាល បានឲ្យដឹងដែរថា ការកែសម្រួល នេះ មានន័យថា អាជ្ញាធរសុំឈប់ឧបត្ថម្ភចំពោះអ្នកប្រើប្រាស់ភ្លើងលើសពី២០០ គីឡូវ៉ាត់ ព្រោះយល់ ឃើញថា អ្នកដែលប្រើប្រាស់ភ្លើងដល់កម្រិតនេះ សុទ្ធតែអ្នកមានលទ្ធភាពខុសពីក្រុមអ្នកប្រើប្រាស់ភ្លើង ២០០ គីឡូវ៉ាត់ចុះក្រោម ដែលពួកគាត់មិនសូវមានលទ្ធភាព។ លោក តេង សុខមាល ក៏បានបន្តទៀតថា អាជ្ញាធរអគ្គសនីកម្ពុជា និងរៀបចំឯកសារដើម្បីពិគ្រោះយោបល់ ជាសាធារណៈលើការកែសម្រួលបញ្ជី ថ្លៃលក់អគ្គិសនីសម្រាប់អ្នកប្រើប្រាស់ ប្រភេទលំនៅដ្ឋាន ក្នុងតំបន់ចែកចាយរបស់អគ្គិសនីកម្ពុជានៅ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ។
លោកស្រី ឌួង វ៉ាន់ណៃ ទីប្រឹក្សាអគ្គិសនីកម្ពុជា ក៏បានឲ្យដឹងថា ការកែសម្រួលតម្លៃប្រើប្រាស់នេះ ប៉ះ ពាល់ចំពោះអ្នកប្រើប្រាស់តែ៣០ភាគរយប៉ុណ្ណោះ ដែលមានលទ្ធភាពប្រើប្រាស់ភ្លើងលើសពី២០០ គីឡូ វ៉ាត់ ចំពោះអ្នកប្រើប្រាស់ត្រឹម២០០ គីឡូវ៉ាត់ ចុះក្រោម គឺមាន៧០ ភាគរយ ទំាងអស់នោះ ពុំមានផលប៉ះ ពាល់ទេ តម្លៃគឺរក្សានៅដដែរ ។
ក្រុមអាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ការកែសម្រួលតម្លៃអនុគ្រោះនេះ ធ្វើឡើងបន្ទាប់ពី តម្លៃភ្លើងនាំចូលពីបរទេសឡើងថ្លៃ ហើយម្យ៉ាងទៀត ភ្លើងដែលនាំចូលនោះ មិនគ្រប់គីឡូវ៉ាត់ ដូចកិច្ច សន្យាទិញ។ ក្រុមអាជ្ញាធរបន្តទៀតថា៥ ខែដើមឆ្នាំនេះ EDC បានខាតបង់ប្រាក់អស់ចំនួន ១២.៧៧៥ លានរៀល ប្រហែលជិត៣លានដុល្លារសហរដ្ឋអាមេរិក ហើយកម្ពុជា បាននាំភ្លើងពីប្រទេសវៀតណាម ចំនួន៥៥ ភាគរយ ដោយឡែកប្រទេសថៃ កម្ពុជាបានចូលភ្លើងសឹងតែ១០០ ភាគរយ ។
ក្រុមអាជ្ញាធរក៏បានបញ្ជាក់ផងដែរថា ចំពោះបញ្ហាដាច់ភ្លើងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាល ខេត្តនោះ ក៏ព្រោះតែប្រទេសវៀតណាម មិនបានលក់ថាមពលភ្លើងឲ្យកម្ពុជា តាមកិច្ចសន្យា ដែលភាគី វៀតណាមផ្តល់ឲ្យតែ១៣៥ មេហ្គាវ៉ាត់ប៉ុណ្ណោះ មិនដូចកិច្ចសន្យាទិញ ដែលមានរហូតដល់២៥៧ មេហ្គា វ៉ាត់ ។ ចំពោះការកែសម្រួលតម្លៃអនុគ្រោះនេះ ក៏ព្រោះតែវៀតណាម បានដំឡើងថ្លៃភ្លើងរហូតដល់៣០ ភាគរយ ឯខាងភាគីថៃ ក៏មិនខុសគ្នាដែរ តម្លៃភ្លើងបានឡើងជាបន្តបន្ទាប់រហូតជិតដល់ ៣០ភាគរយដែរ។
ក្រុមអាជ្ញាធរក៏បានអំពាវនាវដល់ ប្រទេសថៃ និងប្រទេសវៀតណាមផងដែរ សូមឲ្យមានការ បន្ធូបន្ថយ តម្លៃភ្លើង ក៏ដូចជាផ្តល់ថាមពលតាមកិច្ចសន្យា បើមិនដូច្នេះទេ នៅឆ្នាំ២០១៣ ខាងមុខនេះ កម្ពុជានឹង ជួបបញ្ហានៅក្នុងរាជធានីភ្នំពេញ និងត្រូវកាត់ភ្លើង១៥០ គីឡូវ៉ាត់ ស្មើនឹងចំនួនអ្នកប្រើប្រាស់៥០ ភាគរយ ក្នុងរាជធានីភ្នំពេញ។
ក្រុមអាជ្ញាធរក៏បានបញ្ជាក់ផងដែរថា កម្លាំងអគ្គិសនី ដែលប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ សព្វថ្ងៃនេះ ក្នុងមួយម៉ោង គឺប្រើអស់ចំនួន ៤០ ម៉ឺនគីឡូវ៉ាត់ ហើយក្នុងមួយថ្ងៃប្រើអស់ ប្រហែលជាង ៦ លានគីឡូ វ៉ាត់ ។
គួរបញ្ជាក់ផងដែរថា អាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើសេចក្តីព្រាង ដើម្បីស្នើសុំពិគ្រោះយោបល់ជាសាធា រណៈ ដោយសុំផ្តល់ការអនុគ្រោះថ្លៃ តែចំពោះលំនៅដ្ឋានធុនតូច និងធុនមធ្យមដែល ប្រើអគ្គិសនីមិន លើសពី២០០kWh/ ខែ ប៉ុណ្ណោះ មានន័យថា លំនៅដ្ឋានដែលប្រើប្រាស់អគ្គិសនី មិនលើសពី ២០០ kWh/ ខែ ដែលពីមុនមកធ្លាប់ប្រើអគ្គិសនីក្នុងអត្រាថ្លៃប៉ុន្មាន គឺនៅអនុគ្រោះរក្សាទុកអត្រាថ្លៃដូចមុន ដដែលមិនផ្តល់ឲ្យទំាងអស់ដូចលើកមុនទៀតទេ រួចចំពោះ លំនៅដ្ឋានដែលប្រើប្រាស់អគ្គិសនីក្នុង១ ខែ លើសពី ២០០kWh ឡើងទៅ អគ្គិសនីកម្ពុជាស្នើសុំលក់តាមអត្រាថ្លៃមួយ ដូចថ្លៃលក់ឲ្យស្ថាប័នរដ្ឋ ស្ថាន ទូត និងគេហដ្ឋានជនបរទេសដែរ គឺ៨២០‌៛/kWh ។ ចំពោះអតិថិជនពាណិជ្ជកម្ម អាជីវកម្ម និង ឧស្សាហ កម្ម ថ្លៃលក់អគ្គិសនីត្រូវបានរក្សាតាមអត្រា និងរូបមន្ត ដូចការកំណត់ពីមុនដដែល ដោយពុំមានការកែប្រែ ឡើយ ៕
form dap