ម្ដាយរបស់ក្មេងប្រុសនេះ បានប្រាប់ឱ្យដឹងដែរថា នាងមានការសប្បាយយ៉ាងខ្លាំង ដែលបង្កើតកូនដំបូងជាកូនប្រុស នាងស្ទើរតែផុតដង្ហើម ពេលឃើញម្រាមដៃជើង កូនរបស់នាង មានច្រើនបែបនោះ ។ តែនាងក៏មិននឹកស្មានដែរថា ការដែលកូននាង ...
មានម្រាមច្រើនយ៉ាងនេះ បានជាប់ឯតទគ្គកម្មជាក្មេង ដែលមានម្រាមច្រើនជាងគេ នៅលើលោកនោះទេ ។
ម្ដាយរបស់ក្មេងប្រុសនេះ បាននិយាយបន្ថែមថា ការពិតនាងមានបំណង ចង់ដាក់រូបកូនប្រុសរបស់នាង មានដៃជើងច្រើននេះបង្ហោះ តាមវេបសាយ តាំងពីឆ្នាំមុនមកម្ល៉េះ ប៉ុន្ដែប្ដីរបស់នាងមិនយល់ព្រម ។
សូមបញ្ជាក់ថា កាលពីឆ្នាំមុន ឯតទគ្គកម្មពិភពលោក បានទៅលើក្មេងប្រុសម្នាក់អាយុ៦ឆ្នាំ ជនជាតិចិន ដែលមានម្រាមដៃ១៥ និងជើង១៦ សរុបទៅគឺ មាន៣១ ចាញ់កុមារនេះ៣ម្រាម ៕from looking today







