ភ្នំពេញៈ បើទោះបីជាភាគីកម្ពុជា និងថៃ មិនទាន់បាន ឯកភាពកាលបរិច្ឆេទ នៃការដកកងទ័ពចេញពីតំបន់ប្រា សាទព្រះវិហារ តាមបង្គាប់សេចក្តីសម្រេចរបស់តុលាការអន្តរជាតិទីក្រុងឡាអេ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១១ យ៉ាងណាក៏ដោយក្តី ប៉ុន្តែភាគីកម្ពុជាគ្រោងនឹងប្រកាសដកកងទ័ពជាឯកតោភាគី ចេញពីតំបន់ប្រាសាទ ព្រះវិហារ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ជាថ្ងៃគម្រប់ខួបមួយឆ្នាំ នៃសេចក្តីសម្រេចតុលាការយុត្តិធម៌អន្តរ ជាតិទីក្រុងឡាអេ។....
ភាគីកម្ពុជា បានប្រកាសជាដរាបថា គោរព
និងអនុវត្តទៅតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ និង
គោរពទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ
ដែលបញ្ជាឲ្យអាស៊ានក្នុង នោះប្រទេសឥណ្ឌូនេស៊ី
បញ្ជូនអ្នកសង្កេតការណ៍ចូលមកពិនិត្យនៅតំបន់គ្មានកងទ័ពបណ្តោះអាសន្ន ស្របទៅ
តាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិផងដែរ។
យោងតាមប្រភពព័ត៌មានពីមន្រ្តីរាជរដ្ឋាភិបាល
ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលនៅថ្ងៃព្រហស្បតិ៍
ទី១២ ខែកក្កដា ឆ្នាំ២០១២ថា រាជរដ្ឋាភិបាលកម្ពុជាអាចនឹងសម្រេចប្រកាសដកកងទ័ព
ជាឯកតោភាគីចេញពីតំបន់ប្រាសាទព្រះវិហារ
ដែលសម្រេចសេចក្តីដោយតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡា អេកាលពីថ្ងៃទី១៨
ខែកក្កដា ឆ្នាំ២០១១ បើទោះបីជាភាគីថៃ
មិនបានដកតាមសេចក្តីសម្រេចរបស់តុលាការអន្តរ ជាតិយ៉ាងណាក្តី។
មន្រ្តីដដែលបានឲ្យដឹងទៀតថា ពិធីប្រកាសដកជាផ្លូវការ
និងឯកតោភាគីនេះ ធ្វើឡើងក្រោមអធិបតីភាពឧប នាយករដ្ឋមន្រ្តី៣រូប រួមមាន
នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង
ការពារជាតិ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី
និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងលោក សុខ អាន ឧបនាយករដ្ឋមន្រ្តី
និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងនាយទាហានជាន់ខ្ពស់
នៃកងយោធពលខេម រភូមិន្ទ និងមន្រ្តីរាជរដ្ឋាភិបាលផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្តី
ព័ត៌មានខាងលើមិនទាន់ហ៊ានអះអាងថាពិត ឬមិនពិតទាំងស្រុងយ៉ាងណានោះ ទេ
រង់ចាំរហូតដល់ការប្រកាសព័ត៌មានជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា។
នៅថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១២ នៅទីក្រុងសៀមរាបអង្គរ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា និងលោកស្រី យីងឡាក់
ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តី នៃប្រទេសថៃ នឹងជួបពិភាក្សាគ្នា
ដែលនៅក្នុងជំនួប កំពូល នៃមេដឹកនាំទាំងពីរ
អាចនឹងពិភាក្សាអំពីការដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទៅតាមការបង្គាប់
បញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ១៨ កក្កដា ២០១១។
ប៉ុន្តែប្រហែលជានាយករដ្ឋមន្រ្តីកម្ពុជា
គ្រាន់តែជាការជូនព័ត៌មានទៅនាយករដ្ឋមន្រ្តីថៃ
ឲ្យដឹងពីផែនការដកកងទ័ពជាឯកតោភាគីរបស់កម្ពុជាតែ ប៉ុណ្ណោះ។
ដោយឡែកយោងតាមប្រភពព័ត៌មានពីប្រទេសថៃ បានឲ្យដឹងថា
លោករដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ដែលអម ដំណើរលោកស្រី យីង ឡាក់
មកខេត្តសៀមរាប កំពុងស្វះស្វែងសុំជួបលោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី
និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ដើម្បីបញ្ជាក់ថា
តើកម្ពុជាពិតជានឹងប្រកាសជាឯកតោភាគីដកកងទ័ព
ចេញពីតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរម៉ែន ឬយ៉ាងណា។
ប្រភពព័ត៌មានពីមន្រ្តីរាជរដ្ឋាភិបាលបានឲ្យដឹងថា
លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ បានយល់ព្រមឲ្យមន្រ្តី ក្រសួងការពារជាតិថៃ
ជួបពិភាក្សាការងារ ហើយថា នៅថ្ងៃព្រហស្បតិ៍ នេះ លោក ទៀ បាញ់
បានមានវត្តមានរួច ជាស្រេចហើយ នៅខេត្តសៀមរាប។
ចាប់តាំងពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ
១៨ កក្កដា ២០១១ ឲ្យភាគីកម្ពុជា និង ថៃ
ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរ
ភាគីទាំងពីរមិនទាន់បានអនុវត្តនៅឡើយទេ ក្រៅតែពីការ
ពន្យារពេលលេសមិនចេះចប់ពីភាគីថៃ។ ហេតុដូច្នេះហើយ
ទើបភាគីកម្ពុជាមិនអាចអង្គុយរង់ចាំដោយគ្មានទី បញ្ចប់ពីភាគីថៃបានទេ
ពោលកម្ពុជាប្រកាន់ខ្ជាប់នូវការគោរពសេចក្តីសម្រេចរបស់តុលាការ
យុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ។
ប្រទេសថៃ
បានលើកកងទ័ពមកឈ្លានកម្ពុជានៅតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា
ឆ្នាំ២០០៨ បន្ទាប់ពីប្រាសាទព្រះវិហាររបស់កម្ពុជា
ត្រូវបានគណៈកម្មការបេតិភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេ
ស្កូសម្រេចជាឯកច្ឆ័ន្ទដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧
ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា នាសម័យប្រជុំលើកទី៣២
របស់អង្គការវប្បធម៌ពិភពលោកមួយនេះ។
កងទ័ពរបស់ថៃ បានដកចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០ វេលាម៉ោង ១០ព្រឹក។
ចាប់តាំងពីកងទ័ពថៃចូលលុកលុយឈ្លានពានតំបន់ក្បែរប្រាសាទព្រះវិហារ
និងវត្តកែវសិក្ខាគិរីស្វារៈរបស់ខ្មែរកង ទ័ពឈ្លានពានរបស់សៀម
បានប្រកាសសង្គ្រាមឈ្លានពានខ្មែរ ដោយបានវាយមកលើកងទ័ពខ្មែរនៅដើមខែកុម្ភៈ
ឆ្នាំ២០១១ នៅតំបន់ប្រាសាទព្រះវិហារ
និងបាញ់កាំភ្លើងផ្លោងបំផ្លាញវត្តកែវសិក្ខាគិរីស្វារៈ និងនៅចុងខែមេសា
ឆ្នាំ២០១១ នៅតំបន់ប្រាសាទតាមាន់ តាក្របី ស្រុកគោកមន ខេត្តឧត្តរមានជ័យ
បណ្តាលឲ្យទាហានខ្មែរស្លាប់ មួយចំនួន និងរងរបួស
ព្រមទាំងជនភៀសសឹករាប់ម៉ឺនគ្រួសារ។ ថ្ងៃទី២៨ ខែមេសា
កម្ពុជាប្តឹងទៅតុលាការយុត្តិ ធម៌អន្តរជាតិទីក្រុងឡាអេ
អំពីសៀមប្រកាសសង្រ្គាមវាយខ្មែរ ដោយសុំឲ្យកងទ័ពសៀមដកចេញពីតំបន់ប្រាសាទ
ព្រះវិហារ និងប្តឹងឲ្យតុលាការកំពូលអន្តរជាតិបកស្រាយសាលក្រមតុលាការក្រុងឡាអេ
១៥ មិថុនា ១៩៦២។
នៅថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២នេះដែរ
តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានកាត់សេចក្តីប្រគល់ប្រាសាទ
ព្រះវិហារ និងដីនៅម្តុំនោះ ព្រមទាំងវត្ថុបុរាណ ដែលថៃលួចឲ្យមកខ្មែរវិញ
ព្រមទាំងបញ្ជាឲ្យដកទាហាន និងឆ្មាំ ចេញពីបរិវេណប្រាសាទព្រះវិហាររបស់ខ្មែរ។
នៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៦៣សម្តេចព្រះ នរោត្តម សីហនុ
ព្រះប្រមុខរដ្ឋកម្ពុជា យាងជាផ្លូវការទៅកាន់តំបន់ប្រា សាទព្រះវិហារ។
ដោយឡែកសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅប្រាសាទព្រះវិហារជាផ្លូវការនៅថ្ងៃទី៦
ខែកុម្ភៈ ឆ្នាំ២០១០។
ប្រទេសកម្ពុជា និងប្រទេសថៃ
បានមានទំនាក់ទំនងជាប្រក្រតីឡើងវិញ ចាប់តាំងពីលោកស្រី យីង ឡាក់ នាយក
រដ្ឋមន្រ្តី នៃប្រទេសថៃ បានឈ្នះឆ្នោតកាលពីខែកក្កដា
ឆ្នាំ២០១១កន្លងទៅនៅប្រទេសថៃ៕







