Language

អ្នកតាខ្មែរសូមស្វាគមន៏ដល់ប្រិយ៏មិត្តអ្នកអានទាំងអស់អោយបានជ្រាបថាគេហទំព័រ NAKTAKHMER.TKរបស់យើងខ្ញុំមានពត៌មានផ្លែកៗទាន់ហេតុការណ៏ដែលស្រង់ចេញពីគេហទំពណ៌ក្នុងស្រុកបទចំរៀងពេញនិយមនឹងចំនេះដឹងថ្មីៗជាច្រើនប្រយោជន៏ដើម្បីបំពេញតំរូវការមិត្តអ្នកទស្សនាអោយបានប្រសើឡើង។​ អ្នកតាខ្មែរសូមជូនពរមិត្តអ្នកអានទាំងអស់ឲទទួលបានជោគជ័យគ្រប់ភារកិច្ច និងសូមថ្លែងអំណរគុណចំពោះកាចំនាយពេលជូយគាំទ្រ។!!!

កូរ៉េ​ខាង​ជើង​​អនុញ្ញាតឱ្យ​លក់​ភីហ្សា និងឱ្យ​ស្ត្រី​ស្លៀក​ខោនៅទី​សាធារណៈ


កូរ៉េ​ខាង​ជើង​​អនុញ្ញាតឱ្យ​លក់​ភីហ្សា និងឱ្យ​ស្ត្រី​ស្លៀក​ខោនៅទី​សាធារណៈសារ​ព័ត៌មាន​បរទេស​កាលពី​ថ្ងៃទី​​៣ កក្កដា ​ផ្សាយ​ឱ្យដឹងថា លោក​គីម ជុងអីុន​ មេដឹកនាំ​កំពូល​​របស់​កូរ៉េ​ខាងជើង​ បាន​​បន្ធូរបន្ថយ​ភាពតាន​តឹងនៃ​បំរាម​ក្នុងច្បាប់​អភិរក្ស​និយម​ជាច្រើន​ យ៉ាង​ ដោយ​អនុញ្ញាត​ឱ្យ​ប្រជាជន​ប្រើ​ទូរស័ព្ទ​ចល័ត​ ឱ្យ​ស្ត្រី​ស្លៀកខោ​នៅ​ទី​សាធារណៈ ឱ្យ​កុមារ​ទៅ​សួន​កម្សាន្ត​​ និង​សួន​សត្វ​​ដោយមិន​​បាច់​បង់​ថ្លៃ រួមទាំង​មាន​លក់​ភីហ្សា និង​អាហារ​បែប​អឺរ៉ុប​ ដែល​បាន​ហាម​ឃាត់​ក្នុង​រយៈ​​ពេល​ជាយូរ​មក​ហើយ ។...

កន្លងមក​ភីហ្សា​​ និង​អាហារ​បែប​អឺរ៉ុប​ជា​ច្រើន​​​​មុខ​ត្រូវ​ហាម​លក់​ ចំណែក​​ស្ត្រី​អាច​ស្លៀក​ខោ​​បានតែ​​​ពេល​បម្រើ​ការ​ក្នុង​រោង​ចក្រ​​ ឬ​នៅ​​​ក្នុងចម្ការ ។ប្រសិនបើ​ស្ត្រី​ណា​ម្នាក់​ស្លៀក​ខោ​ដើរ​នៅ​តាម​ដង​ផ្លូវ​ត្រូវ​ប៉ូលិស​ ឃាត់​ដើម្បី​ដាស់​តឿន​ក្រើន​រំលឹក ឬ​ដាក់​ទោស​ដោយ​កាត់​ខោ​ឱ្យ​ក្លាយ​ជា​សំពត់​ នៅ​កន្លែង​​កើតហេតុ​ភ្លាម ប៉ុន្តែ​បច្ចុប្បន្ន​​ស្ថាប័ន​ស្រាវជ្រាវ​​សេដ្ឋកិច្ច​«សាំស៊ុង»ស្រាវជ្រាវ​ ​ឃើញ​ថា ស្ត្រី​កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​ងាក​ទៅ​ស្លៀក​ខោ​ និង​ប្រើ​គ្រឿង​សំអាង​ជាច្រើន​នាក់ ៕from kohsantepheap